ប្រទេសហ្វីជី Archives - Kampuchea Thmey Daily

ហ្វីជី ប្រាប់ពិភពលោកថា បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងធំជាង សង្គ្រាម
កោះ ហ្វីជី បានប្រាប់កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីថា បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំសម្រាប់តំបន់ប៉ាស៊ីហ្វិក ជាជាងភាពតានតឹងផ្នែកយោធាទៅទៀត។

រដ្ឋមន្ត្រីការពារជាតិហ្វីជី លោក Inia Seruiratu បាននិយាយថា “កាំភ្លើងយន្ត យន្តហោះចម្បាំង មិនមែនជាកង្វល់សន្តិសុខចម្បងរបស់យើងទេ។ ការគំរាមកំហែងដ៏ធំបំផុតតែមួយគត់ចំពោះអត្ថិភាពរបស់យើង គឺការប្រែប្រួលអាកាសធាតុ”។

លោក​បាន​ថ្លែង​សុន្ទរកថាបែបនេះ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហបុរី ដែល​ផ្តោត​លើ​ភាព​តានតឹង​រវាង​ចិន-​អាមេរិក និង​សង្រ្គាម​អ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិហ្វីជី លោក Inia Seruiratu

លោក Seruiratu បានប្រាប់វេទិកា Shangri-La Dialogue ថា “បញ្ហាអាកាសធាតុ គំរាមកំហែងដល់ក្តីសង្ឃឹម និងក្តីសុបិននៃភាពរុងរឿងរបស់យើង”។

ព្យុះស៊ីក្លូនតែងតែវាយប្រហារកោះហ្វីជី និងបណ្តាប្រទេសប៉ាស៊ីហ្វិកទាបដទៃទៀត។ ទឹកជំនន់នៅ ហ្វីជី ដែលបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិក បានបណ្តាលឲ្យជម្លៀសមនុស្សរាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបំផ្លិចបំផ្លាញសេដ្ឋកិច្ច។

រដ្ឋប៉ាស៊ីហ្វិកមួយនេះ ថែមទាំងបានជំរុញឲ្យប្រទេសឧស្សាហកម្មជឿនលឿន ឲ្យធ្វើអ្វីៗបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ផងដែរ។

ពិភពលោកឥឡូវនេះ គឺមានអាកាសធាតុប្រហែល ១.២អង្សា ក្តៅជាងនៅសតវត្សរ៍ទី១៩ ដោយសារតែមនុស្សដុតឥន្ធនៈហ្វូស៊ីល ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ភាគច្រើនជាកាបូនឌីអុកស៊ីត (CO2)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រជាជាតិកោះប៉ាស៊ីហ្វិក ប្រកាសភាពអាសន្នអាកាសធាតុ

The post ហ្វីជី ប្រាប់ពិភពលោកថា បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងធំជាង សង្គ្រាម appeared first on Kampuchea Thmey Daily.

ប្រទេស​ហ្វីជី​ អ្នក​អត់​​ចាក់​វ៉ាក់សាំង​ប្រឈម​អស់​ការងារ​ បិទក្រុម​ហ៊ុន​ ពិន័យជាប្រាក់
រដ្ឋាភិបាល​ហ្វីជី​បាន​ប្រកាស​ពី​គម្រោង​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩ក្នុង​លក្ខខណ្ឌការងារ​ចាំ​បាច់​សម្រាប់​មន្ត្រី​រាជការ និង​បុគ្គលិក​​ឯកជន ហើយ​​ប្រឈម​​បាត់​បង់​ការងារ​ ប្រសិន​បើ​មិន​គោរពតាម។

នាយក​រដ្ឋ​មន្ត្រី​ហ្វីជី  លោក Frank Bainimarama​​ បាន​ថ្លែង​សុន្ទរកថាតាម​ទូរទស្សន៍​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា និយោជក និង​និយោជិក​​ក្នុង​វិស័យ​ឯកជន​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​១​ដូស​នៅ​ត្រឹម​ថ្ងៃ​ទី​១ ខែ​សីហា។

លោក​មានប្រសាសន៍​ថា ៖«ប្រសិន​បើ​គ្មាន​បញ្ហា​ទេ បើ​អ្នក​ជា​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ពាណិជ្ជកម្ម​ ​ឬ​បុគ្គលិក​ដែល​មាន​ប្រាក់​ខែ អ្នក​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ដើម្បី​បន្ត​ធ្វើ​ការ បើ​ពុំ​នោះ​ទេ​អាជីវកម្មប្រឈម​នឹង​ការ​បិទ»។

«អត់​ចាក់​វ៉ាក់សាំង អត់​ការងារ–នោះ​ជា​អ្វី​ដែល​វិទ្យាសាស្ត្រ​ប្រាប់​យើង​គឺ​សុវត្ថិភាព​បំផុត​ និង​ថា ជា​គោល​ការណ៍​របស់​រដ្ឋាភិបាល និង​ត្រូវ​អនុវត្ត​តាម​ច្បាប់»។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​សង្កត់​ធ្ងន់។

មន្ត្រី​រាជការ​នឹង​ត្រូវ​ឲ្យ​ឈប់​សម្រាកពី​កន្លែង​ការងារ ប្រសិន​បើ​ពួក​គេ​មិន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៥ ខែ​សីហា ហើយ​ពួក​គេ​ត្រូវ​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ត្រឹម​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា។ បើ​ពុំនោះ​ទេ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ។

លក្ខខណ្ឌ​ចាក់​វ៉ាក់សាំង​នេះ​រាប់​បញ្ចូល​ទាំងការ​ពិន័យ​ជា​​​ប្រាក់​ចាប់​ពី​២០​ដុល្លារ​ដល់​៤០០០​ដុល្លារ​អាមេរិក ប្រសិន​បើ​រំលោភ​លើ​បទ​ល្មើស​ជាង​២០​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​សុខភាពសាធារណៈ។

លោក Bainimarama មាន​ប្រសាសន៍​ថា ៖«ដំណឹង​ល្អគឺ​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដំណើរ​ការ ហើយ​យើង​នឹង​ចែក​ចាយ​ឲ្យ​បាន​ឆាប់​រហ័ស។ វ៉ាក់សាំង AstraZeneca ដែល​ចាក់​នៅ​ហ្វីជី​គឺ​ដំណើរ​ការ​ល្អ​ណាស់។ វា​បង្ហាញ​​ពី​ប្រសិទ្ធភាព​ការពារ​៩២%​មិន​ឲ្យ​ឈឺ​ចូល​មន្ទីរ​ពេទ្យ​ពី​វីរុស​បំប្លែង​ខ្លួន​​​ឆ្លង​លឿន Delta»។

លោក​បន្ត​ថា ៖«វីរុស​ផ្សេង​ទៀត​ដែល​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិតដែល​កំពុង​រាល​ដាល​ទូទាំង​ពិភព​លោក ដូច​ជាវីរុសបំប្លែង​ខ្លួន Lambda​ គ្រោះ​ថ្នាក់ខ្លាំងនៅ​អូស្ត្រាលី។ យើង​មិន​អាច​ចំណាយ​ពេល​ខ្ជះ​ខ្ជាយ​​​​រឿង​​ចាក់​វ៉ាក់សាំង ហើយ​យកជីវិត​មនុស្ស​ជាទី​ស្រឡាញ់​ត្រឡប់​មក​វិញ​បាន​ទេ។ វិធានការ​សាមញ្ញ​ទាំង​នោះ​ជួយ​ទប់​ស្កាត់​ការ​រាល​ដាល​ឆ្លង និង​ការពារ​មិន​ឲ្យ​ឈឺ​ធ្ងន់ មិន​ឲ្យ​ស្លាប់»។

ប្រទេស​ហ្វីជី​ក្នុងរយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ​មាន​អ្នក​ឆ្លង​ថ្មី​៨៦០​នាក់ និង​ស្លាប់​៣​នាក់។ សរុប​អ្នក​ស្លាប់​​ឡើង​ដល់​​៥១​នាក់​ចាប់​តាំង​ពីកូវីដ-១៩​ផ្ទុះ​កាល​ពីខែ​មេសា ឆ្នាំ​នេះ។

ក្នុង​ចំណោម​មនុស្ស​​៤៩នាក់ មាន​៤១​នាក់​មិន​ទាន់ចាក់​វ៉ាក់សាំង និង​​៨​នាក់​ហោច​ណាស់ចាក់​បាន​មួយ​ដូស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian​

The post ប្រទេស​ហ្វីជី​ អ្នក​អត់​​ចាក់​វ៉ាក់សាំង​ប្រឈម​អស់​ការងារ​ បិទក្រុម​ហ៊ុន​ ពិន័យជាប្រាក់ appeared first on Kampuchea Thmey Daily.