ប្រទេសទីម៍រខាងកើត Archives - Kampuchea Thmey Daily

តើវត្តមានផ្លូវការរបស់ទីម័រឡេស្តេ នឹងពង្រីកឥទ្ធិពលអាស៊ានលើឆាកអន្តរជាតិដល់កម្រិតណា?
បន្ទាប់ពីការរង់ចាំអស់រយៈពេលជាងពីរទសវត្សរ៍ ប្រទេសទីម័រខាងកើត ឬហៅ​ថា ទីម័រឡេស្តេ បានក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការ នៅចុងឆ្នាំ ២០២៥ កន្លងទៅ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាជោគជ័យសម្រាប់ទីក្រុងឌីលីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបើកទំព័រថ្មីមួយ សម្រាប់អាស៊ាន ក្នុងការពង្រឹងកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ការបំពេញនូវភូមិសាស្ត្រនយោបាយ

វត្តមានរបស់ទីម័រឡេស្តេ បានធ្វើឲ្យ​គ្រួសារអាស៊ានមានភាពពេញលេញ។ ក្នុងន័យភូមិសាស្ត្រនយោបាយ ទីម័រឡេស្តេ ស្ថិតនៅចំណុចប្រសព្វរវាងអាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក។ ការបញ្ចូលប្រទេសនេះទៅក្នុងប្លុកអាស៊ាន បានជួយឲ្យ​អាស៊ានពង្រីកវិសាលភាពភូមិសាស្ត្ររបស់ខ្លួនកាន់តែធំ ដែលនេះជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការទប់ទល់នឹងឥទ្ធិពលមហាអំណាច និងការរក្សានូវ «មជ្ឈភាពអាស៊ាន (ASEAN Centrality)»។

ការកើនឡើងនៃសំឡេង និងអំណាចចរចា

តាមរយៈការវិភាគពី EIAS (European Institute for Asian Studies) សមាជិកភាពរបស់ទីម័រឡេស្តេ បានផ្ដល់ឲ្យ​អាស៊ាននូវ «ភាពចម្រុះផ្នែកការទូត» បន្ថែមទៀត។ ក្នុងនាមជាប្រទេស ដែលមានប្រវត្តិសាស្ត្រតស៊ូ ដើម្បីឯករាជ្យ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាប្រទេសនិយាយភាសាព័រទុយហ្គាល់ (CPLP) ទីម័រឡេស្តេ អាចធ្វើជាស្ពានចម្លងអាស៊ាន ទៅកាន់ប្លុកសេដ្ឋកិច្ចផ្សេងទៀតនៅអាហ្វ្រិក និងអាមេរិកឡាទីន។ នេះមានន័យថា អាស៊ាននឹងមានសំឡេងកាន់តែខ្លាំងនៅក្នុងអង្គការសហប្រជាជាតិ និងវេទិកាពហុភាគីនានា។

សក្តានុពលសេដ្ឋកិច្ច និងធនធានធម្មជាតិ

ទោះបីជាទីម័រឡេស្តេជាប្រទេសតូច ប៉ុន្តែយោងតាមរបាយការណ៍របស់ AMRO (ASEAN+3 Macroeconomic Research Office) វត្តមានរបស់ប្រទេសនេះ នឹងជួយពង្រឹងសន្តិសុខថាមពលក្នុងតំបន់ តាមរយៈធនធានប្រេង និងឧស្ម័នធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។ ការរួមបញ្ចូលទីម័រទៅក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ក៏នឹងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេស ដែលមើលឃើញថា អាស៊ានគឺជាប្លុកសេដ្ឋកិច្ចមួយ ដែលមានស្ថិរភាព និងមានការរួមបញ្ចូលគ្នាទាំងស្រុង ដោយគ្មានការរើសអើង។

បញ្ហាប្រឈម និងឱកាស

យ៉ាង​ណាមិញ អ្នកជំនាញជាច្រើនបានលើកឡើងថា ឥទ្ធិពលរបស់អាស៊ាន នឹងកើនឡើងបានកម្រិតណា គឺអាស្រ័យលើសមត្ថភាពរបស់ទីម័រឡេស្តេ ក្នុងការសម្របខ្លួនតាមបទដ្ឋានអាស៊ាន។ កន្លង​មក កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមអ្នកគាំទ្រដ៏ខ្លាំងក្លាបំផុត ដោយជឿជាក់ថា ការផ្ដល់ឱកាសឲ្យ​ទីម័រ នឹងបង្ហាញពី «ស្មារតីសាមគ្គីភាព» របស់អាស៊ាន ដែលជាអាវុធដ៏មានឥទ្ធិពលបំផុតលើឆាកអន្តរជាតិ។

សរុប​សេចក្ដីមក​ វត្តមានផ្លូវការរបស់ទីម័រឡេស្តេ មិនមែនគ្រាន់តែជាការបន្ថែមសមាជិកម្នាក់ទៀតនោះទេ ប៉ុន្តែវាគឺជាការបង្ហាញទៅកាន់ពិភពលោកថា អាស៊ាន គឺជាអង្គការតំបន់ ដែលបើកចំហ មានភាពធន់ និងមានឆន្ទៈមោះមុត ក្នុងការកំណត់វាសនាដោយខ្លួនឯង។ ឥទ្ធិពលរបស់អាស៊ានលើឆាកអន្តរជាតិ នឹងកាន់តែរឹងមាំ នៅពេលដែលសមាជិកទាំង ១១ ដើរតួជាធ្លុងមួយ ក្នុងការដោះស្រាយបញ្ហាសកល៕

ប្រែសម្រួល៖ ឈាង

The post តើវត្តមានផ្លូវការរបស់ទីម័រឡេស្តេ នឹងពង្រីកឥទ្ធិពលអាស៊ានលើឆាកអន្តរជាតិដល់កម្រិតណា? appeared first on Kampuchea Thmey Daily.

ទីម័រខាងកើត ក្លាយជាសមាជិកទី១១របស់អាស៊ានបន្ទាប់ពីរង់ចាំរយៈពេល១៤ឆ្នាំ
បន្ទាប់ពីការរង់ចាំរយៈពេល១៤ឆ្នាំ ទីបំផុតប្រទេសទីម័រខាងកើត បានចូលរួមជាផ្លូវការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបានក្លាយជាសមាជិកទី១១របស់ប្លុកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៦ខែតុលា។

(រូបភាព៖ Reuters)

ការប្រកាសជាផ្លូវការនេះធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាននៅទីក្រុងគូឡាឡាំពួរ ដោយមានការចូលរួមអបអរពីមេដឹកនាំទីម័រខាងកើតនិងប្រទេសដទៃទៀតជារដ្ឋសមាជិកផងដែរ។

ប្រទេសទីម័រខាងកើតមានប្រជាជន ១,៤ លាននាក់នេះមានផលិតផលក្នុងស្រុកសរុបប្រហែល ២ ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ី។ ទោះជាយ៉ាងណាក៏ដោយ ទីម័រខាងកើតសង្ឃឹមថាការចូលរួមជាមួយអាស៊ាននឹងនាំមកនូវពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍកាន់តែច្រើន។ នាយករដ្ឋមន្ត្រីទីម័រខាងកើតលោក Xanana Gusmao បានហៅវាថាជា «ពេលវេលាប្រវត្តិសាស្ត្រ» និងជា «ក្តីសុបិន្តក្លាយជាការពិត» សម្រាប់ប្រទេសរបស់លោក។

រីឯលោកប្រធានាធិបតី Jose Ramos-Horta ដែលស្រមៃថាទីម័រខាងកើតចូលរួមជាមួយអាស៊ានជាលើកដំបូងជិត ៥០ ឆ្នាំមុនក្នុងអំឡុងពេលគ្រប់គ្រងរបស់ព័រទុយហ្គាល់ បាននិយាយថា សមាជិកភាពនេះឆ្លុះបញ្ចាំងពីការតស៊ូដ៏យូរអង្វែងរបស់ប្រទេសជាតិលោកដើម្បីសន្តិភាព និងឯករាជ្យភាព។ ទីម័រខាងកើតបានក្លាយជាឯករាជ្យពេញលេញនៅឆ្នាំ ២០០២ បន្ទាប់ពីត្រូវបានគ្រប់គ្រងដោយព័រទុយហ្គាល់ និងក្រោយមកត្រូវបានកាន់កាប់ដោយឥណ្ឌូណេស៊ី។

លោក Ramos-Horta បាននិយាយថាទីម័រខាងកើតចង់ជួយលើកកម្ពស់ស្ថិរភាព និងការសន្ទនាដោយសន្តិវិធីនៅអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនក្នុងការកសាងសន្តិភាព និងការទូត បន្ទាប់ពីអស់ជាច្រើនសតវត្សក្រោមការកាន់កាប់ដ៏លំបាកដោយប្រទេសឥណ្ឌូណេស៊ី។ លោក បានបន្ថែមថា ទីម័រខាងកើតមានគោលបំណងចូលរួមចំណែកដល់ស្ថិរភាព និងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះរបស់អាស៊ាន ដោយទាញយកបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងការកសាងសន្តិភាព និងការទូតនៅក្នុងតំបន់។

(រូបភាព៖ Reuters)

គួរបញ្ជាក់ថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧នៅទីក្រុងបាងកក ដោយប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា បានចូលរួម ដោយពង្រីកក្រុមនេះដល់ ១០ សមាជិក។ នៅឆ្នាំ ២០២៥ នេះទីម័រខាងកើតបានក្លាយជាសមាជិកទី ១១ ដែលបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់របស់អាស៊ានឆ្ពោះទៅរកឯកភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ទីម័រខាងកើត ក្លាយជាសមាជិកទី១១របស់អាស៊ានបន្ទាប់ពីរង់ចាំរយៈពេល១៤ឆ្នាំ appeared first on Kampuchea Thmey Daily.

​​តើ​​តំណាង​ទីម័រ​​រៀបរាប់​​អ្វីខ្លះ ក្នុង​នាម​​អ្នក​ថ្លែង​សារចុងក្រោយនៅ​​​ UNGA ឆ្នាំ​នេះ​​​?
​​​​ប្រទេសទីម័រ​​ជា​​ប្រទេស​ទទួលបាន​ឯករាជ្យ​ក្មេងខ្ចី​ និង​ជា​ប្រទេស​​ចុងក្រោយ​ក្នុងការ​ឡើង​ថ្លែង​​​​នៅ​​ឯសន្និបាត​ប្រចាឆ្នាំ​របស់​អង្គការ​សហប្រជាតិ​នៅ​​​ទីស្នាក់ការ​កណ្តាល​​អង្គការ​សហប្រជា​ជាតិ​នៅ​ទីក្រុងញូវយ៉ក​សហរដ្ឋអាមេរិក ដោយ​​​រៀបរាប់​អំពី​ ភាពឥតសណ្តាប់ធ្នាប់​នៃ​​​ពិភពលោក​ និង​ការ​មិនគោរព​ច្បាប់​អន្តរជាតិ គឺ​ជា​​គ្រោះថ្នាក់​​​នៃ​ប្រទេសតូច​​ៗ​។

ទីម័រ​​​​​​ទទួលបាន​ឯករាជ្យ​​ពី​ប្រទេសឥណ្ឌូណេស៊ីកាល​ឆ្នាំ​២០០២​ ហើយ​ជា​ប្រទេស​​ដែលថ្លែងសារ​​ចុងក្រោយ​បង្អស់​នៅ​​ក្នុងសន្និបាត​អង្គការ​សហប្រជាជាតិឆ្នាំ​២០២៥។ ​ការ​ថ្លែងសារ​ចុង​ក្រោយ​បំផុត​នេះ​ មិនមែន​បាន​ន័យថា ប្រទេសទីម័រ​​​​​​ជា​ប្រទេសទទួលបានឯករាជ្យចុងក្រោយ​នោះទេ ប៉ុន្តែ​ត្រូវ​បាន​គេ​​និយាយថា ការ​​​ដាក់​សំណើយឺ​ត​​​ពីរដ្ឋាភិបាល​ទីម័រ​។​

លោក Dionísio da Costa Babo Soares រដ្ឋមន្ត្រីក្រសួងការបរទេស។ UN

​ថ្លែង​ទៅកាន់​​អង្គសន្និបាត​អង្គការ​សហប្រជាជាតិ ​លោក Dionísio da Costa Babo Soares រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការនៃទីម័រខាងកើតបានប្រកាសថា «ប្រព័ន្ធពហុភាគីគឺជាការចាំបាច់» នៅក្នុងបរិបទដែល «ពិភពលោកហាក់ដូចជា​​​បោះជំហាន​​ដោយស្ម័គ្រចិត្ត​​ឆ្ពោះទៅរកការបំផ្លាញខ្លួនឯង»។

​នៅ​ក្នុង​ពេល​ដែល​មហាអំណាច​និយាយ​លែងស្តាប់គ្នា​បាន​ទៅហើយនោះ ​រដ្ឋមន្ត្រី​ការបរទេស​ទីម័រ បាន​លើក​ឡើង​​ថា ច្បាប់អន្តរជាតិគឺជា «ការធានាតែមួយគត់នៃយុត្តិធម៌ អធិបតេយ្យភាព និងឯករាជ្យជាតិ» សម្រាប់ប្រទេសតូចៗ ដោយលោកបានរំលឹកពីតួនាទីរបស់ខ្លួនក្នុងការធានាធនធានធម្មជាតិរបស់ប្រទេសលោក និង​​​​​​មតិ​ប្រឹក្សារបស់​​តុលាការ​យុត្តធម៌​​អន្តរជាតិ (ICJ) នាពេលថ្មីៗនេះស្តីពីកាតព្វកិច្ចរបស់រដ្ឋជាមួយនឹងការប្រែប្រួលអាកាសធាតុ។

​តាមខ្លឹមសារ​ដែល​​​​ផ្សព្វផ្សាយ​ដោយ​​ភ្នាក់ងារ​ព័ត៌មាន​អង្គការ​សហប្រជាជាតិ សម្រាប់​​​ផ្នែក​របស់ខ្លួន​ ទីម័រខាងកើតបានតម្រឹមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតលើថាមពលកកើតឡើងវិញ និង «សេដ្ឋកិច្ច​​បៃ​តង​​»។

ប៉ុន្តែ គោលដៅមិនអាចសម្រេចបានដោយប្រទេសណាមួយឡើយ។ ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​ (LDC) អាស្រ័យ​លើ​ជំនួយ​អភិវឌ្ឍន៍ សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​សម្រេច​បាន​​គោលដៅ​ទាំងនោះ​​។ វាចាំបាច់ក្នុងការទទួលស្គាល់កាលៈទេសៈពិសេសនៃរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងការប្តេជ្ញាចិត្ត​ទីក្រុង​ Seville និងរបៀបវារៈ Antigua និង Barbuda សម្រាប់រដ្ឋ​ដែន​កោះ​​តូច​​ៗ​​កំពុងអភិវឌ្ឍន៍។

លោកបានសង្កត់ធ្ងន់ថា​៖«​ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យខូចដល់សន្តិសុខស្បៀងដែលផុយស្រួយរួចសម្រេច​មកហើយ ដោយធ្វើឱ្យប្រទេសរបស់យើងជួប​​គ្រោះមហន្តរាយធម្មជាតិ ដែលបង្វែរធនធានសំខាន់ៗទៅការកសាងឡើងវិញ និងជំនួយមនុស្សធម៌»។

ប្រទេសឧស្សាហកម្ម និងអ្នកបំពុល​អាកាសធាតុ​ធំៗ ត្រូវតែគោរពការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងអាកាសធាតុ Glasgow។ សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី៣០​នៅទីក្រុង Belem ប្រទេសប្រេស៊ីល នឹងផ្តល់ឱកាសដើម្បីធ្វើដូច្នេះ។

ដូចគ្នានេះដែរ ការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែច្រើន ដើម្បីអភិវឌ្ឍសមត្ថភាព​​​បញ្ញាសិប្បនិមិត្ត​ (AI) និងឌីជីថលសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច លោកបានគូសបញ្ជាក់ពីរបៀបដែលការវិនិយោគបែបនេះនឹងជំរុញកំណើនតាមរយៈការអនុវត្តក្របខ័ណ្ឌរដ្ឋាភិបាលអេឡិចត្រូនិក (e-government)៕​

រ៉ាន់ រើយ​​

The post ​​តើ​​តំណាង​ទីម័រ​​រៀបរាប់​​អ្វីខ្លះ ក្នុង​នាម​​អ្នក​ថ្លែង​សារចុងក្រោយនៅ​​​ UNGA ឆ្នាំ​នេះ​​​? appeared first on Kampuchea Thmey Daily.

សម្ដេចធិបតី សន្យាជួយទីម័រខាងកើត ក្នុងការរៀបចំខ្លួនចូលជាសមាជិកអាស៊ានពេញសិទ្ធិ នាពេលខាងមុខ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្យានៅចំពោះមុខនាយករដ្ឋមន្ត្រីទីម័រខាងកើត លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រខាងកើតបន្ថែមទៀត ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួនចូលជាសមាជិកអាស៊ានឱ្យបាននាពេលខាងមុខ។

កំឡុងជំនួបរវាងនាយរដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត​ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់នាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើតថា ការជួយប្រទេសទីម័រខាងកើត ក៏ជាមោទកភាពរបស់កម្ពុជាផងដែរ ព្រោះកម្ពុជាដែលបានឆ្លងកាត់សោកវិនាសកម្ម ១០០០ជំពួក យល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រខាងកើតកំពុងស្ថិតនៅ នាពេលបច្ចុប្បន្ន។

ពីជំនួបនាល្ងាចថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីវិស័យដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស វិស័យពាណិជ្ជកម្ម អប់រំ កសិកម្ម និងទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយជាឧត្តមប្រយោជន៍ដ៏ប្រពៃ សម្រាប់ប្រជាជាតិទាំងពីរ។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសកម្ពុជា ជាពិសេស ជូនចំពោះ សម្តេចតេជោ ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រខាងកើត ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល។

ទន្ទឹមនេះ នាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត បានចាត់កាយវិការដែលកម្ពុជាជួយឱ្យប្រទេសទីម័រក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន ខណៈដែលកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ កន្លងទៅ ក៏ដូចជាការគាំទ្រ និងការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និងជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័រខាងកើតរៀនសូត្រ និងរៀបចំខ្លួន ដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

នាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះសម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលលោកតែងចាត់ទុកជាបងប្អូនដ៏គួរឱ្យគោរព។ បន្ថែមពីនេះ លោកក៏បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ជាកិច្ចឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងការកោតសរសើរចំពោះប្រទេសកម្ពុជា និងសម្តេចតេជោ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post សម្ដេចធិបតី សន្យាជួយទីម័រខាងកើត ក្នុងការរៀបចំខ្លួនចូលជាសមាជិកអាស៊ានពេញសិទ្ធិ នាពេលខាងមុខ appeared first on Kampuchea Thmey Daily.