ព័ត៌មានអន្ដរជាតិ
អាមេរិកប្រកាសជុំថ្មីនៃពន្ធលើបន្ទះស្រូបពន្លឺព្រះអាទិត្យពីអាស៊ីអាគ្នេយ៍
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសវិធានការពន្ធជុំថ្មី លើបន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ ធំៗ ខណៈអ្នកវិភាគលើកឡើងថា ការណ៍នេះនឹងធ្វើឱ្យតម្លៃសម្រាប់អ្នកប្រើប្រាស់កើនឡើង ប៉ុន្តែកាត់បន្ថយប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិត។

ក្រសួងពាណិជ្ជកម្ម បានប្រកាសពន្ធចន្លោះពី ២១,៣១ ភាគរយ ទៅ ២៧១,២ ភាគរយ ដោយអត្រាពន្ធនីមួយៗគឺអាស្រ័យទៅលើក្រុមហ៊ុនផលិត។ ប៉ុន្តែបើគិតតាមប្រទេសនីមួយៗ ក្រសួងកំណត់ថា ពន្ធ ២៧១,២ ភាគរយ សម្រាប់វៀតណាម ១២៥,៣៧ ភាគរយ សម្រាប់កម្ពុជា ៧៧,៨៥ ភាគរយសម្រាប់ថៃ និង ២១,៣១ សម្រាប់ម៉ាឡេស៊ី។
ពន្ធជុំថ្មីនេះ មានគោលបំណងការពារផលិតកម្មបន្ទះស្រូបពន្លឺព្រះអាទិត្យក្នុងស្រុករបស់អាមេរិក។
ជុំថ្មីនៃពន្ធនេះ ធ្វើឡើងក្រោយមានបណ្ដឹងពីក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺអាទិត្យនៅអាមេរិក រួមទាំងក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha Qcells និងក្រុមហ៊ុនអាមេរិក First Solar ជុំវិញអ្វីដែលពួកគេហៅថា ការប្រកួតប្រជែងក្នុងទីផ្សារមិនស្មើភាពគ្នារបស់ក្រុមហ៊ុនចិន។

គណៈកម្មាធិការពាណិជ្ជកម្មនៃសម្ព័ន្ធអាមេរិកសម្រាប់ការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ បានចោទប្រកាន់ក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យធំៗរបស់ចិន ដែលដាក់រោងចក្រនៅក្នុងប្រទេសម៉ាឡេស៊ី កម្ពុជា វៀតណាម និងថៃ ថាបានលក់បង្ខូចតម្លៃនៅក្នុងទីផ្សារអាមេរិក ដែលធ្វើឱ្យតម្លៃដាំក្បាលចុះ។
គួរគូសបញ្ជាក់ថា បន្ទះស្រូបពន្លឺព្រះអាទិត្យដែលមាននៅលើទីផ្សារអាមេរិក រហូតដល់ ៨០ ភាគរយ គឺជាផលិតផលនាំចូលបរទេស ដោយក្នុងនោះ ថៃ កម្ពុជា ម៉ាឡេស៊ី និងវៀតណាម ក៏ជាអ្នកផ្គត់ផ្គង់ធំផងដែរ។ ត្រង់ចំណុចនេះហើយ ទើបអ្នកវិភាគបានលើកឡើងថា តម្លៃរបស់ផលិតផលប្រភេទនេះនឹងកើនឡើងសម្រាប់អ្នកប្រើប្រាស់នៅអាមេរិក។
វិធានការដដែល ក៏រំពឹងថានឹងកាត់បន្ថយប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតដែលនាំចូលទៅអាមេរិកផងដែរ។ ផ្ទុយទៅវិញ វានឹងជំរុញផលិតកម្មក្នុងស្រុករបស់អាមេរិក ដែលប្រតិបត្តិគោលនយោបាយការពារនិយមកាន់តែខ្លាំងទៅៗ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


