បន្ទះថាមពលពន្លឺព្រះអាទិត្យ Archives - Kampuchea Thmey Daily

អាមេរិកដាក់ពន្ធខ្ពស់កប់ពពកលើបន្ទះសូឡាអាស៊ីអាគ្នេយ៍
សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ​បាន​សម្រេចដាក់ពន្ធដ៏ខ្ពស់កប់ពពកលើបន្ទះថាមពល​ពន្លឺព្រះអាទិត្យ ឬ​ផ្ទាំងសូឡា ដែលនាំចូលពីបណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ ដោយ​កម្ពុជាជាប់ពន្ធរហូតដល់ទៅជាង ៣ ៥០០ ភាគរយ ក្រោម​ការចោទប្រកាន់ក្រោយការស៊ើបអង្កេតពាណិជ្ជកម្ម​ថា ក្រុមហ៊ុនចិននៅក្នុង​ប្លុកអាស៊ាន ​បាន​លក់បង្ខូចតម្លៃ​នូវ​ទំនិញ​ប្រភេទនេះ​នៅលើទីផ្សារអាមេរិក​។ នេះបើតាម​ការចុះផ្សាយរបស់​បណ្ដាញព័ត៌មាន​ CNBC។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ពន្ធទូទាំងប្រទេស ត្រូវបានកំណត់ខ្ពស់ដល់ទៅ ៣ ៥២១ ភាគរយ លើ​បន្ទះសូឡានាំចូល​ពី​កម្ពុជា ដោយសារតែ​ក្រុមហ៊ុននៅ​កម្ពុជា មិន​បាន​សហការស៊ើបអង្កេតជាមួយ​អាជ្ញាធរ​អាមេរិក​។  ​

ក្រុមហ៊ុន​ដែល​មិន​មាន​ឈ្មោះ​ក្នុង​ប្រទេស​វៀតណាម ​ប្រឈម​មុខ​នឹង​ពន្ធ​​ ៣៩៥,៩ ភាគរយ ​ខណៈថៃ​ជាប់ពន្ធ ​៣៧៥,២ ភាគរយ។ អត្រាពន្ធទូទាំងប្រទេសសម្រាប់ម៉ាឡេស៊ី ត្រូវបានប្រកាសនៅ ៣៤,៤ ភាគរយ ប៉ុន្តែផលិតផល​របស់​ក្រុមហ៊ុន Jinko Solar នៅម៉ាឡេស៊ី ត្រូវជាប់ពន្ធប្រមាណ ៤១,៤៦ ភាគរយ។

គួរគូស​បញ្ជាក់ថា ការប្រកាសពន្ធចុង​ក្រោយ​នេះ ធ្វើឡើងក្រោយ​អាជ្ញាធរសហរដ្ឋអាមេរិក​បាន​បើក​ការស៊ើបអង្កេត​ពាណិជ្ជកម្ម​ប្រឆាំង​នឹង​ការ​លក់បង្ខូចតម្លៃលើក្រុមហ៊ុនពីអាស៊ីអាគ្នេយ៍អស់រយៈពេល​ជាង ១ ឆ្នាំ ក្រោម​បណ្ដឹង​របស់ក្រុមហ៊ុនផលិតបន្ទះសូឡាកូរ៉េ Hanwha Qcells ​ក្រុមហ៊ុននៅរដ្ឋអារីហ្សូណា First Solar Inc ​និងក្រុមហ៊ុនផលិតតូចៗ​ផ្សេងទៀត ដែល​ការការពារការវិនិយោគរាប់ពាន់លានដុល្លារ ក្នុងផលិតកម្ម​បន្ទះស្រូប​ថាមពលពន្លឺព្រះអាទិត្យនៅ​សហរដ្ឋអាមេរិក។​  នេះបើតាម​ CNBC។

ក្រុម​បណ្ដឹង ពោលគឺគណៈកម្មាធិការពាណិជ្ជកម្មនៃសម្ព័ន្ធអាមេរិកសម្រាប់ការផលិតបន្ទះ​ថាមពលព្រះអាទិត្យ បានចោទប្រកាន់ក្រុមហ៊ុនផលិតបន្ទះសូឡា​ចិនធំៗដែលមានរោងចក្រនៅ​ម៉ាឡេស៊ី កម្ពុជា ថៃ និងវៀតណាម ពីការលក់បន្ទះសូឡាថោកៗជាង​តម្លៃផលិតកម្ម និង​ការទទួល​បាន​ឧបត្ថម្ភធន​​ ដើម្បីមាន​ប្រៀប​ក្នុងការប្រកួតប្រជែង​​លើទីផ្សារអាមេរិក​។ ​

លោក Tim Brightbill មេធាវី​សម្រាប់​ក្រុម​ផលិត​អាមេរិក​ បាន​និយាយ​​ប្រាប់​​អ្នក​យក​ព័ត៌មាន​ថា​៖ «​ទាំងនេះ (អត្រាពន្ធ)​ គឺជា​លទ្ធផល​​ដ៏ល្អ​​។ យើងមានទំនុកចិត្តថា វា​នឹងដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ក្រុមហ៊ុនចិន​ពីប្រទេសទាំង៤ ដែលបាន និងកំពុង​បង្ខូចបង្ខាត​ដល់​ឧស្សាហកម្មផលិតបន្ទះ​​សូឡារបស់សហរដ្ឋអាមេរិកអស់រយៈពេលជាយូរមកហើយ»។

​បើតាម​សារព័ត៌មាន Bloomberg​ ​សហរដ្ឋអាមេរិកបាននាំចូល​បន្ទះសូឡាក្នុងតម្លៃ ១២,៩ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន ​ពីប្រទេស​ម៉ាឡេស៊ី កម្ពុជា ថៃ និងវៀតណាម ​ឬ​ស្មើនឹង​ ៧៧ ភាគរយ នៃការនាំចូល​សរុបរបស់​អាមេរិក៕

The post អាមេរិកដាក់ពន្ធខ្ពស់កប់ពពកលើបន្ទះសូឡាអាស៊ីអាគ្នេយ៍ appeared first on Kampuchea Thmey Daily.