ព័ត៌មានអន្ដរជាតិ
តើតំណាងទីម័ររៀបរាប់អ្វីខ្លះ ក្នុងនាមអ្នកថ្លែងសារចុងក្រោយនៅ UNGA ឆ្នាំនេះ?
ប្រទេសទីម័រជាប្រទេសទទួលបានឯករាជ្យក្មេងខ្ចី និងជាប្រទេសចុងក្រោយក្នុងការឡើងថ្លែងនៅឯសន្និបាតប្រចាឆ្នាំរបស់អង្គការសហប្រជាតិនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ដោយរៀបរាប់អំពី ភាពឥតសណ្តាប់ធ្នាប់នៃពិភពលោក និងការមិនគោរពច្បាប់អន្តរជាតិ គឺជាគ្រោះថ្នាក់នៃប្រទេសតូចៗ។
ទីម័រទទួលបានឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីកាលឆ្នាំ២០០២ ហើយជាប្រទេសដែលថ្លែងសារចុងក្រោយបង្អស់នៅក្នុងសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២៥។ ការថ្លែងសារចុងក្រោយបំផុតនេះ មិនមែនបានន័យថា ប្រទេសទីម័រជាប្រទេសទទួលបានឯករាជ្យចុងក្រោយនោះទេ ប៉ុន្តែត្រូវបានគេនិយាយថា ការដាក់សំណើយឺតពីរដ្ឋាភិបាលទីម័រ។

ថ្លែងទៅកាន់អង្គសន្និបាតអង្គការសហប្រជាជាតិ លោក Dionísio da Costa Babo Soares រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការនៃទីម័រខាងកើតបានប្រកាសថា «ប្រព័ន្ធពហុភាគីគឺជាការចាំបាច់» នៅក្នុងបរិបទដែល «ពិភពលោកហាក់ដូចជាបោះជំហានដោយស្ម័គ្រចិត្តឆ្ពោះទៅរកការបំផ្លាញខ្លួនឯង»។
នៅក្នុងពេលដែលមហាអំណាចនិយាយលែងស្តាប់គ្នាបានទៅហើយនោះ រដ្ឋមន្ត្រីការបរទេសទីម័រ បានលើកឡើងថា ច្បាប់អន្តរជាតិគឺជា «ការធានាតែមួយគត់នៃយុត្តិធម៌ អធិបតេយ្យភាព និងឯករាជ្យជាតិ» សម្រាប់ប្រទេសតូចៗ ដោយលោកបានរំលឹកពីតួនាទីរបស់ខ្លួនក្នុងការធានាធនធានធម្មជាតិរបស់ប្រទេសលោក និងមតិប្រឹក្សារបស់តុលាការយុត្តធម៌អន្តរជាតិ (ICJ) នាពេលថ្មីៗនេះស្តីពីកាតព្វកិច្ចរបស់រដ្ឋជាមួយនឹងការប្រែប្រួលអាកាសធាតុ។
តាមខ្លឹមសារដែលផ្សព្វផ្សាយដោយភ្នាក់ងារព័ត៌មានអង្គការសហប្រជាជាតិ សម្រាប់ផ្នែករបស់ខ្លួន ទីម័រខាងកើតបានតម្រឹមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតលើថាមពលកកើតឡើងវិញ និង «សេដ្ឋកិច្ចបៃតង»។
ប៉ុន្តែ គោលដៅមិនអាចសម្រេចបានដោយប្រទេសណាមួយឡើយ។ ប្រទេសដែលមានការអភិវឌ្ឍតិច (LDC) អាស្រ័យលើជំនួយអភិវឌ្ឍន៍ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសម្រេចបានគោលដៅទាំងនោះ។ វាចាំបាច់ក្នុងការទទួលស្គាល់កាលៈទេសៈពិសេសនៃរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងការប្តេជ្ញាចិត្តទីក្រុង Seville និងរបៀបវារៈ Antigua និង Barbuda សម្រាប់រដ្ឋដែនកោះតូចៗកំពុងអភិវឌ្ឍន៍។
លោកបានសង្កត់ធ្ងន់ថា៖«ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យខូចដល់សន្តិសុខស្បៀងដែលផុយស្រួយរួចសម្រេចមកហើយ ដោយធ្វើឱ្យប្រទេសរបស់យើងជួបគ្រោះមហន្តរាយធម្មជាតិ ដែលបង្វែរធនធានសំខាន់ៗទៅការកសាងឡើងវិញ និងជំនួយមនុស្សធម៌»។
ប្រទេសឧស្សាហកម្ម និងអ្នកបំពុលអាកាសធាតុធំៗ ត្រូវតែគោរពការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងអាកាសធាតុ Glasgow។ សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី៣០នៅទីក្រុង Belem ប្រទេសប្រេស៊ីល នឹងផ្តល់ឱកាសដើម្បីធ្វើដូច្នេះ។
ដូចគ្នានេះដែរ ការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែច្រើន ដើម្បីអភិវឌ្ឍសមត្ថភាពបញ្ញាសិប្បនិមិត្ត (AI) និងឌីជីថលសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច លោកបានគូសបញ្ជាក់ពីរបៀបដែលការវិនិយោគបែបនេះនឹងជំរុញកំណើនតាមរយៈការអនុវត្តក្របខ័ណ្ឌរដ្ឋាភិបាលអេឡិចត្រូនិក (e-government)៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


