បុរសវ័យក្មេង Archives - Kampuchea Thmey Daily

ចង់​ដឹង​ទេ ! ហេតុអ្វី​បុរស​វ័យក្មេង​អាច​ឆក់​យក​បេះដូង​មនុស្ស​ស្រី​អាយុ​បង​បាន?
មិនមែន​មាន​តែ​បុរស​វ័យ​ក្មេង​ទេ ​ដែល​សម្លឹង​ឃើញ​នារី​ដែល​មាន​អាយុ​ច្រើន​ជាង​ទាក់ទាញ ​តែ​ខាង​ស្រី​ក៏​បាន​សម្លឹង​ឃើញ​បុរស​វ័យ​ក្មេង​ខ្លះ ​អាច​ឆក់​ទាញ​យក​បាន​ចិត្ត​របស់​នាង​ដូចគ្នា។

តើ​បុរស​វ័យក្មេង​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ​ អាច​ធ្វើ​ឲ្យ​បេះដូង​ស្រី​ចាស់​លោត​បាន៖

១. មាន​គំនិត​បើក​ចំហ

នេះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​អាយុ​ច្រើន​ជាង ​ចូលចិត្ត​បុរស​វ័យក្មេង​ទាំងនោះ។ ពួកគេ​គឺ​ជា​មនុស្ស​ប្រុស​ដែល​ចូលចិត្ត​សេរីភាព និង​បើកចំហ។

បុរស​វ័យ​ក្មេង មាន​ឆន្ទៈ​ក្នុង​ការ​សាកល្បង​រឿង​ថ្មីៗ ហើយ​ឱប​ក្រសោប​យក​គំនិត​ថ្មីៗ​ និង​ស្វែង​រក​ពិភពលោក​ធំ​ទូលាយ​របស់​ពួកគេ។

២. មាន​ភាព​ទាក់ទាញ​ខ្លាំង

និយាយ​ឲ្យ​ត្រង់​ ​បុរស​ក្មេងៗ​ភាគច្រើន ​មាន​ភាព​ទាក់ទាញ​ខាង​រាងកាយ​ នៃ​ដង​ខ្លួន​ដ៏​សិច​ស៊ី​របស់​ពួកគេ។ វា​មិន​ទាំងអស់​ តែ​អាច​ជា​ផ្នែក​ខ្លះ​​លើ​រាងកាយ​របស់​ពួកគេ! ទាំង​សំឡេង​ កាយវិការ ​ការ​និយាយ​ស្ដី​ ស្នាមញញឹម​ដែល​គេ​បង្កប់​ក្នុង​បបូរមាត់​របស់​គេ។ នោះ​ហើយ​ជា​ភាព​ទាក់ទាញ​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​ស្រី​ចាស់ ​រង្គោះរង្គើ​បាន។

៣. ចូលចិត្ត​ធ្វើ​រឿង​ចម្លែក​ៗ​បែប​ផ្សងព្រេង​ឲ្យ​ដៃគូ​រំភើប

មនុស្ស​វ័យក្មេង​មាន​ទំនោរ​ទៅ​រក​ការ​ផ្សងព្រេង​ច្រើន​ ជាង​មនុស្ស​ប្រុស​វ័យ​ចំណាស់។ នេះ​ជា​ការ​ពិត! បុរស​វ័យ​ក្មេង ​តែង​ជា​អ្នក​លើក​ទឹក​ចិត្ត​ឲ្យ​ដៃគូ​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្លួន ​បាន​សាកល្បង​អ្វី​ដែល​ថ្មី​ ហើយ​ចេញ​ទៅ​កាន់​ពិភពលោក ​ដែល​នាង​មិន​ធ្លាប់​បាន​សាកល្បង​ពីមុន។

ពួកគេ​ជួយ​​ឲ្យការ​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ របស់​នារី​ជា​ដៃគូ ​មាន​អារម្មណ៍​រីករាយ ​រំភើប​ចំពោះ ទស្សនវិស័យ​វិជ្ជមាន​នៃ​ជីវិត​ពួកគេ។ មិន​ថា​នាង​មាន​អាយុ​ប៉ុន្មាន​ទេ​ យើង​ទាំងអស់​គ្នា​មាន​សមត្ថភាព​ទៅ​កន្លែង​ប្លែកៗ​ ទាំងនោះ​ជាមួយ​គ្នា។

៤. យក​ចិត្ត​ទុកដាក់​និង​រីករាយ​ជានិច្ច

កាល​ពី​អតីតកាល​ វា​ជា​រឿង​ធម្មតា​ទេ​ សម្រាប់​បុរស​វ័យ​ចំណាស់​ក្នុង​ការ​ណាត់​ជួប​ស្ត្រី​វ័យ​ក្មេង។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​វា​ជា​រឿង​មួយ​ផ្សេង​ទៀត។ អ្វី​ដែល​សំខាន់​នៅ​ទី​នេះ​ គឺ​ថា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បុរស​វ័យ​ក្មេង ​ដែល​បាន​ផ្ដល់​​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ ធ្វើ​​ឲ្យពួកគេ​មាន​អារម្មណ៍​ថា​ ខ្លួនឯង​អាច​ក្លាយ​ជា​​មនុស្ស​ពិសេស​និង​អស្ចារ្យ​ម្ដងទៀត។

៥. ជា​ក្មេង​តែ​មាន​ចរិត​ចាស់ទុំ

មិន​ថា​បុរស​ក្មេង​ម្នាក់​នោះ​ស្អាត ​ឆ្លាត ​ពូកែ​ ល្បីល្បាញ ​គេ​ចូលចិត្ត​ច្រើន ​ក៏​មិន​ប្រាកដ​ថា​នាង​ចូលចិត្ត​គេ​ដូច​អ្នក​ទាំង​នោះ​ដែរ។ ប្រសិន​បើ​គេ​ជា​មនុស្ស​មាន​អំនួត​ក្អេងក្អាង​ ហើយ​វ៉ៃ​ស្មើ​ជាមួយ​នាង​ ដូច​ពួក​ម៉ាក់ ​ទោះ​សង្ហា​ដូច​តារា​កូរ៉េ ​ក៏​នាង​មិន​ប្រើ​ក្រសែភ្នែក​គ្រវាស​ទៅ​ផង។

ប្រភេទ​បុរស​វ័យ​ក្មេង​ជាង​នាង ​គឺ​ជា​បុរស​ខ្លាំង​ម្នាក់​ និង​ចាស់ទុំ​ផ្លូវ​អារម្មណ៍​ជាមួយ​នាង​។ មិនមែន​គ្រាន់​តែ​ស្រលាញ់​នាង​មួយ​ឆាវ​ តាម​អារម្មណ៍​វ័យ​ក្មេង​របស់​គេ​ឡើយ។

នាង​ចូលចិត្ត​បុរស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ និង​ឯករាជ្យ​ ហើយ​មិន​ខ្លាច​និយាយ​អ្វី​ដែល​គេ​កំពុង​គិត​មក​លើ​នាង។ និយាយ​ឲ្យ​ស្រួល​ គេ​គឺ​ក្លាហាន​ ស្មោះត្រង់​ ហើយ​ជឿជាក់។

៦. តែង​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ក្មេង​ជាង​វ័យ​ដូច​ពួកគេ​ដែរ

ការ​ដែល​នៅ​ជាមួយ​នរណា​ម្នាក់ ​ដែល​ក្មេង​ជាង​ខ្លួន​ ហើយ​សកម្ម​និង​ការ​លេង​សើច​ អាច​នាំ​ឲ្យ​ទម្លាប់​ដើម​នៃ​ភាព​ជា​យុវវ័យ​របស់​នាង​ត្រលប់​មក​វិញ។

បុរស​វ័យក្មេង​មាន​សមត្ថភាព​ក្នុង​ការ​ទាញ​ចំណង់ចំណូលចិត្ត​ និង​ការ​រំភើប​ដែល​បាន​កប់​នៅ
ក្នុង​ខ្លួន​របស់​នារី​វ័យ​ចំណាស់ ​ឲ្យ​មកវិញ​ ដោយ​ស្មាន​មិនដល់។

៧. គេ​ជា​ដៃគូ​ថែរក្សា​គ្នា​នា​ពេល​អនាគត

នៅ​ពេល​នាង​រៀបការ​ជាមួយ​បុរស​ដែល​មាន​អាយុ​លើស​នាង​ ៥ ឬ ១០ ឆ្នាំ​ នាង​ត្រូវ​តែ​ជា​អ្នក​មើលថែ​ស្វាមី​ដែល​មាន​វ័យ​ចំណាស់​ជាង​នាង។

ប៉ុន្តែ​ប្រសិន​បើ​នាង​រៀបការ​ជាមួយ​បុរស​វ័យក្មេង​ជាង​នាង ​​នាង​អាច​ជា​អ្នក​ត្រូវ​ខាង​បុរស​មើល​ថែ​ច្រើន​ជាង។  ឬ​អាច​ស្ថិត​ក្នុង​អត្រា​អាច​ប្រហាក់ប្រហែល​គ្នា​ និង​មើល​ថែ​គ្នា​បាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្លិន​ផ្កា​ម្លិះ​​ ធ្វើឲ្យ​អារម្មណ៍​ស្ងប់ អាច​បង្ការ​ជំងឺ​បាក់​ទឹក​ចិត្ត

ចុចអាន៖សញ្ញា​ទាំង ៧ បញ្ជាក់​ថា​ យើង​ជា​មនុស្ស Pluviophile (ងប់ងុល​នឹង​ភ្លៀង)

The post ចង់​ដឹង​ទេ ! ហេតុអ្វី​បុរស​វ័យក្មេង​អាច​ឆក់​យក​បេះដូង​មនុស្ស​ស្រី​អាយុ​បង​បាន? appeared first on Kampuchea Thmey Daily.