បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ Archives - Kampuchea Thmey Daily

អាមេរិកប្រកាសជុំថ្មីនៃពន្ធ​លើ​បន្ទះស្រូបពន្លឺព្រះអាទិត្យពីអាស៊ីអាគ្នេយ៍ ​
ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​រាយការណ៍​ថា​ ក្រសួងពាណិជ្ជកម្មអាមេរិក​បាន​ប្រកាស​វិធានការ​ពន្ធ​ជុំ​ថ្មី​ លើ​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ ដែល​នាំចូលពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​ ៤ ធំៗ ខណៈ​អ្នកវិភាគលើក​ឡើងថា​ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​តម្លៃ​សម្រាប់​អ្នក​ប្រើ​ប្រាស់​កើនឡើង​ ប៉ុន្តែ​កាត់​បន្ថយ​ប្រាក់ចំណេញ​របស់​​ក្រុមហ៊ុនផលិត​។

ក្រសួង​ពាណិជ្ជកម្ម បានប្រកាសពន្ធ​ចន្លោះ​ពី ២១,៣១ ភាគរយ​ ទៅ​ ២៧១,២ ភាគរយ​ ដោយ​អត្រា​ពន្ធ​នីមួយៗ​គឺ​អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុន​ផលិត​។ ប៉ុន្តែ​បើគិត​តាម​ប្រទេស​នីមួយៗ​ ក្រសួង​កំណត់​ថា ពន្ធ​ ២៧១,២ ភាគរយ​ សម្រាប់​វៀតណាម​ ​១២៥,៣៧ ភាគរយ​ សម្រាប់​កម្ពុជា​ ៧៧,៨៥ ភាគរយ​​សម្រាប់​ថៃ​ និង​ ២១,៣១ សម្រាប់​ម៉ាឡេស៊ី​។  ​

​ពន្ធជុំថ្មីនេះ មានគោលបំណងការពារ​ផលិតកម្ម​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យក្នុងស្រុករបស់​អាមេរិក​។

ជុំ​ថ្មី​នៃ​ពន្ធ​នេះ​ ធ្វើ​ឡើង​ក្រោ​​យ​មាន​បណ្ដឹង​ពី​ក្រុមហ៊ុនផលិត​បន្ទះស្រូប​​ពន្លឺ​អាទិត្យនៅ​អាមេរិក​ រួម​ទាំង​ក្រុមហ៊ុន​កូរ៉េខាង​ត្បូង​ Hanwha Qcells  និង​ក្រុមហ៊ុន​អាមេរិក​ First Solar ជុំវិញ​អ្វីដែល​ពួកគេ​ហៅ​ថា​ ការ​ប្រកួត​ប្រជែង​ក្នុងទីផ្សារ​មិន​ស្មើភាព​គ្នា​របស់​ក្រុមហ៊ុនចិន​។ ​

គណៈកម្មាធិការពាណិជ្ជកម្មនៃសម្ព័ន្ធអាមេរិកសម្រាប់ការផលិត​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ បានចោទប្រកាន់ក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យធំៗរបស់ចិន ដែល​ដាក់​រោងចក្រ​នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី កម្ពុជា វៀតណាម និង​ថៃ ថា​បាន​លក់​បង្ខូច​តម្លៃ​នៅ​ក្នុង​ទីផ្សារ​អាមេរិក​ ដែល​​ធ្វើ​ឱ្យ​តម្លៃ​ដាំក្បាល​ចុះ​។ ​

គួរ​គូស​បញ្ជាក់ថា​ បន្ទះស្រូបពន្លឺព្រះអាទិត្យដែល​មាន​នៅ​លើ​ទីផ្សារ​អាមេរិក​ រហូតដល់​ ៨០ ភាគរយ​ គឺ​ជា​ផលិតផល​​នាំចូល​បរទេស ដោយ​ក្នុង​នោះ​ ថៃ​ កម្ពុជា​ ម៉ាឡេស៊ី​ និងវៀតណាម​ ក៏ជា​អ្នក​ផ្គត់ផ្គង់ធំ​ផង​ដែរ​​។ ត្រង់​ចំណុច​នេះ​ហើយ​ ទើប​អ្នក​វិភាគ​បាន​លើក​ឡើងថា​ តម្លៃ​របស់​ផលិតផល​ប្រភេទ​នេះ​នឹង​កើន​ឡើង​សម្រាប់​អ្នកប្រើ​ប្រាស់នៅ​អាមេរិក​។

វិធានការ​ដដែល​ ក៏​រំពឹង​ថា​នឹង​កាត់​បន្ថយ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុនផលិត​ដែល​នាំចូល​ទៅអាមេរិក​ផង​ដែរ​។ ផ្ទុយទៅ​វិញ​ វា​នឹង​ជំរុញ​ផលិតកម្ម​ក្នុងស្រុក​របស់​អាមេរិក​ ដែល​​​ប្រតិបត្តិគោលនយោបាយការពារ​និយម​កាន់តែ​ខ្លាំង​ទៅ​ៗ​៕

The post អាមេរិកប្រកាសជុំថ្មីនៃពន្ធ​លើ​បន្ទះស្រូបពន្លឺព្រះអាទិត្យពីអាស៊ីអាគ្នេយ៍ ​ appeared first on Kampuchea Thmey Daily.