ព័ត៌មានអន្ដរជាតិ
សិង្ហបុរីស៊ើបអង្កេតលទ្ធភាពរត់ពន្ធតាមម៉ាឡេស៊ីនូវបន្ទះឈីប Nvidia ដែលអាមេរិកបិទទៅចិន
សិង្ហបុរីបានបើកការស៊ើបអង្កេតលើលទ្ធភាពនៃការរត់ពន្ធតាមរយៈម៉ាឡេស៊ី នូវបន្ទះឈីបទំនើប Nvidia ដែលសហរដ្ឋអាមេរិកចេញការរឹតត្បឹតបិទការនាំចេញទៅចិន ដើម្បីបង្អាក់ការធ្វើទំនើបកម្មយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំង។

តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ការស៊ើបអង្កេតរបស់សិង្ហបុរី ធ្វើឡើងលើម៉ាស៊ីនមេ (servers) ដែលអាចមានផ្ទុកបន្ទះឈីបរបស់ Nvidia ដែលនាំចេញទៅម៉ាឡេស៊ី របស់ក្រុមហ៊ុនផលិតកុំព្យូទ័រដូចជា Dell Technologies Inc. និង Super Micro Computer Inc. ជាដើម។
រដ្ឋមន្ត្រីក្រសួងច្បាប់សិង្ហបុរី លោក K Shanmugam បានគូសបញ្ជាក់ពីការស៊ើបអង្កេតនេះនៅថ្ងៃចន្ទក្រោយមានសេចក្ដីរាយការណ៍ថា ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនមនុស្សជាច្រើននាក់ ជុំវិញតួនាទីរបស់ពួកគេលើការទិញ និងដឹកជញ្ជូនបន្ទះឈីប Nvidia ដោយបំពានលើការរឹតត្បឹតរបស់សហរដ្ឋអាមេរិក។
លោក K Shanmugam បានប្រាប់អ្នកយកព័ត៌មានថា ពួកគេជាប់ចោទពីបទបំភាន់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនមេ អំពីអ្នកប្រើប្រាស់ចុងក្រោយពិតប្រាកដនៃម៉ាស៊ីនមេ ដែលដឹកពីសិង្ហបុរីទៅម៉ាឡេស៊ី។ លោកបន្តថា ឥឡូវនេះអាជ្ញាធរកំពុងស៊ើបអង្កេតថាតើម៉ាស៊ីនមេរបស់ Dell និង Super Micro ត្រូវបានបញ្ជូនទៅកាន់ប្រទេសផ្សេងទៀត ឬអត់។
ករណីនេះ បង្ហាញពីតួនាទីរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសិង្ហបុរី ក្នុងការបញ្ជូនបន្ទះឈីប Nvidia ទៅចិន និងប្រទេសផ្សេងទៀតដែលរងការហាមឃាត់ពីសហរដ្ឋអាមេរិក។ ព័ត៌មានចុងក្រោយ កើតឡើងបន្ទាប់ពីមានរបាយការណ៍ដែលថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតថាតើក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន DeepSeek បានគេចវេសការរឹតបន្តឹងបន្ទះឈីបរបស់សហរដ្ឋអាមេរិក ដោយមានជំនួយពីភាគីទី ៣ នៅសិង្ហបុរី ដែរឬទេ។

ការស៊ើបអង្កេតបឋមរបស់សិង្ហបុរី បានរកឃើញថា បន្ទះឈីបក្នុងម៉ាស៊ីនមេទាំងនោះ អាចស្ថិតនៅក្នុងបញ្ជីរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក។ លោក Shanmugam បាននិយាយដោយមិនបញ្ជាក់ថា៖ «យើងបានវាយតម្លៃថា ម៉ាស៊ីនមេទាំងនោះអាចមានបន្ទះឈីប Nvidia»។
គួរគូសបញ្ជាក់ថា Nvidia ពឹងផ្អែកលើក្រុមហ៊ុនដូចជា Dell, Super Micro, និង Hewlett Packard Enterprise ដើម្បីបង្កើតម៉ាស៊ីនមេដែលប្រើបន្ទះឈីប AI របស់ខ្លួន។ ក្រុមហ៊ុនទាំងនេះ លក់ម៉ាស៊ីនមេដោយផ្ទាល់ ឬតាមរយៈអន្តរការីដល់ប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យទូទាំងពិភពលោក។ បច្ចុប្បន្ន ក្រុមហ៊ុន Super Micro និង Dell បានស្ថិតនៅក្រោមការឃ្លាំមើលរួចហើយ ជុំវិញបញ្ហានៃការរឹតត្បឹតបន្ទះឈីបទៅចិនរបស់អាមេរិក។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ សហរដ្ឋអាមេរិកបានព្យាយាមរឹតត្បឹតសមត្ថភាពរបស់ចិនក្នុងការចូលប្រើបច្ចេកវិទ្យាអាមេរិកតាមរយៈប្រទេសទី៣ ជាពិសេសបន្ទះឈីបទំនើបៗ ដោយបារម្ភថា ចិននឹងប្រើបច្ចេកវិទ្យារបស់ខ្លួនដើម្បីធ្វើទំនើបកម្មយោធា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


