នាយក្រឹម Archives - Kampuchea Thmey Daily

តារាកំប្លែងនាយ ក្រឹម រំភើបចិត្តខ្លាំងពេលឃើញកូនៗចេះស្រឡាញ់រាប់អានប្អូនស្រីភ្លោះ
តារាកំប្លែងជើងចាស់ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានសម្តែងអារម្មណ៍រំភើបចិត្តខ្លាំងបន្ទាប់ ពីឃើញកូនៗរបស់លោក ចេះស្រលាញ់រាប់អានគ្នាដោយមិនប្រកាន់ថ្វីត្បិតកូនភ្លោះក្រោយរបស់នាយក្រឹមមានផ្ទៃម្តាយផ្សេងគ្នាក៏ពិតមែន។

ការលើកឡើងដោយបង្ហាញ ពីភាពសប្បាយចិត្តពីសំណាក់តារាកំប្លែងនាយ ក្រឹមនេះ គឺស្របពេលដែលគ្រួ សាររបស់លោក បានជួបជុំគ្នាក្នុងឱកាសដ៏រីករាយនៃខួបកំណើរចៅសំណព្វចិត្តកាលពីថ្មីៗនេះ។ នាយ ក្រឹម បាននិយាយថា ម្សិលមិញខួបចៅសំណព្វ Thalia ចៅទី១ ជួបជុំទាំងកូនទាំងចៅទាំងម៉ាក់ធំ ទាំងជីដូន នឹងកូនក្មួយអរគុណកូនច្បងទាំងអស់ដែលអាណិត នឹងស្រឡាញ់ប្អូនស្រីភ្លោះជាឈាមតែមួយ ។

តារាកំប្លែងចាស់វស្សានាយ ក្រឹម បានបញ្ជាក់ទៀតថា អ្វីគ្រប់យ៉ាងតែងតែប្រែប្រួលឪពុកពិសប្បាយចិត្តណាស់ពេលឃើញកូនចេះស្រឡាញ់រាប់អានគ្នា។ ជាមួយគ្នានោះ ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួនបានចូលរួមអបអរ និងសរសើរទឹកចិត្តរបស់ក្រុមគ្រួសារនាយ ក្រឹម ផងដែរ។

គួររបញ្ជាក់ថា បើតាមការកត់សម្គាល់ឃើញកូន​ភ្លោះ​ស្រី​ទាំង​ពីរ​នាក់ដែលជា​តំណក់​ឈាម​ររួមគ្នារវាង ស្រីលាភ និងតារាកំប្លែងនាយ ក្រឹម មកដល់ពេលនេះគឺកាន់​តែ​ធំ​កាន់​តែ​ស្រស់​ស្អាត​ឡើង​​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃជាមួយ​កាយវិការ​ក្រមិចក្រមើម​គួរ​ឱ្យ​ក្នាញ់ ផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

The post តារាកំប្លែងនាយ ក្រឹម រំភើបចិត្តខ្លាំងពេលឃើញកូនៗចេះស្រឡាញ់រាប់អានប្អូនស្រីភ្លោះ appeared first on Kampuchea Thmey Daily.

នាយកុយ នាយក្រឹម ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នៅខណ្ឌព្រែក​ព្នៅ
នៅ​ថ្ងៃ២១ ឧសភា ឆ្នាំ២០២២នេះ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ របស់គណបក្សនីមួយៗ ដែលឈរឈ្មោះបោះឆ្នោត។ សម្រាប់គណបក្សប្រជាជនជនកម្ពុជា ក៏បានធ្វើសមកម្មភាពឃោសនា​រក​សម្លេងឆ្នោត​យ៉ាងខ្លាំងក្លានាថ្ងៃដំបូងនេះផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃ២១ ឧសភា ឆ្នាំ២០២២នេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដឹកនាំ​ដោយ​លោកឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បាន​ដង្ហែរក្បួនឃោសនារកសម្លេងឆ្នោតនៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិកា និងអ្នកចូលរួមគាំទ្រ ដង្ហែរក្បួនប្រមាណជិត៥០០០នាក់។ អ្វីចាប់អារម្មណ៍​ក៏​មាន​តារា​កំប្លែង​ពីរ​នាក់គឺ​នាយ​ក្រឹម និង​នាយក្រុម​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នោះ​ដែរ។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ខណ្ឌព្រែកព្នៅ បាន​ធ្វើ​ពិជី​ជួបជុំគ្នានៅដីទំនេរមួយកន្លែងក្បែរទីស្នាក់ការ គណបក្សប្រជាជនជនកម្ពុជា ខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ រួចបន្តក្បួនដង្ហែរឃោសនាក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ​ទាំងមូល។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅថ្ងៃសៅរ៍ទី២១ ឧសភានេះ ជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដោយ​បានមកជួបជុំគ្នានៅខណ្ឌព្រែកព្នៅនេះ ដើម្បីបើកយុទ្ធនាការបោះឆ្នោត សម្រាប់ខណ្ឌ១៣ផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ក៏បានជួបជុំឃោសនារកសម្លេងឆ្នោតដូចគ្នាផងដែរ ជាមួយនឹង មានអ្នកចូលរួមឃោសនាយ៉ាងច្រើនលើសលប់។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏​បានអរគុណចំពោះអាជ្ញាធរសង្កាត់ ដែលកន្លងមកបានលះបងកម្លាំងកាយចិត្ត ដើម្បីបំរើប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍមូលដ្ឋានអោយរីកចំរើន និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ពិសេសនៅក្នុងឆ្នាំ២០១៧រហូតមកដល់ឆ្នាំ២០២២នេះ៕

អត្ថបទ៖ ស្រីរ័ត្ន

The post នាយកុយ នាយក្រឹម ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នៅខណ្ឌព្រែក​ព្នៅ appeared first on Kampuchea Thmey Daily.

អ្នក​ជំនួញ សិល្បករ ឥស្សរជន​០៣​នាក់ ប្រកាស​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ Sinopharm
ក្រោយ​ជំនួយវ៉ាក់សាំង​កូវីដ​របស់​ចិន​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា ត្រៀម​ចាក់​ដល់​ពលរដ្ឋ​និង​ឥស្សរជន​មួយ​ចំនួន មក​ដល់​ពេលនេះ​មាន​អ្នក​ជំនួញ សិល្បៈករ រួម​ទាំង​មន្រ្តី​មួយ​ចំនួន​បានប្រកាស​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង Sinopharm។

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា (ពាក់អាវស)

ឧកញ៉ា ឡេង ណាវ៉ាត់ត្រា​បាន​ប្រកាស​ស្ម័គ្រចិត្ត​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​រាលដាល​ជំងឺ​កូវីដ ១៩។ អគ្គនាយក​ក្រុម​ហ៊ុ​ន​ឡេង​ណាវ៉ាត្រាគ្រុប​បាន​ប្រកាស​នឹង ចាក់វ៉ាក់សាំងកូវីដ១៩ ប្រសិន​បើមាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​តា​ម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​។

តារា​កំប្លែង​ជើង​ចាស់ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ​នាយ​ក្រឹម ក៏​ប្រកាស​ចូល​ខ្លួន​ចាក់​វ៉ាក់សាំង ​Sinopharm ​របស់​ចិន។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ហៅនាយក្រឹម តារាកំប្លែង

ថ្លែង​នៅ​លើ​បណ្តាញ​សង្គម តារា​កំប្លែង​ល្បី​លំដាប់​ប្រទេស​រូប​នេះ​ក៏​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់គ្នា ចូលរួមបង្ការការពារ មេរោគកូវីដ១៩​។

ដោយ​ឡែក​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​លោក​ជំទាវ ឱ វណ្ណឌីន ក៏​នឹង​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ នៅ​ព្រឹក​ស្អែក​នេះ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

លោក​ជំទាវ​បាន​ថ្លែង​បញ្ជាក់ថា ក្នុង​នាមមន្រ្តី​ទទួលបន្ទុកការងារ​ផ្នែកសុខភាព លោកជំទាវ​ចង់​បង្កើនជំនឿ​ចិត្ត​ដល់​ប្រជាពលរដ្ឋ លើ​វ៉ាក់សាំង​នេះ។

លោក​ជំទាវ​ក៏​អញ្ជើញ​បងប្អូន​អ្នក​សារព័ត៌មាន​​ចូលរួម​ផ្ដិត​យក​រូបភាព​ពី​ដំណើរការ​ចាក់វ៉ាក់សាំង​ ដែល​ជាឧបករណ៍​ដ៏មាន​សារសំខាន់​សម្រាប់​អាយុជីវិត​របស់​មនុស្ស មិនមែនជាឧបករណ៍ដែលធ្វើ​យក​មក​លេងសើចនោះទេ។

ប្រមុខ​រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បាន​ផ្ញើសារ​ទៅ​ជន​រួមជាតិ​ទាំង​សមាជិក​រាជរដ្ឋាភិបាល​មន្ត្រីតាមក្រសួង មន្ត្រីនគរបាល និងកងទ័ពជាដែលមានអាយុក្រោម៥៩ឆ្នាំ និង​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់ ត្រូវទៅចាក់វ៉ាក់សាំង​កូវីដ​១៩​ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បាន​លើក​រដ្ឋមន្ត្រី​មាន​ដូចជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​អ្នកដែលអាយុក្រោម៥៩ឆ្នាំ ត្រូវតែចាក់​វ៉ាក់សាំងដើម្បីធ្វើជាគំរូ។

សម្តេច​ប្រកាស​ថា ​កូនៗសម្ដេចទាំង៥រូប ក៏ត្រៀមទៅចាក់វ៉ាក់សាំងផង​ដែរ។

ក្រសួង​សុខាភិបាល​បាន​ប្រកាសស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ចាប់តាំងពីទេសរដ្ឋមន្ត្រី រហូតដល់អ្នកសារព័ត៌មាន ចាប់ពីថ្ងៃពុធទី​១០ ខែកុម្ភៈ នេះ នៅ៤មន្ទីរពេទ្យ មានដូចជា៖

១. មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា វ៉ាក់សាំង Sinopharm ​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​មាន​អាយុ​ពី ១៨ ឆ្នាំ ទៅ ៥៩ ឆ្នាំ និង​មិន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

The post អ្នក​ជំនួញ សិល្បករ ឥស្សរជន​០៣​នាក់ ប្រកាស​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ Sinopharm appeared first on Kampuchea Thmey Daily.