បញ្ញវន្តខ្មែរ Archives - Kampuchea Thmey Daily

មកទល់ពេលនេះ និស្សិតខ្មែរ ៦រូបហើយ បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល នៅរុស្ស៊ី
ដោយសារតែ​មាន​សុខ​សន្តិភាព​ពេញលេញ​ កម្ពុជា​មានឱកាស​គ្រប់គ្រាន់​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ លើ​វិ​ស័យ​ផ្សេងៗ​ ​ដើម្បី​ចូលរួម​បង្កើន​ល្បឿន​អភិវឌ្ឍ​ជាតិ​ ​ហើយការ​សិក្សាស្រាវជ្រាវ​ការ​អនុវត្ត​ ​និង​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​នុយ​ក្លេអ៊ែ​រនេះ ​ក៏មាន​សារៈសំខាន់​ដែរ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ នេះ​​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅ ក្នុងឱកាសអបអរ​ចំពោះនិស្សិត ២រូប ដែលបានបញ្ចប់ការសិក្សាផ្នែកនេះ ក្នុងឆ្នាំ២០២១។​

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ អតីតនិសិ្សតសាលាតិចណូ ២រូប គឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល (ជំនាន់ទី១) ដោយជោគជ័យ ពី​សាកលវិទ្យាល័យ Peter the Great St.Petersburg Polytechnic University ទីក្រុង St.Petersburg សហព័ន្ធរុស្ស៊ី។

ក្នុងឆ្នាំ២០២៣ នេះវិញ ក៏មាននិស្សិតខ្មែរ ៤រូបផ្សេងទៀត ជានិស្សិតជំនាញនុយក្លេអ៊ែរស៊ីវិល (ជំនាន់ទី២) បញ្ចប់ការសិក្សាផ្នែកថាមពលនុយក្លេអ៊ែរដោយជោគជ័យនោះ រួមមាន លោក ញូង ម៉ានិត, កញ្ញា គី ទិត្យម៉ារីណែត, កញ្ញា សុីវ គីមលី និង កញ្ញា ណោង ជាលីណា ។ បញ្ញវន្តទាំង៤រូបនោះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញនេះ ពី​សាកលវិទ្យាល័យលំដាប់កំពូលទាំងពីររបស់រុស្សី ។

គួរបញ្ជាក់ដែរថា ស្របតាមផែនការនៃការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នាពេលអនាគត។ បច្ចុប្បន្ន កម្ពុជានៅមាននិស្សិតខ្មែរប៉ុន្មានរូបទៀត ដែលកំពុងសិក្សាជំនាញ Nuclear Power Engineering and Thermal Physics នៅរុស្ស៊ី ៕

The post មកទល់ពេលនេះ និស្សិតខ្មែរ ៦រូបហើយ បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល នៅរុស្ស៊ី appeared first on Kampuchea Thmey Daily.