Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី អេក្វាទ័រ ប្រកាសសង្គ្រាមជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន​ដែលកំពុងបាញ់បោះពេញប្រទេស

បានផុស

នៅ

សារព័ត៌មាន Al Jazeera បានចុះផ្សាយថា ប្រធានាធិបតីអេក្វាទ័រលោក Daniel Noboa បានប្រកាសសង្គ្រាមជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀននៅក្នុងប្រទេស បន្ទាប់ពីបក្ខពួករបស់ពួកគេបានចាប់ឆ្មាំគុក អ្នកសារព័ត៌មាន និងបុគ្គលិកផ្សេងទៀតជាង ១៣០ នាក់ធ្វើជាចំណាប់ខ្មាំង ព្រមទាំងសម្រុកចូលនិយាយក្នុងស្ថានីយ៍ទូរទស្សន៍ជាតិពេលកំពុងផ្សាយផ្ទាល់ថា “កុំព្រហើនជាមួយក្រុមអ្នកលេងរបស់ខ្លួនឲ្យសោះ”

លោក Daniel Noboa

ការផ្ទុះអាវុធនេះបានកើតមានឡើង បន្ទាប់ពីលោក Noboa បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន បន្ទាប់ពីមេជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសអេក្វាទ័រឈ្មោះ Adolfo Macias បានហែកគុករត់គេចខ្លួនកាលពីចុងសប្តាហ៍ ។

លោកប្រធានាធិបតីបានប្រាប់ស្ថានីយវិទ្យុ Canela Radio កាលពីថ្ងៃពុធថា “ប្រទសយើងកំពុងមានសង្រ្គាម ហើយយើងមិនអាចចុះចាញ់នៅចំពោះមុខក្រុមភេរវករទាំងនេះនោះទេ ជាពិសេសខ្ញុំសូមចេញបញ្ជាដាច់ណាត់ឲ្យកម្ចាត់ក្រុមឧក្រិដ្ឋជនដែលកំពុងបង្កអសន្តិសុខ បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់បោះចូលទៅក្នុងស្ទូឌីយ៉ូទូរទស្សន៍ជាតិ ព្រមទាំងគំរាមសម្លាប់ជនស៊ីវិល និងកងកម្លាំងសន្តិសុខរបស់យើង” ។

ស្របពេលជាមួយគ្នានេះ លោក Noboa បានដាក់មុខព្រួញក្រុមក្មេងទំនើងចំនួន ២២ នាក់ដែលកំពុងធ្វើសកម្មភាពបាញ់បោះដោយគ្មានញញើតនៅក្នុងប្រទេសថាជាអង្គការ “ភេរវករ” ហើយគ្នីគ្នារបស់ពួកគេទាំងអស់នឹងក្លាយជាផ្ទាំងស៊ីបស្របច្បាប់សម្រាប់យោធារបស់យើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Noboa បាននិយាយថា “បច្ចុប្បន្នមានចំណាប់ខ្មាំងជាឆ្មាំគុក ១២៥ នាក់ និងបុគ្គលិករដ្ឋបាល ១៤ នាក់កំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមក្មេងទំនើង ប៉ុន្តែ ១១ នាក់ត្រូវបានដោះលែងវិញហើយ ហើយយើងក៏ខិតខំប្រឹងប្រែងដើម្បីសង្គ្រោះចំណាប់ខ្មាំងបន្ថែមទៀតឲ្យត្រលប់មកវិញដោយសុខសុវត្ថិភាពតាមដែលអាចធ្វើទៅបានផងដែរ ។

គួរបញ្ជាក់ថា អេក្វាឌ័រមានក្រុមក្មេងទំនើង និងក្រុមឧក្រិដ្ឋគ្រឿងញៀនប្រហែល ២០,០០០ នាក់កំពុងធ្វើសកម្មភាពបាញ់បោះដោយសេរី និងគ្មានខ្លាចញញើតនៅក្នុងប្រទេស ខណៈភាពអសន្តិសុខទាំង​នេះ ​គឺ​ជា​ប្រតិកម្ម​ចំពោះ​គោលនយោបាយ​របស់​លោក Noboa ក្នុង​ការកែប្រែច្បាប់ពន្ធនាគារថ្មីដើម្បីការពារសុវត្ថិភាពឲ្យខ្ពស់ជាងមុនសម្រាប់មេក្លោងគ្រឿងញៀន ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ អាមេរិក ចង់ឃើញ អ៊ីស្រាអែល-ហាម៉ាស ចាប់ដៃគ្នាបញ្ចប់ភ្លើងសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម