នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Archives - Kampuchea Thmey Daily

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ អះអាងពីលទ្ធភាពដែលអាមេរិកកាត់បន្ថយពន្ធ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​អះអាងនៅថ្ងៃចន្ទនេះថា ​មាន​លទ្ធភាព​ដែលពន្ធគយអាចត្រូវបានកាត់បន្ថយក្រោមការចរចារវាងម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប៉ុន្តែសង្គ្រាមពាណិជ្ជកម្មពិភពលោក នឹង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសមិនអាចសម្រេចបានទៅតាមគោលដៅនៅឆ្នាំនេះ​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម

លោក អាន់វ៉ា ​បានប្រាប់សភាយ៉ាងដូច្នេះថា៖ «ទោះបីជាវាជាការពិភាក្សាបឋមក៏ដោយ ​រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមក្នុងការចរចាបន្ថែមទៀតជាមួយម៉ាឡេស៊ី ហើយមានលទ្ធភាពក្នុងការកាត់បន្ថយពន្ធគយដែលដាក់ចេញ»។

ម៉ាឡេស៊ីរងនូវពន្ធគយបដិការប្រមាណ ២៤ ភាគរយ ហើយដូចប្រទេសដទៃទៀតដែរ ពន្ធនេះនឹងចូលជាធរមានជាថ្មីនៅដើមខែកក្កដា ប្រសិនបើការចរចាមិនសម្រេចបានមុនពេលនោះទេ។

លោក អាន់វ៉ា បាន​បន្តថា ការ​ពន្យារពេលអនុវត្តពន្ធគយរយៈពេល ៩០ ថ្ងៃរបស់ប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ​អាចធ្វើឱ្យម៉ាឡេស៊ីគ្រប់គ្រងបាននូវផលប៉ះពាល់​អំឡុងពេលនេះ។ យ៉ាងណាមិញ ដោយសារតែផលប៉ះពាល់ជាសកល ម៉ាឡេស៊ី​នឹងខកគោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥-៥,៥ ភាគរយ របស់ខ្លួន នៅឆ្នាំនេះ។ ​

កំពង់ផែក្រុងប៉េណាង របស់ម៉ាឡេស៊ី

កាល​ពី​ខែ​មុន ទេសាភិបាល​ធនាគារ​កណ្តាល​ម៉ាឡេស៊ី ក៏​បាន​និយាយផង​ដែរ​ថា ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ ​នឹង​ត្រូវ​បន្ទាប​ចុះ​ដោយ​សារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក។

គួរ​បញ្ជាក់ថា ជាផ្នែកមួយនៃការចរចា ម៉ាឡេស៊ីបាននិយាយនាពេលកន្លងមកថា ខ្លួនបើកចំហរក្នុងការចរចាជាមួយសហរដ្ឋអាមេរិកលើរបាំងមិនមែនពន្ធ កាត់បន្ថយអតិរេកពាណិជ្ជកម្មទ្វេភាគី និងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។

លោក អាន់វ៉ា បាននិយាយថា ម៉ាឡេស៊ីក៏នឹងស្វែងរកយ៉ាងសកម្មនូវឱកាសពាណិជ្ជកម្មថ្មី និងជំរុញការផ្លាស់ប្តូររវាងដៃគូពាណិជ្ជកម្មដែលមានស្រាប់ រួមទាំងប្រទេសចិន និងសហភាពអឺរ៉ុបផងដែរ។ លោកបាន​បន្តថា ការចរចាដើម្បីកែលម្អកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្លុកតំបន់អាស៊ាន និងប្រទេសចិន នឹងត្រូវបញ្ចប់នាពេលខាងមុខ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីប្រទេសរៀងៗខ្លួន គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី ១៩ ឧសភា ខាងមុខ៕ ​

The post នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ អះអាងពីលទ្ធភាពដែលអាមេរិកកាត់បន្ថយពន្ធ appeared first on Kampuchea Thmey Daily.