ព័ត៌មានជាតិ
ពន្ធដារក្រើនរំលឹកដល់ម្ចាស់យានយន្ត ឱ្យរួសរាន់មកបង់ពន្ធត្រឹមថ្ងៃ ៣០ វិច្ឆិកា
អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលមិនទាន់បានបំពេញភារកិច្ចបង់ពន្ធប្រចាំឆ្នាំ២០២២ ត្រូវរួសរាន់ដាក់លិខិតប្រកាសពន្ធឱ្យបានទាន់ពេលវេលា ព្រោះការប្រមូលពន្ធប្រភេទនេះ នឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា ម្ចាស់យានយន្តនឹងត្រូវទទួលទោសទណ្ឌតាមច្បាប់ ស្តីពីសារពើពន្ធជាធរមាន។
តាមការគូសបញ្ជាក់ អគ្គនាយកដ្ឋានពន្ធដារនឹងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីថ្ងៃបិទបញ្ចប់ការប្រមូលពន្ធ។
គួរឱ្យដឹងដែរថា ម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ហើយ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បង់ពន្ធនៅឡើយ អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានពន្ធដារ ស្នើឱ្យម្ចាស់យានយន្តដែលមិនទាន់បានបំពេញភារកិច្ចបង់ពន្ធ រូតរះបង់ពន្ធ ដែលអាចធ្វើទៅបាននៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារផ្សេងៗ។
ដោយឡែក សម្រាប់យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។
ចំណែកឯយានយន្តរបស់ក្រសួង និងស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តបើកប្រាក់) ដោយតម្រូវឱ្យភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បតិរដ្ឋ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបថា ការបង់ពន្ធលើមធ្យាបាយធ្វើដំណើរតាមរយៈធនាគារ គឺអាចបាននៅធនាគារកាណាឌីយ៉ា; ធនាគារវឌ្ឍនៈ; ធនាគារកម្ពុជាសាធារណៈ; ធនាគារ J Trust; ធនាគារស្ថាបនា; ធនាគារប្រៃសណីយ៍កម្ពុជា; ធនាគារវឌ្ឍនៈអាស៊ីចំកាត់; ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មួយវិញទៀត សម្រាប់យានយន្តដែលធ្លាប់ប្រកាសបង់ពន្ធលើពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទកន្លងមក ម្ចាស់យានយន្តគ្រប់ប្រភេទ អាចបង់ប្រាក់ដោយងាយស្រួលតាមរយៈកម្មវិធី “GDT Taxpayer App” ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


