ប្រទេសអេក្វាទ័រ Archives - Kampuchea Thmey Daily

ប្រធានាធិបតី អេក្វាទ័រ ប្រកាសសង្គ្រាមជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន​ដែលកំពុងបាញ់បោះពេញប្រទេស
សារព័ត៌មាន Al Jazeera បានចុះផ្សាយថា ប្រធានាធិបតីអេក្វាទ័រលោក Daniel Noboa បានប្រកាសសង្គ្រាមជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅក្នុងប្រទេស បន្ទាប់ពីបក្ខពួករបស់ពួកគេបានចាប់ឆ្មាំគុក អ្នកសារព័ត៌មាន និងបុគ្គលិកផ្សេងទៀតជាង ១៣០ នាក់ធ្វើជាចំណាប់ខ្មាំង ព្រមទាំងសម្រុកចូលនិយាយក្នុងស្ថានីយ៍ទូរទស្សន៍ជាតិពេលកំពុងផ្សាយផ្ទាល់ថា “កុំព្រហើនជាមួយក្រុមអ្នកលេងរបស់ខ្លួនឲ្យសោះ” ។

លោក Daniel Noboa

ការផ្ទុះអាវុធនេះបានកើតមានឡើង បន្ទាប់ពីលោក Noboa បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន បន្ទាប់ពីមេជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសអេក្វាទ័រឈ្មោះ Adolfo Macias បានហែកគុករត់គេចខ្លួនកាលពីចុងសប្តាហ៍ ។

លោកប្រធានាធិបតីបានប្រាប់ស្ថានីយវិទ្យុ Canela Radio កាលពីថ្ងៃពុធថា “ប្រទសយើងកំពុងមានសង្រ្គាម ហើយយើងមិនអាចចុះចាញ់នៅចំពោះមុខក្រុមភេរវករទាំងនេះនោះទេ ជាពិសេសខ្ញុំសូមចេញបញ្ជាដាច់ណាត់ឲ្យកម្ចាត់ក្រុមឧក្រិដ្ឋជនដែលកំពុងបង្កអសន្តិសុខ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់បោះចូលទៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ជាតិ ព្រមទាំងគំរាមសម្លាប់ជនស៊ីវិល និងកងកម្លាំងសន្តិសុខរបស់យើង” ។

ស្របពេលជាមួយគ្នានេះ លោក Noboa បានដាក់មុខព្រួញក្រុមក្មេងទំនើងចំនួន ២២ នាក់ដែលកំពុងធ្វើសកម្មភាពបាញ់បោះដោយគ្មានញញើតនៅក្នុងប្រទេសថាជាអង្គការ “ភេរវករ” ហើយគ្នីគ្នារបស់ពួកគេទាំងអស់នឹងក្លាយជាផ្ទាំងស៊ីបស្របច្បាប់សម្រាប់យោធារបស់យើង ។

លោក Noboa បាននិយាយថា “បច្ចុប្បន្នមានចំណាប់ខ្មាំងជាឆ្មាំគុក ១២៥ នាក់ និងបុគ្គលិករដ្ឋបាល ១៤ នាក់កំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមក្មេងទំនើង ប៉ុន្តែ ១១ នាក់ត្រូវបានដោះលែងវិញហើយ ហើយយើងក៏ខិតខំប្រឹងប្រែងដើម្បីសង្គ្រោះចំណាប់ខ្មាំងបន្ថែមទៀតឲ្យត្រលប់មកវិញដោយសុខសុវត្ថិភាពតាមដែលអាចធ្វើទៅបានផងដែរ ។

គួរបញ្ជាក់ថា អេក្វាឌ័រមានក្រុមក្មេងទំនើង និងក្រុមឧក្រិដ្ឋគ្រឿងញៀនប្រហែល ២០,០០០ នាក់កំពុងធ្វើសកម្មភាពបាញ់បោះដោយសេរី និងគ្មានខ្លាចញញើតនៅក្នុងប្រទេស ខណៈភាពអសន្តិសុខទាំង​នេះ ​គឺ​ជា​ប្រតិកម្ម​ចំពោះ​គោលនយោបាយ​របស់​លោក Noboa ក្នុង​ការកែប្រែច្បាប់ពន្ធនាគារថ្មីដើម្បីការពារសុវត្ថិភាពឲ្យខ្ពស់ជាងមុនសម្រាប់មេក្លោងគ្រឿងញៀន ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ អាមេរិក ចង់ឃើញ អ៊ីស្រាអែល-ហាម៉ាស ចាប់ដៃគ្នាបញ្ចប់ភ្លើងសង្គ្រាម

The post ប្រធានាធិបតី អេក្វាទ័រ ប្រកាសសង្គ្រាមជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន​ដែលកំពុងបាញ់បោះពេញប្រទេស appeared first on Kampuchea Thmey Daily.