ជីវិតកម្សាន្ដ
តារាកំប្លែងនាយ ក្រឹម រំភើបចិត្តខ្លាំងពេលឃើញកូនៗចេះស្រឡាញ់រាប់អានប្អូនស្រីភ្លោះ
តារាកំប្លែងជើងចាស់ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានសម្តែងអារម្មណ៍រំភើបចិត្តខ្លាំងបន្ទាប់ ពីឃើញកូនៗរបស់លោក ចេះស្រលាញ់រាប់អានគ្នាដោយមិនប្រកាន់ថ្វីត្បិតកូនភ្លោះក្រោយរបស់នាយក្រឹមមានផ្ទៃម្តាយផ្សេងគ្នាក៏ពិតមែន។

ការលើកឡើងដោយបង្ហាញ ពីភាពសប្បាយចិត្តពីសំណាក់តារាកំប្លែងនាយ ក្រឹមនេះ គឺស្របពេលដែលគ្រួ សាររបស់លោក បានជួបជុំគ្នាក្នុងឱកាសដ៏រីករាយនៃខួបកំណើរចៅសំណព្វចិត្តកាលពីថ្មីៗនេះ។ នាយ ក្រឹម បាននិយាយថា ម្សិលមិញខួបចៅសំណព្វ Thalia ចៅទី១ ជួបជុំទាំងកូនទាំងចៅទាំងម៉ាក់ធំ ទាំងជីដូន នឹងកូនក្មួយអរគុណកូនច្បងទាំងអស់ដែលអាណិត នឹងស្រឡាញ់ប្អូនស្រីភ្លោះជាឈាមតែមួយ ។

តារាកំប្លែងចាស់វស្សានាយ ក្រឹម បានបញ្ជាក់ទៀតថា អ្វីគ្រប់យ៉ាងតែងតែប្រែប្រួលឪពុកពិសប្បាយចិត្តណាស់ពេលឃើញកូនចេះស្រឡាញ់រាប់អានគ្នា។ ជាមួយគ្នានោះ ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួនបានចូលរួមអបអរ និងសរសើរទឹកចិត្តរបស់ក្រុមគ្រួសារនាយ ក្រឹម ផងដែរ។

គួររបញ្ជាក់ថា បើតាមការកត់សម្គាល់ឃើញកូនភ្លោះស្រីទាំងពីរនាក់ដែលជាតំណក់ឈាមររួមគ្នារវាង ស្រីលាភ និងតារាកំប្លែងនាយ ក្រឹម មកដល់ពេលនេះគឺកាន់តែធំកាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃជាមួយកាយវិការក្រមិចក្រមើមគួរឱ្យក្នាញ់ ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


