បង់ពន្ធយានយន្ត Archives - Kampuchea Thmey Daily

ពន្ធដារប្រកាសថ្ងៃអនុវត្តឃាត់យានយន្តតាមដងផ្លូវបើរកឃើញមិនទាន់បង់ពន្ធ
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីថ្ងៃចុះអនុវត្តឃាត់យានយន្តធ្វើដំណើរតាមដងផ្លូវ ដែលមិនបានបង់ពន្ធទាន់ពេលវេលា ចាប់ពីខែ មករា ឆ្នាំ ២០២៤ តទៅ។

ពន្ធដារ បានបញ្ជាក់ដូច្នេះថា ដោយអនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារចម្រុះ រាជធានី-ខេត្ត ដឹកនាំដោយមន្ដ្រីពន្ធដារ រួមសហការជាមួយ​អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការ ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ចូនប្រចាំឆ្នាំ២០២៣ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗ រាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់ម្ចាស់យានយន្ត ដែលខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយ​ដឹកជញ្ជូនប្រចាំ​ឆ្នាំ២០២៣​កន្លងទៅ ប្រញាប់រួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ពន្ធបន្ថែម ចំពោះការយឺតយ៉ាវក្នុងការប្រកាស​បង់ពន្ធ​តាម​ច្បាប់ ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅស្ថាបនសហការ​ជាមួយ​ពន្ធដារ។

ប្រភពពីអគ្គនាយកដ្ឋានពន្ធដារ ក៏បានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ឱ្យយកចិត្តទុកដាក់បំពេញកាតព្វកិច្ចសារ​ពើពន្ធ ដោយរួសរាន់ទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តជាធរមាន ដើម្បីចៀសវាងក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ​ដែលអាចកើតមាននូវបាតុភាពអស់កម្មដោយប្រការណាមួយជាយថាហេតុ៕

The post ពន្ធដារប្រកាសថ្ងៃអនុវត្តឃាត់យានយន្តតាមដងផ្លូវបើរកឃើញមិនទាន់បង់ពន្ធ appeared first on Kampuchea Thmey Daily.

ពន្ធដារ ក្រើនរំលឹកឱ្យម្ចាស់យានយន្ត​បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន​សម្រាប់ឆ្នាំ ២០២៣
អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់​ពន្ធរួស​រាន់ទៅដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយភ្ជាប់មក​ជាមួយនូវ អត្តសញ្ញាណបណ្ណ បណ្ណ​សម្គាល់​យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញ​ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូននៅសាខាពន្ធដារខេត្ត-ខណ្ឌ។

បើតាមសេចក្តីប្រកាស ការក្រើនរំលឹកនេះ ដោយសារអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តមួយ​ចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់​ពន្ធប្រភេទ​នេះ​នៅឡើយ។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រ​តិបត្តិការ​បច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត​បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើ មធ្យោបាយដឹកជញ្ជូន​(ពន្ធជា​បន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់ ) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាង​កើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូល​មិនមែន​សារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពន្ធដារ បានព្រមានថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យាន​យន្តនឹងត្រូវ​ទទួលរង​នូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ​អាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូល​ពន្ធ​នេះ​នៅតាម ដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

The post ពន្ធដារ ក្រើនរំលឹកឱ្យម្ចាស់យានយន្ត​បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន​សម្រាប់ឆ្នាំ ២០២៣ appeared first on Kampuchea Thmey Daily.

មេគយអះអាងថា មិនមានគោលការណ៍ឱ្យម្ចាស់រថយន្ត​អត់ពន្ធ បង់ពន្ធក្រោយផុត​ឱសាទវាទទេ មានតែបង្រ្កាប
«អត់មានគោលការណ៍អីបន្ត ឱ្យម្ចាស់រថយន្តដែលខកខានមិនបានបង់ពន្ធ ចូលខ្លួនមកសុំបង់ពន្ធនោះទេ គឺមានតែបង្ក្រាប»។ នេះគឺជាការលើកឡើងរបស់លោក គុណ ញឹម ប្រធានគយ និងរដ្ឋាករកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅ​អគ្គនាយ​កដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គុណ ញឹម បានបញ្ជាក់​ច្បាស់ថា គយមិនអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ចូលខ្លួនមកបង់​ពន្ធនោះទេ ក្រោយផុតឱសាទវាទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

លោកសង្កត់ធ្ងន់ថា គោលការណ៍របស់គយ គឺធ្វើការនៅព្រំដែន ពោលគឺទំនិញនាំចូល ត្រូវបំពេញកាតព្វកិច្ចពន្ធអាករ​នៅមាត់ច្រក មិនមែនមកដល់ក្នុងស្រុកហើយ ទើបបង់ពន្ធនោះទេ ទាំងម្ចាស់រថយន្តចង្កូតស្ដាំ និងឆ្វេង ដែលនៅសេស​សល់កំពុងប្រើក្នុងស្រុក ព្រោះឱកាសបានផ្តល់ជូនរួចហើយ។

លោក គុណ ញឹម បញ្ជាក់ដោយខ្លីថា ផុតពីយុទ្ធនាការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស គឺមានតែបង្ក្រាប។ លោកបន្ថែមថា រថយន្ដចង្កូតឆ្វេង អត់ពន្ធគឺល្មើសច្បាប់គយ ដោយឡែករថយន្តចង្កូតស្ដាំ គ្មានពន្ធ​ល្មើសច្បាប់ ដល់ទៅ២ គឺច្បាប់គយផង និងច្បាប់ចរាចរណ៍ផង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែ កញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយឱ្យរថយន្តអត់ពន្ធចង្កួតឆ្វេង អាចចូល​បង់​ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ចំពោះរថយន្តចង្កូតស្តាំ ក៏ទទួលបានការអនុគ្រោះពន្ធ​១០ភាគរយ​ផងដែរ តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

យោងតាមអគ្គនាយកដ្ឋានគយ បានបង្ហាញថា ចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ១០៦លានដុល្លារ ក្នុងនោះ រថយន្ដដែលបានចុះបញ្ជី មានប្រមាណជិត២ម៉ឺនគ្រឿង។ ដោយឡែក​ ​​រថយន្ត​ជាង ៤០០ គ្រឿង​ដែលមិន​ទាន់បង់​ពន្ធ ​អគ្គនាយកដ្ឋានគយ​នឹង​ជូនដំណឹងទៅដល់សាលា​ឃុំសង្កាត់ចំនួន ៣ លើក ដើម្បីអញ្ជើញ​ម្ចាស់​រថយន្ត​មក​ដោះស្រាយ ហើយបើសិន​​នៅតែ​បន្ត​មិន​ចូល​ខ្លួន​​មក​បំពេញកាតព្វកិច្ចបង់​ពន្ធនិងផាកពិន័យទេ​ គយនឹង​បន្ត​នីតិវិធី​ដាក់លក់​ដេញថ្លៃ ដោយសារ​ម្ចាស់បោះបង់រថយន្ដចោល។

នៅ​​ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​ បានបង្ក្រាបរថយន្ដគ្មានពន្ធចំនួន ៧២៨ គ្រឿង។ ក្នុងនោះ មានរថយន្ដចង្កូតស្ដាំ​ ៤០ គ្រឿង បើធៀបនឹងឆ្នាំ ២០២១ មានការធ្លាក់ចុះប្រមាណ ៨២ គ្រឿង៕

The post មេគយអះអាងថា មិនមានគោលការណ៍ឱ្យម្ចាស់រថយន្ត​អត់ពន្ធ បង់ពន្ធក្រោយផុត​ឱសាទវាទទេ មានតែបង្រ្កាប appeared first on Kampuchea Thmey Daily.

ពន្ធដារ នឹងចុះត្រួតពិនិត្យការបង់ពន្ធលើ​មធ្យោបាយដឹកជញ្ជូន​នៅលើកំណាត់ផ្លូវ​មួយចំនួន
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពីការចុះត្រួតពិនិត្យការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២២ នៅតាមផ្លូវ​សំខាន់ៗមួយចំនួន ក្នុងរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣តទៅ ដោយសហការជាមួយនឹងអាជ្ញាធរ​មានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ពន្ធដារ នៅថ្ងៃទី ២២ ធ្នូ នេះ។

បើតាមអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ម្ចាស់យានយន្តដែលខកខានមិនបានបង់ពន្ធនេះ ទាន់ពេលវេលា នៅតែអាច​បង់ពន្ធបានដោយត្រូវបង់ប្រាក់ពន្ធ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធ​ដារខេត្ត-ខណ្ឌ និងតាមធនាគារមួយចំនួន រួមទាំងបង់តាមកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App។

ពន្ធដារ ស្នើដល់ម្ចាស់យានយន្តទាំងអស់ យកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់ទៅប្រកាសបង់ពន្ធ ឱ្យទាន់ពេលវេលាស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងសមត្ថកិច្ចឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខាតពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាចកើតមាននូវបាតុភាពអសកម្ម​ដោយប្រការ​ណាមួយ៕

The post ពន្ធដារ នឹងចុះត្រួតពិនិត្យការបង់ពន្ធលើ​មធ្យោបាយដឹកជញ្ជូន​នៅលើកំណាត់ផ្លូវ​មួយចំនួន appeared first on Kampuchea Thmey Daily.

ប្រធានសាខាពន្ធដារ បន្ទាយមានជ័យ ក្រើនម្ចាស់យានយន្តបង់ពន្ធផ្លូវ ខណៈជិតដល់ថ្ងៃផុតកំណត់
ប្រធានសាខាពន្ធដារ ខេត្តបន្ទាយមានជ័យ បានធ្វើការរំលឹកដល់មហាជនដែលមានរថយន្តទាំងអស់ថា នៅសល់តែជាង ១០ថ្ងៃទៀតតែប៉ុណ្ណោះ ការបង់ពន្ធផ្លូវលើរថយន្តគ្រប់ប្រភេទ នឹងត្រូវបានបញ្ចប់ បើសិនជាលោកលោកស្រីណា មិនទាន់បានបង់ពន្ធផ្លូវ សូមរួសរាន់ទៅបង់ឱ្យបានមុនដាច់ខែវិច្ឆិកានេះ ជៀសវាងការផាកពិន័យផ្សេងៗ។

លោក ព្រឹម សាលី ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រហូតមកដល់ថ្ងៃនេះ មានយានយន្តភាគច្រើន បានចូលមកបង់ពន្ធរថយន្តរបស់ខ្លួនរួចរាល់អស់ហើយ នៅតែម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានដឹង និងមកបង់ពន្ធនៅឡើយ ដូច្នេះ សាខាពន្ធដាខេត្តបន្ទាយមានជ័យ សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែល មិនទាន់បានបំពេញកាតព្វកិច្ច បង់ពន្ធជូនរដ្ឋ មេត្តារួសរាន់មកបង់ពន្ធ ឱ្យបានទាន់ពេល ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ផុតកំណត់ហើយ។

ម្ចាស់យានយន្ត ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយមន្ទីរ និងក្រសួង សាធារណការ និងដឹកជញ្ជូន នៅសាខាពន្ធដារខេត្តបន្ទាយមានជ័យ រឺនៅធនាគារដែលបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជៀសវាង នូវការកកស្ទះ និងការប្រជ្រៀតគ្នា មកប្រកាសបង់ពន្ធ នៅថ្ងៃជិតបិទកំណត់ ដែលអាចនាំឱ្យកើតមាននូវបាតុភាព អសកម្ម ដោយប្រការណាមួយជាដើម។

លោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ បញ្ជាក់ឱ្យដឹងទៀតថា យោងតាមលិខិតលេខ ៤.៨.២ ស ជា ណ ហ ធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ចំពោះយានយន្ត ឯកជន ជ្រកក្រោមស្លាក លេខរដ្ឋ ផ្លាកលេខ ខ.ម និងផ្លាកលេខ ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២២ បាន លុះត្រាតែបំពេញកាតព្វកិច្ចពន្ធ និងអាករ នាំចូលស្របតាមច្បាប់ និងបទបញ្ញត្តិស្ដីពី គយ និងចុះបញ្ជីយានយន្តនៅមន្ទីរ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។

ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ ស្ដីពី សារពើពន្ធជាធរមាន។ ក្នុងនោះមន្ត្រីពន្ធដារខេត្ត និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ពិសេស នគរបាលចរាចរ និងកងរាជអាវុធហត្ថ ចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕

អត្ថបទ៖ វ៉ាន់ ណាង

The post ប្រធានសាខាពន្ធដារ បន្ទាយមានជ័យ ក្រើនម្ចាស់យានយន្តបង់ពន្ធផ្លូវ ខណៈជិតដល់ថ្ងៃផុតកំណត់ appeared first on Kampuchea Thmey Daily.

ពន្ធដារក្រើនរំលឹកដល់ម្ចាស់យានយន្ត ឱ្យរួសរាន់មកបង់ពន្ធត្រឹមថ្ងៃ ៣០ វិច្ឆិកា
អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្ត​គ្រប់​ប្រភេទ ដែល​មិន​ទាន់​បាន​​បំពេញ​​ភារកិច្ច​​បង់​ពន្ធ​​ប្រចាំ​ឆ្នាំ​២០២២ ត្រូវ​​រួសរាន់​​ដាក់​​លិខិត​​ប្រកាស​​ពន្ធ​​ឱ្យ​​បាន​​ទាន់​​ពេលវេលា ព្រោះ​ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ នឹង​ត្រូវ​បិទ​បញ្ចប់​ជាស្ថាពរ​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់​ថា​ ក្នុង​ករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់​ពេលវេលា ម្ចាស់​យានយន្ត​នឹង​ត្រូវ​ទទួល​ទោស​ទណ្ឌ​តាម​ច្បាប់​ ស្តី​ពី​សារពើពន្ធ​ជាធរមាន។
តាមការគូសបញ្ជាក់ អគ្គនាយកដ្ឋានពន្ធដារ​នឹង​ធ្វើ​ការ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជា​ពិសេស​​នគរបាល​ចរាចរណ៍​ និង​​កង​រាជ​អាវុធហត្ថ ដើម្បី​ចុះ​ពិនិត្យ​ការ​អនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីថ្ងៃបិទបញ្ចប់ការប្រមូលពន្ធ។

គួរឱ្យដឹងដែរថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់​ហើយ ខណៈ​ម្ចាស់​យានយន្ត​មួយ​ចំនួន​ទៀត នៅ​មិន​ទាន់​បង់ពន្ធ​នៅ​ឡើយ អាស្រ័យ​ហេតុនេះ អគ្គនាយកដ្ឋានពន្ធដារ ស្នើ​ឱ្យ​ម្ចាស់​យានយន្ត​ដែល​មិន​ទាន់​បាន​បំពេញ​ភារ​កិច្ច​​បង់ពន្ធ រូតរះ​បង់ពន្ធ ដែលអាច​ធ្វើ​ទៅបាន​នៅ​តាម​សាខាពន្ធដារ​ខេត្ត-ខណ្ឌ ឬ​ធនាគារ​ផ្សេងៗ។

ដោយឡែក សម្រាប់​យានយន្ត​ដែល​ជាកម្មសិទ្ធិ​របស់​ស្ថានទូត ឬស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬទីភ្នាក់ងារ​សហ​ប្រតិ​បត្តិការ​​បច្ចេកទេស​​របស់​រដ្ឋាភិបាល​​នានា ត្រូវ​​ស្នើ​​សុំ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួល​បាន​លតាបត្រ​បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។

ចំណែក​ឯ​យានយន្ត​របស់ក្រសួង និងស្ថាប័ន ឬអង្គភាពដែលត្រូវ​ទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និង​យានជំនិះគ្រប់ប្រភេទ (ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ឬ​បង់​តាម​អាណត្ត​បើក​ប្រាក់) ដោយ​តម្រូវ​ឱ្យ​ភ្ជាប់មកជាមួយ​នូវ​បញ្ជីសារ​ពើ​​ភណ្ឌ​​យាន​យន្ត ទ្រព្យ​សម្បតិ​រដ្ឋ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង​ចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបថា ការបង់ពន្ធលើមធ្យាបាយ​ធ្វើដំណើរ​តាម​រយៈ​ធនាគារ គឺ​អាច​បាន​នៅ​​ធនាគារ​​កាណាឌីយ៉ា; ធនាគារវឌ្ឍនៈ; ធនាគារកម្ពុជាសាធារណៈ; ធនាគារ J Trust; ធនាគារស្ថាបនា; ធនាគារប្រៃសណីយ៍កម្ពុជា; ធនាគារ​វឌ្ឍនៈ​អាស៊ីចំកាត់​; ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃកម្ពុជា ឬនៅ​​តាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈនៃ​ការ​យោគយល់​គ្នាជាមួយ​ ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មួយវិញទៀត សម្រាប់​យានយន្ត​ដែល​ធ្លាប់​ប្រកាស​បង់ពន្ធ​លើ​ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន និងយានជំនិះ​គ្រប់ប្រភេទកន្លង​មក ម្ចាស់​យាន​យន្ត​គ្រប់​ប្រភេទ អាច​បង់​ប្រាក់​ដោយ​ងាយ​ស្រួល​តាម​រយៈ​កម្មវិធី “GDT Taxpayer App”​ ៕

The post ពន្ធដារក្រើនរំលឹកដល់ម្ចាស់យានយន្ត ឱ្យរួសរាន់មកបង់ពន្ធត្រឹមថ្ងៃ ៣០ វិច្ឆិកា appeared first on Kampuchea Thmey Daily.

គយ និងរដ្ឋាករខេត្តកោះកុង ទទួលបង់ពន្ធរថយន្ត គ្មានពន្ធចំនួន ៦៧គ្រឿង
គិតចាប់ពីខែកញ្ញា ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ មន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង បានប្រមូលថវិកាប្រមាណ ៦៤៦.០០០ដុល្លារ ពីម្ចាស់រថយន្តចំនួន ៦៧គ្រឿង ដែលបានស្ម័គ្រចិត្តចូលខ្លួន មកបំពេញកាតព្វកិច្ចបង់ពន្ធ ជូនរដ្ឋ។

តបនឹងសារអំពាវនាវ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងផ្តល់ភាពស្របច្បាប់ដល់អ្នកប្រើប្រាស់គ្មានពន្ធត្រឹមត្រូវ គេសង្កេតឃើញមាន ម្ចាស់រថយន្តតូចធំ ៦៧គ្រឿង ជ្រកក្រោមស្លាកលេខផ្សេងៗ បានចូលខ្លួន​ ទៅបង់ពន្ធនាំចូលនៅសាខាគយ និងរដ្ឋាករខេត្តកោះកុង។

ក្នុងចំណោមយានយន្តចំនួន ៦៧គ្រឿងនោះ មានរថយន្តចំនួន ៣០គ្រឿងបង់ពន្ធគ្រប់ចំនួន ស្មើនឹងថវិកាប្រមាណ ៣៨ម៉ឺនដុល្លារ និង ៣៧គ្រឿងផ្សេងទៀត បង់ប្រាក់កក់សិន ស្មើថវិកាប្រមាណ ២៦ម៉ឺនដុល្លារ។ នេះបើតាមការឲ្យដឹងរបស់លោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១។

ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានបន្ថែមទៀតថា ក្រោយម្ចាស់រថយន្តចង្កូតស្តាំ បានបង់ពន្ធរួចរាល់ គឺតម្រូវឲ្យចង្កូតពីស្តាំមកឆ្វេងវិញ ព្រមទាំងធ្វើស្លាកលេខថ្មី។ ជាគោលការណ៍ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករ ១០ភាគរយទៀតឡើយ។

នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២តទៅ រថយន្តគ្មានពន្ធ នឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។

ដូច្នេះសាខាគយ និងរដ្ឋាករខេត្តកោះកុង ក៏ជំរុញដល់ម្ចាស់រថយន្តគ្មានពន្ធទាំងអស់ ប្រញាប់ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករយ៉ាងយូរត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០ភាគរយ។

ម្ចាស់រថយន្តគ្មានពន្ធ ដែលសុំមិនបញ្ចេញឈ្មោះ និយាយថា ពួកគាត់ប្រើរថយន្តដឹកទំនិញគ្មានពន្ធចំនួន ២ឆ្នាំ ដោយ សារកត្តាជីវភាព ទើបទិញរថយន្តបែបនេះ។ ខ្លះទៀត ថ្លែងថា គាត់ទិញទំនើបដែលកំពុងពាក់ស្លាកលេខ ខ.ម មកពីប្រទេសវៀតណាម ព្រោះតម្លៃទាប ជាងតម្លៃរថយន្ត មានពន្ធត្រឹមត្រូវលក់នៅលើទីផ្សារ។

ក្រុមម្ចាស់រថយន្តទាំងនោះ អះអាងថា ការដែលពួកគាត់ស្ម័គ្រចិត្ត បំពេញកាតព្វកិច្ចតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានមុនថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ក៏ព្រោះតែមិនចង់ ជិះរថយន្តគ្មានពន្ធ ពោល គឺចង់បានភាពស្របច្បាប់ មិនគេចវេសពីអាជ្ញាធរមន្រ្តីជំនាញ បន្តទៀតឡើយ៕

អត្តបទ៖ សិរី វឌ្ឍនៈ

The post គយ និងរដ្ឋាករខេត្តកោះកុង ទទួលបង់ពន្ធរថយន្ត គ្មានពន្ធចំនួន ៦៧គ្រឿង appeared first on Kampuchea Thmey Daily.

ពន្ធដារក្រើនរំលឹកលើកទី ២ ដល់ម្ចាស់យានយន្ត សូមរួសរាន់ទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា
អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្តគ្រប់ប្រភេទ សូមរួសរាន់ទៅបង់ពន្ធឲ្យបានទាន់ពេលវេលា នៅត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ខាងមុខ ដើម្បីចៀសវាងទទួលនូវទោស​ទណ្ឌតាមច្បាប់ ស្តីពី សារពើពន្ធជាធរមាន។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ការរំលឹកលើកទី ២ ការបង់ពន្ធលើមយោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ២០២១ ដែលទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា អគ្គនាយកពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធនៅឡើយ។

សេចក្តីជួនដំណឹងដដែល បានបន្តថា ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ សូមរួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមធនាគារជាដៃគូ។

ដោយឡែក យានយន្ដដែលជាកម្មសិទ្ធិរបស់ស្ថានទូត ស្ថានកុងស៊ុល អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលបាន ត្រូវស្នើសុំអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ ដែលពន្ធជាបន្ទុករបស់រដ្ឋ។ ចំពោះរថយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតបត្រព័ន្ធ លើមធ្យោបាយ​ដឹក​ជញ្ជួន និងយានយន្តគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ) ឬ(បង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយ នូវបញ្ជីសារពើរភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើរពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្តីជួនដំណឹងខាងលើ បានបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើទេម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ ស្តីពី សាពើរពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យាល័យគ្នាទាំងអស់ នឹងយុទ្ធចិត្តទុកដាក់បំពេញកាតព្វកិច្ចសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់៕

អត្ថបទ៖ សំអឿន

The post ពន្ធដារក្រើនរំលឹកលើកទី ២ ដល់ម្ចាស់យានយន្ត សូមរួសរាន់ទៅបង់ពន្ធ ឲ្យបានទាន់ពេលវេលា appeared first on Kampuchea Thmey Daily.