បន្ទះឈីន Nvidia Archives - Kampuchea Thmey Daily

សិង្ហបុរីស៊ើបអង្កេតលទ្ធភាព​​រត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិក​បិទទៅចិន​
សិង្ហបុរីបាន​បើក​ការស៊ើបអង្កេត​លើលទ្ធភាព​នៃការរត់ពន្ធ​តាម​រយៈម៉ាឡេស៊ី នូវ​បន្ទះឈីបទំនើប Nvidia ដែលសហរដ្ឋអាមេរិក​ចេញ​ការរឹតត្បឹត​បិទ​ការ​នាំចេញ​ទៅ​​ចិន ដើម្បីបង្អាក់ការធ្វើទំនើបកម្មយោធា​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​។ ​

តា​មការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg ការស៊ើបអង្កេត​របស់​សិង្ហបុរី ធ្វើឡើង​​​លើម៉ាស៊ីនមេ​ (servers) ដែល​អាច​មាន​ផ្ទុក​​បន្ទះឈីបរបស់​ Nvidia ដែល​នាំចេញទៅម៉ាឡេស៊ី របស់​ក្រុមហ៊ុនផលិតកុំព្យូទ័រដូចជា​ Dell Technologies Inc. ​និង Super Micro Computer Inc. ​ជាដើម​។

រដ្ឋមន្ត្រីក្រសួងច្បាប់សិង្ហបុរី លោក K Shanmugam ​បាន​គូស​បញ្ជាក់ពីការ​ស៊ើបអង្កេត​នេះ​នៅថ្ងៃ​ចន្ទ​ក្រោយ​មាន​សេចក្ដីរាយការណ៍ថា ប៉ូលិសសិង្ហបុរី​បានចាប់ខ្លួនមនុស្សជាច្រើននាក់ ជុំវិញ​តួនាទីរបស់ពួកគេ​​លើ​ការទិញ និងដឹកជញ្ជូនបន្ទះឈីប Nvidia ដោយបំពានលើ​ការរឹតត្បឹត​របស់សហរដ្ឋអាមេរិក។

លោក K Shanmugam បានប្រាប់អ្នកយកព័ត៌មានថា ពួកគេជាប់ចោទពីបទបំភាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់ម៉ាស៊ីនមេ អំពីអ្នកប្រើប្រាស់ចុងក្រោយពិតប្រាកដនៃ​ម៉ាស៊ីនមេ​ ដែល​ដឹក​ពីសិង្ហបុរីទៅម៉ាឡេស៊ី។  ​លោក​បន្តថា​ ឥឡូវនេះអាជ្ញាធរកំពុងស៊ើបអង្កេតថាតើម៉ាស៊ីនមេរបស់​ Dell និង Super Micro ត្រូវបាន​បញ្ជូន​ទៅកាន់ប្រទេសផ្សេងទៀត ឬអត់។

ករណីនេះ បង្ហាញពីតួនាទីរបស់ក្រុមហ៊ុន​ដែលមានមូលដ្ឋាននៅ​សិង្ហបុរី ក្នុងការបញ្ជូនបន្ទះឈីប Nvidia ទៅចិន និងប្រទេសផ្សេងទៀតដែល​រង​ការ​ហាមឃាត់​ពីសហរដ្ឋអាមេរិក។ ព័ត៌មាន​ចុង​ក្រោយ​ កើតឡើងបន្ទាប់ពីមានរបាយការណ៍ដែលថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតថាតើក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន DeepSeek បាន​គេច​វេសការរឹតបន្តឹងបន្ទះឈីបរបស់សហរដ្ឋអាមេរិក ដោយមានជំនួយពីភាគីទី ៣ ​​នៅសិង្ហបុរី ដែរឬទេ។

ការស៊ើបអង្កេតបឋមរបស់​សិង្ហបុរី បានរកឃើញថា បន្ទះឈីប​ក្នុងម៉ាស៊ីនមេទាំងនោះ អាច​ស្ថិត​នៅក្នុង​បញ្ជីរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក។ លោក Shanmugam បាននិយាយដោយ​មិន​បញ្ជាក់​ថា៖ «យើងបានវាយតម្លៃថា ម៉ាស៊ីនមេទាំងនោះ​អាចមានបន្ទះឈីប Nvidia​»។

គួរគូស​បញ្ជាក់ថា​ Nvidia ពឹងផ្អែកលើក្រុមហ៊ុនដូចជា Dell, Super Micro, និង Hewlett Packard Enterprise ដើម្បីបង្កើតម៉ាស៊ីនមេដែលប្រើបន្ទះឈីប AI របស់ខ្លួន។ ក្រុមហ៊ុនទាំងនេះ លក់ម៉ាស៊ីនមេដោយផ្ទាល់ ឬតាមរយៈអន្តរការីដល់ប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យទូទាំងពិភពលោក។ បច្ចុប្បន្ន​ ក្រុមហ៊ុន Super Micro និង Dell បានស្ថិតនៅក្រោម​ការឃ្លាំមើល​រួចហើយ ជុំ​វិញ​បញ្ហា​នៃការរឹតត្បឹត​បន្ទះឈីប​ទៅចិន​របស់​អាមេរិ​ក។ ​

អស់រយៈពេលជាច្រើនឆ្នាំមកនេះ សហរដ្ឋអាមេរិកបានព្យាយាម​រឹតត្បឹត​​សមត្ថភាព​របស់​​​ចិនក្នុងការចូលប្រើបច្ចេកវិទ្យា​អាមេរិក​តាម​រយៈ​ប្រទេសទី៣ ​ជាពិសេស​បន្ទះឈីប​ទំនើបៗ​ ដោយ​បារម្ភថា ចិន​នឹង​ប្រើ​បច្ចេកវិទ្យារបស់ខ្លួនដើម្បីធ្វើទំនើប​កម្មយោធា៕

The post សិង្ហបុរីស៊ើបអង្កេតលទ្ធភាព​​រត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិក​បិទទៅចិន​ appeared first on Kampuchea Thmey Daily.