បង្ការចូលឆ្នាំចិន Archives - Kampuchea Thmey Daily

ចូលឆ្នាំចិន៖សមត្ថកិច្ច ឱ្យរថយន្តបើកបរត្រឹមល្បឿន៤០គីឡូម៉ែត្រ/ម៉ោង នៅទីប្រជុំជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឱ្យអ្នកបើកបររថយន្តត្រូវបើកបរក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ចំណែកអ្នកបើកបរទោចក្រយានយន្ត ត្រូវបើកបរក្នុងល្បឿន៣០គីឡូម៉ែត្រក្នុង១ម៉ោង នៅក្នុងទីប្រជុំជន។  គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដូច្នេះ បន្ទាប់ពីកត់សម្គាល់ឃើញថា ជារឿយៗ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់។

ជាមួយគ្នានេះ តាមរយៈសេចក្ដីអំពាវនាវចុះថ្ងៃទី ២៧ ខែមករា នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យបើកបរ ត្រូវគោរពផ្លាកសញ្ញាកំណត់ល្បឿននៅក្រៅទីប្រជុំជន និងត្រូវបន្ថយ ល្បឿនតាមទីប្រជុំជន សាលារៀន  ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ផ្លូវរអិល ឬផ្លូវដែល មានឧបសគ្គផ្សេងៗទៀត។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏អំពាវនាវឱ្យអ្នកបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ពីព្រោះក្នុងឱកាសពិធីបុណ្យនានាតែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ អ្នករងបួស និងខូចខាតទ្រព្យសម្បត្តិ។

ជុំវិញបញ្ហាបើកបរទាំងស្រវឹងនេះ សម្ដេចធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលអញ្ជើញបិទសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  កាលពីថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០២៥ សម្ដេច បញ្ជាឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់រាជធានី-ខេត្ត បន្តត្រួតពិនិត្យគ្រឿងស្រវឹងលើអ្នកបើកបរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះផងដែរ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវឱ្យអ្នកបើកបរកុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ ដោយអ្នកបើកបរត្រូវបើកបរប្រកាន់ស្តាំជានិច្ច និងបើកបរតាមទិសចរាចរណ៍ដែលកំណត់ដោយផ្លាកសញ្ញា ឬដោយ គំនូសសញ្ញា និងត្រូវប្រុងប្រយ័ត្នក្នុងការបត់ ការជែង ការចត ការឈប់ និងត្រូវបើកបរតាមគន្លងផ្លូវដែលច្បាប់បានកំណត់។ មុនពេលចេញដំណើរ ត្រូវត្រួតនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដូចជាកង់ ហ្វាំង ភ្លើង បំភ្លឺ និងចង្កូត ។ ត្រូវរក្សាជានិច្ចនូវសីលធម៌យោគយល់ អាធ្យាស្រ័យក្នុងការបើកបរ។

គួរឱ្យដឹងថា នៅឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួនន២ ៨៤៤លើក បណ្ដាលឱ្យមនុស្សចំនួន១ ៥០៩នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានថយចុះចំ​នួន១៤% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕

ដោយ៖ ង៉ិល ណារ៉ាត់

ចុចអាន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

The post ចូលឆ្នាំចិន៖សមត្ថកិច្ច ឱ្យរថយន្តបើកបរត្រឹមល្បឿន៤០គីឡូម៉ែត្រ/ម៉ោង នៅទីប្រជុំជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ appeared first on Kampuchea Thmey Daily.

ផ្លែឈើ ៣ មុខ គេមានជំនឿមុតមាំខានមិនបាន ក្នុងថ្ងៃសែនដកជើងធូបស្អែកនេះ
រាល់គ្រឿង​ដង្វាយដែលយើងបានរៀបចំសម្រាប់ធ្វើពិធី​ថ្វាយ​បង្គំ​ឬ​គោរពទេវតាឆ្មាំថ្មីទាំងអស់នោះ​ សុទ្ធតែបង្កប់នូវអត្ថន័យ ផ្សេងៗពីគ្នា សូម្បី​តែ​ប្រភេទ​ផ្លែឈើ​នីមួយៗ​ក៏​ត្រូវ​បាន​ជ្រើសរើសឲ្យត្រូវក្បួន​​​ ទៅតាមជំនឿ ដើម្បីបង្កើនសុភមង្គលដល់ក្រុមគ្រួសារ​ និងនាំតែលាភសំណាង។

តួយ៉ាង ផ្លែឈើទាំង៣មុខមានដូចជា៖ ចេក ម្នាស់ និងក្រូច សុទ្ធតែ​បញ្ជាក់​ពី​អត្ថន័យ​ផ្សេងៗទៅតាម​ជំនឿរបស់ជនជាតិចិនតាំងពីយូរលង់ណាស់មកហើយ។ ផ្លែឈើ៣មុខនេះមិនថាជនជាតិចិនផ្ទាល់ឬអ្នកជាប់សែស្រឡាយចិន តែងតែដាក់ជាដង្វាយមិនឲ្យអាកខានឆ្នាំណាមួយឡើយ។ ព្រោះគេមានជំនឿថា កាលបើសែនចេក ម្នាស់ និងក្រូច ដូចនាំភាពរុងរឿង នាំលុយកាក់ នាំហុងស៊ុយពេញមួយឆ្នាំយ៉ាងដូច្នោះ។

១ ចេក

បើ​តាមសូរសៀងនៃការបញ្ចេញសំឡេង​របស់ចេកក្នុងន័យធៀបរបស់ជនជាតិចិនគឺមានន័យថា Jiāo តំណាងឲ្យការហៅទ្រព្យចូល​មក ដូច្នេះ​ផ្លែចេកតំណាងឲ្យ​សំណាង និង​ទ្រព្យសម្បត្តិហូរហៀរពេញមួយឆ្នាំ។ ជារៀងរាល់ឆ្នាំជំនឿរបស់ចិន ដែលមានតាំងពីយូរលង់ គេមិនដែលអាក់ខានផ្លែឈើប្រភេទនេះដាច់ខាត នៅពេលរៀបដង្វាយថ្វាយដល់ទីសក្ការបូជា។

២ ម្នាស់

ក្នុងភាសាចិនម្នាស់មានឈ្មោះថា Wáng lí ដែល ‘Wáng’ មានន័យថាភាពរុងរឿង ហើយ ‘lí ‘ មានន័យថាចូលមក។ ពីរនេះបូកបញ្ចូលគ្នា តំណាងឲ្យសុភមង្គល ភាពត្រជាក់ត្រជំ និងសេចក្ដីសុខមានដល់ក្រុមគ្រួសារទាំងអស់។ ជាពិសេស ម្នាស់តែងតែជាផ្លែឈើបង្កប់ន័យមានរសជាតិជូរអែមលាយឡំគ្នា បង្កើតឲ្យអ្នកហូបស្គាល់តែសេចក្ដីចម្រុងចម្រើនក្នុងជីវិត។

៣ ក្រូច

ជនជាតិចិនតែងហៅក្រូចថា Gān ដែលមានន័យថា ‘អរគុណ’ ក្រូចជាផ្លែឈើដែលប្រើសម្រាប់អរគុណព្រះ សម្រាប់ការពារ។ ក្រូច​មួយ​ប្រភេទ​ទៀត​នៅចិនអាចសំបូរជាងប្រទេសកម្ពុជា ជាក្រូចនាំលាភ ដែលយោងតាមជំនឿជនជាតិចិនតែងដាក់ជាដង្វាយសែននាំលាភសំណាងដល់ក្រុមគ្រួសារ និងមានតែសុខសុវត្ថិភាពគ្រប់ពេលធ្វើដំណើរទីជិតទីឆ្ងាយ។

យ៉ាងណាមិញ នៅពេលដែលផ្លែឈើទាំង៣មុខនេះ ត្រូវបានរៀបចំជាដង្វាយសែនក្នុងថ្ងៃដកជើងធូបនៅវេលាស្អែកនេះ នោះនឹងមានអត្ថន័យថា “សូម​អញ្ជើញ​សេចក្តី​ចម្រើន សម្រាប់សំណាងល្អ” ចូលមកពេញមួយឆ្នាំនេះ។ បើអ្នកប្រករបរកស៊ីសូមឲ្យមានភ្ញៀវឥតដាច់លក់ទំនិញអស់ៗគ្មានសល់ ចំណែកអ្នកធ្វើការ ឬជាមន្រ្តីរាជការ សូមឲ្យឡើងឋានៈ មានគេអាណិតស្រលាញ់ច្រើនៗ។ ជាពិសេសសូមឲ្យអាជីពការងារកាន់តែរលូនទៅមុខ បើមានឧបសគ្គសូមឲ្យមានតិចតួចបំផុត៕

គ្រូ ណុប

ចុចអាន៖ពណ៌អាវនាំសំណាងក្នុង​​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត

The post ផ្លែឈើ ៣ មុខ គេមានជំនឿមុតមាំខានមិនបាន ក្នុងថ្ងៃសែនដកជើងធូបស្អែកនេះ appeared first on Kampuchea Thmey Daily.

ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំចិន
ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្នាតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសជំងឺអូមីក្រុងបំប្លែងខ្លួនថ្មីៗ ជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗទៀត ក្នុងឱកាសពិធីសែនចិន និងបុណ្យចូលឆ្នាំចិនខាងមុខ។

វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែមករានេះថា ពិធីបុណ្យសែនចិន និងពិធីចូលឆ្នាំចិននឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ខាងមុខ ដែលពិធីនេះបងប្អូនដែលមានជាប់សែស្រឡាយចិនតែងតែធ្វើពិធីជួបជុំគ្នាកកកុញច្រើន ដែលអាចធ្វើឱ្យមានការឆ្លងជំងឺផ្សេងៗពុលចំណីអាហារប្រសិនបើមានការឆ្វេសប្រហែស ពិសេសជំងឺកូវីដ-១៩ និងជំងឺផ្តាសាយបក្សី ព្រោះថាជំងឺទាំងនៅនៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្តថា៖ “ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានប្រារព្ធពិធីសែនចិនដែលមានការទិញទំនិញ និងចរាចរណ៍នូវបសុបក្សីច្រើនដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថានមកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។ ម្យ៉ាងវិញទៀតជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ក៏តែងតែសង្កេតឃើញកើតមានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេសដែលយើងទាំងអស់គ្នាត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាការពារសុខភាពឱ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ”។

វេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំដល់ប្រជាពលរដ្ឋត្រូវ អនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ រួមមានពាក់ម៉ាស់លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែល និងរក្សាម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង ៣កុំដោយកុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើមដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ មុននឹងបរិភោគ។ ត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព បើត្រជាក់ ត្រូវតិចជាង ៥អង្សាសេ និងបើក្ដៅ គឺត្រូវលើសពី ៦០អង្សាសេ មិនត្រូវទុកអាហារសេសសល់យូរ ដែលអាចជូរផ្អូម ឬមានដុះផ្សិត ដែលបង្កឱ្យមានការរាគរាករូសឈឺពោះ ក្អួត ជាដើម។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ។

លើសពីនេះទៀត លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋដែលមានជំងឺផ្តាសាយ ឬជំងឺផ្សេងៗមិនគួរធ្វើដំណើរទៅឆ្ងាយនោះទេ ត្រូវសម្រាកនៅផ្ទះដើម្បីការពារកុំឱ្យឆ្លងជំងឺទៅក្រុមគ្រួសារ ឬអ្នករួមដំណើរ ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារអាយុក្រោម ៥ឆ្នាំ និងអ្នកវ័យចំណាស់ដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ ដោយសារពួកគាត់មានប្រព័ន្ធការពារខ្សោយងាយឆ្លងជំងឺផ្សេងៗ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ប្រសិនបើមានករណីឈឺជំងឺផ្តាសាយច្រើន ឬមានជំងឺឆ្លងច្រើនខុសពីធម្មតា សូមទូរសព្ទមកលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ និងប្រញាប់បញ្ជួនអ្នកជំងឺទៅកាន់មន្ទីពេទ្យដែលនៅជិតបំផុត។

គួរបញ្ជាក់ថា ពិធីបុណ្យសែនចិន ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តិរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

The post ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.