ព័ត៌មានជាតិ
មកទល់ពេលនេះ និស្សិតខ្មែរ ៦រូបហើយ បានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិល នៅរុស្ស៊ី
ដោយសារតែមានសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យផ្សេងៗ ដើម្បីចូលរួមបង្កើនល្បឿនអភិវឌ្ឍជាតិ ហើយការសិក្សាស្រាវជ្រាវការអនុវត្ត និងការលើកកម្ពស់ការយល់ដឹងអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរនេះ ក៏មានសារៈសំខាន់ដែរ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ នេះបើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅ ក្នុងឱកាសអបអរចំពោះនិស្សិត ២រូប ដែលបានបញ្ចប់ការសិក្សាផ្នែកនេះ ក្នុងឆ្នាំ២០២១។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ អតីតនិសិ្សតសាលាតិចណូ ២រូប គឺលោក កែវ មករា និងលោក កឹម ចាន់ប៉ាលី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញនុយក្លេអ៊ែរស៊ីវិល (ជំនាន់ទី១) ដោយជោគជ័យ ពីសាកលវិទ្យាល័យ Peter the Great St.Petersburg Polytechnic University ទីក្រុង St.Petersburg សហព័ន្ធរុស្ស៊ី។

ក្នុងឆ្នាំ២០២៣ នេះវិញ ក៏មាននិស្សិតខ្មែរ ៤រូបផ្សេងទៀត ជានិស្សិតជំនាញនុយក្លេអ៊ែរស៊ីវិល (ជំនាន់ទី២) បញ្ចប់ការសិក្សាផ្នែកថាមពលនុយក្លេអ៊ែរដោយជោគជ័យនោះ រួមមាន លោក ញូង ម៉ានិត, កញ្ញា គី ទិត្យម៉ារីណែត, កញ្ញា សុីវ គីមលី និង កញ្ញា ណោង ជាលីណា ។ បញ្ញវន្តទាំង៤រូបនោះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញនេះ ពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីររបស់រុស្សី ។


គួរបញ្ជាក់ដែរថា ស្របតាមផែនការនៃការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ ការយល់ដឹងជាសាធារណៈ អំពីបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នាពេលអនាគត។ បច្ចុប្បន្ន កម្ពុជានៅមាននិស្សិតខ្មែរប៉ុន្មានរូបទៀត ដែលកំពុងសិក្សាជំនាញ Nuclear Power Engineering and Thermal Physics នៅរុស្ស៊ី ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


