ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អះអាងពីលទ្ធភាពដែលអាមេរិកកាត់បន្ថយពន្ធ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអះអាងនៅថ្ងៃចន្ទនេះថា មានលទ្ធភាពដែលពន្ធគយអាចត្រូវបានកាត់បន្ថយក្រោមការចរចារវាងម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប៉ុន្តែសង្គ្រាមពាណិជ្ជកម្មពិភពលោក នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសមិនអាចសម្រេចបានទៅតាមគោលដៅនៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក អាន់វ៉ា បានប្រាប់សភាយ៉ាងដូច្នេះថា៖ «ទោះបីជាវាជាការពិភាក្សាបឋមក៏ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានយល់ព្រមក្នុងការចរចាបន្ថែមទៀតជាមួយម៉ាឡេស៊ី ហើយមានលទ្ធភាពក្នុងការកាត់បន្ថយពន្ធគយដែលដាក់ចេញ»។
ម៉ាឡេស៊ីរងនូវពន្ធគយបដិការប្រមាណ ២៤ ភាគរយ ហើយដូចប្រទេសដទៃទៀតដែរ ពន្ធនេះនឹងចូលជាធរមានជាថ្មីនៅដើមខែកក្កដា ប្រសិនបើការចរចាមិនសម្រេចបានមុនពេលនោះទេ។
លោក អាន់វ៉ា បានបន្តថា ការពន្យារពេលអនុវត្តពន្ធគយរយៈពេល ៩០ ថ្ងៃរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចធ្វើឱ្យម៉ាឡេស៊ីគ្រប់គ្រងបាននូវផលប៉ះពាល់អំឡុងពេលនេះ។ យ៉ាងណាមិញ ដោយសារតែផលប៉ះពាល់ជាសកល ម៉ាឡេស៊ីនឹងខកគោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥-៥,៥ ភាគរយ របស់ខ្លួន នៅឆ្នាំនេះ។

កាលពីខែមុន ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី ក៏បាននិយាយផងដែរថា ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងត្រូវបន្ទាបចុះដោយសារតែសង្គ្រាមពាណិជ្ជកម្មពិភពលោក។
គួរបញ្ជាក់ថា ជាផ្នែកមួយនៃការចរចា ម៉ាឡេស៊ីបាននិយាយនាពេលកន្លងមកថា ខ្លួនបើកចំហរក្នុងការចរចាជាមួយសហរដ្ឋអាមេរិកលើរបាំងមិនមែនពន្ធ កាត់បន្ថយអតិរេកពាណិជ្ជកម្មទ្វេភាគី និងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។
លោក អាន់វ៉ា បាននិយាយថា ម៉ាឡេស៊ីក៏នឹងស្វែងរកយ៉ាងសកម្មនូវឱកាសពាណិជ្ជកម្មថ្មី និងជំរុញការផ្លាស់ប្តូររវាងដៃគូពាណិជ្ជកម្មដែលមានស្រាប់ រួមទាំងប្រទេសចិន និងសហភាពអឺរ៉ុបផងដែរ។ លោកបានបន្តថា ការចរចាដើម្បីកែលម្អកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្លុកតំបន់អាស៊ាន និងប្រទេសចិន នឹងត្រូវបញ្ចប់នាពេលខាងមុខ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីប្រទេសរៀងៗខ្លួន គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី ១៩ ឧសភា ខាងមុខ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


