Connect with us

វប្បធម៌ ជំនឿ

ផ្លែឈើ ៣ មុខ គេមានជំនឿមុតមាំខានមិនបាន ក្នុងថ្ងៃសែនដកជើងធូបស្អែកនេះ

បានផុស

នៅ

រាល់គ្រឿង​ដង្វាយដែលយើងបានរៀបចំសម្រាប់ធ្វើពិធី​ថ្វាយ​បង្គំ​ឬ​គោរពទេវតាឆ្មាំថ្មីទាំងអស់នោះ​ សុទ្ធតែបង្កប់នូវអត្ថន័យ ផ្សេងៗពីគ្នា សូម្បី​តែ​ប្រភេទ​ផ្លែឈើ​នីមួយៗ​ក៏​ត្រូវ​បាន​ជ្រើសរើសឲ្យត្រូវក្បួន​​​ ទៅតាមជំនឿ ដើម្បីបង្កើនសុភមង្គលដល់ក្រុមគ្រួសារ​ និងនាំតែលាភសំណាង។

តួយ៉ាង ផ្លែឈើទាំង៣មុខមានដូចជា៖ ចេក ម្នាស់ និងក្រូច សុទ្ធតែ​បញ្ជាក់​ពី​អត្ថន័យ​ផ្សេងៗទៅតាម​ជំនឿរបស់ជនជាតិចិនតាំងពីយូរលង់ណាស់មកហើយ។ ផ្លែឈើ៣មុខនេះមិនថាជនជាតិចិនផ្ទាល់ឬអ្នកជាប់សែស្រឡាយចិន តែងតែដាក់ជាដង្វាយមិនឲ្យអាកខានឆ្នាំណាមួយឡើយ។ ព្រោះគេមានជំនឿថា កាលបើសែនចេក ម្នាស់ និងក្រូច ដូចនាំភាពរុងរឿង នាំលុយកាក់ នាំហុងស៊ុយពេញមួយឆ្នាំយ៉ាងដូច្នោះ។

១ ចេក

បើ​តាមសូរសៀងនៃការបញ្ចេញសំឡេង​របស់ចេកក្នុងន័យធៀបរបស់ជនជាតិចិនគឺមានន័យថា Jiāo តំណាងឲ្យការហៅទ្រព្យចូល​មក ដូច្នេះ​ផ្លែចេកតំណាងឲ្យ​សំណាង និង​ទ្រព្យសម្បត្តិហូរហៀរពេញមួយឆ្នាំ។ ជារៀងរាល់ឆ្នាំជំនឿរបស់ចិន ដែលមានតាំងពីយូរលង់ គេមិនដែលអាក់ខានផ្លែឈើប្រភេទនេះដាច់ខាត នៅពេលរៀបដង្វាយថ្វាយដល់ទីសក្ការបូជា។

២ ម្នាស់

ក្នុងភាសាចិនម្នាស់មានឈ្មោះថា Wáng lí ដែល ‘Wáng’ មានន័យថាភាពរុងរឿង ហើយ ‘lí ‘ មានន័យថាចូលមក។ ពីរនេះបូកបញ្ចូលគ្នា តំណាងឲ្យសុភមង្គល ភាពត្រជាក់ត្រជំ និងសេចក្ដីសុខមានដល់ក្រុមគ្រួសារទាំងអស់។ ជាពិសេស ម្នាស់តែងតែជាផ្លែឈើបង្កប់ន័យមានរសជាតិជូរអែមលាយឡំគ្នា បង្កើតឲ្យអ្នកហូបស្គាល់តែសេចក្ដីចម្រុងចម្រើនក្នុងជីវិត។

៣ ក្រូច

ជនជាតិចិនតែងហៅក្រូចថា Gān ដែលមានន័យថា ‘អរគុណ’ ក្រូចជាផ្លែឈើដែលប្រើសម្រាប់អរគុណព្រះ សម្រាប់ការពារ។ ក្រូច​មួយ​ប្រភេទ​ទៀត​នៅចិនអាចសំបូរជាងប្រទេសកម្ពុជា ជាក្រូចនាំលាភ ដែលយោងតាមជំនឿជនជាតិចិនតែងដាក់ជាដង្វាយសែននាំលាភសំណាងដល់ក្រុមគ្រួសារ និងមានតែសុខសុវត្ថិភាពគ្រប់ពេលធ្វើដំណើរទីជិតទីឆ្ងាយ។

យ៉ាងណាមិញ នៅពេលដែលផ្លែឈើទាំង៣មុខនេះ ត្រូវបានរៀបចំជាដង្វាយសែនក្នុងថ្ងៃដកជើងធូបនៅវេលាស្អែកនេះ នោះនឹងមានអត្ថន័យថា “សូម​អញ្ជើញ​សេចក្តី​ចម្រើន សម្រាប់សំណាងល្អ” ចូលមកពេញមួយឆ្នាំនេះ។ បើអ្នកប្រករបរកស៊ីសូមឲ្យមានភ្ញៀវឥតដាច់លក់ទំនិញអស់ៗគ្មានសល់ ចំណែកអ្នកធ្វើការ ឬជាមន្រ្តីរាជការ សូមឲ្យឡើងឋានៈ មានគេអាណិតស្រលាញ់ច្រើនៗ។ ជាពិសេសសូមឲ្យអាជីពការងារកាន់តែរលូនទៅមុខ បើមានឧបសគ្គសូមឲ្យមានតិចតួចបំផុត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖ពណ៌អាវនាំសំណាងក្នុង​​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ផែថងថាន ​រងការស៊ើបអង្កេត​លើ​ក្រមសីលធម៌ អាច​​ឈាន​​ទៅដកដំណែង​​ ដូច​​​​លោក ថាវីស៊ីន ដែរ

កីឡា៥ នាទីutes មុន

​នេះ​ក្រុម​​លំដាប់​កំពូល ៤​ ​​ត្រូវ ប៉ះ កម្ពុជា​ក្នុង​ពាន SEA V. League ឆ្នាំ​២០២៥

សន្តិសុខសង្គម១៥ នាទីutes មុន

ពលរដ្ឋនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ស្នើអាជ្ញាធរស្ដារប្រព័ន្ធលូ ខណៈទឹកស្អុយ​ហៀរ​លើដងផ្លូវរំខានការរស់នៅ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ថៃនាំចេញឥន្ធនៈមកកម្ពុជា ជាង ១,៤៦ ប៊ីលាន​ដុល្លារ ឆ្នាំមុន​

Sokha Hotels

ព័ត៌មានពេញនិយម