សុខភាព
កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?
ដង្កូវស៊ីធ្មេញ (រាក់ស៊ីធ្មេញ) កើតឡើងជាញឹកញាប់លើកុមារតូចៗ ដែលនៅមានធ្មេញទឹកដោះ ជាពិសេសធ្មេញមុខដែលពិបាកក្នុងការប៉ះ។ ម៉្យាងទៀតកុមារតូចៗមិនងាយឱ្យពេទ្យធ្មេញប៉ះធ្មេញទេ ព្រោះខ្លាចឈឺ ខ្លាចម្ជុល និងខ្លាចសំឡេងឆាបកាចាធ្មេញ។ អ៊ឹចឹងក្រៅពីការប៉ះធ្មេញ មានវិធីណាអាចព្យាបាលដង្កូវស៊ីធ្មេញបាន?

ក្រៅពីការប៉ះធ្មេញ ទន្តពេទ្យអាចលាបថ្នាំដង្កូវស៊ីធ្មេញ (Silver Diamine Fluoride) លើធ្មេញអូនតូចដែលមានបញ្ហាដើម្បីកុំឱ្យដង្កូវស៊ីធ្មេញស៊ីកាន់តែធំ។ ថ្នាំលាបដង្កូវស៊ីធ្មេញ ជាសូលុយស្យុងដែលផ្សំពី សារធាតុប្រាក់ ទឹក អាម៉ូញាក់ និង fluoride។
មុនដំបូងទន្តពេទ្យនឹងសម្អាតធ្មេញអូនតូចឱ្យស្អាត និងទុកឱ្យស្ងួត។ បន្ទាប់មកលាបធ្មេញអូនតូចដែលមានបញ្ហាជាមួយថ្នាំដង្កូវស៊ីធ្មេញ រួចទុកប្រហែលពីរនាទីដើម្បីឱ្យថ្នាំជ្រាបចូលធ្មេញ និងសម្លាប់បាក់តេរីដែលបង្ករាក់ស៊ីធ្មេញ ដើម្បីបញ្ឈប់ ឬពន្យឺតរាក់ពីការស៊ីធ្មេញកាន់តែធំ និងជ្រៅ។
ការលាបថ្នាំដង្កូវស៊ីធ្មេញក៏ជួយកាត់បន្ថយអាការៈស្រៀវធ្មេញដែរ ព្រោះសារធាតុប្រាក់នៅក្នុងថ្នាំអាចជួយពង្រឹង និងការពារស្រទាប់ភ្លុកធ្មេញ។ លើសពីនេះទៅទៀតសារធាតុfluoride មាននាទីព្យាបាលធ្មេញពុក ពង្រឹងធ្មេញ និងការពារធ្មេញពីការប្រែពណ៌។
តំបន់ធ្មេញដែលដង្កូវស៊ីនឹងប្រែជាពណ៌ខ្មៅ ឬត្នោតបន្ទាប់ពីលាបថ្នាំហើយ ដោយសារប្រតិកម្មជាមួយនឹងសារធាតុប្រាក់ ក្រោយពេលថ្នាំសម្លាប់បាក់តេរីដែលបង្កឱ្យរាក់ស៊ីធ្មេញ។ ប្រសិនបើអូនតូចដំបៅមាត់ ឬអាលែកហ្ស៊ីជាមួយសារធាតុប្រាក់ អូនតូចមិនអាចលាបថ្នាំដង្កូវស៊ីធ្មេញបានទេ។

ការលាបថ្នាំដង្កូវស៊ីធ្មេញជាវិធីព្យាបាលដង្កូវស៊ីធ្មេញបណ្តោះអាសន្នដែលមានសុវត្ថិភាព ងាយស្រួល និងគ្មានការឈឺចាប់។ ប៉ាម៉ាក់ត្រូវនាំអូនតូចទៅទទួលការព្យាបាលធ្មេញឡើងវិញពេលអូនតូចធំបន្តិច ឬពេលអូនតូចហាន ឬព្រមឱ្យទន្តពេទ្យប៉ះធ្មេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


