ប្រទះឃើញអាវុធ Archives - Kampuchea Thmey Daily

ប្រទះ​ឃើញ​អាវុធ អាកា៤៧មួយដើម និងគ្រាប់១០០គ្រាប់ ក្នុងស្រះទឹក
បាត់ដំបង ​៖ អាវុធ​អាកា៤៧ មួយ​ដើម ប្រភេទ​ស្វ័យ​បត់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ដើរ​បង់សំណាញ់​តាម​ស្រះ ប្រទះឃើញ រួម​ជាមួយនឹង​គ្រាប់​ចំនួន​១០០​គ្រាប់​ផងដែរ ដែល​ជន​មិន​ស្គាល់មុខ​បាន​យកទៅ​ប្លុង​ចោល​នៅក្នុង​ស្រះ​ទឹក​នោះ​។

ការ​ប្រទះឃើញ​អាវុធ​ដែល​នៅ​មានគុណ​ភាពល្អ​នេះ គឺ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៩​និង​០០​នាទី​ព្រឹក នៅ​ចំណុច​ខាងត្បូង​ភូមិគរ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយមាន​ប្រជាពលរដ្ឋ​ចំនួន ២​នាក់ ១.​ឈ្មោះ សឿន សុ​វណ្ណា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​  និង​២.​ឈ្មោះ សឺ​ន ឆៃ​ឡេង ភេទ​ប្រុស អាយុ ១១​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​ភូមិ​អូរ​គ្រៀ​ត ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង (​ត្រូវជា​បង ប្អូនថ្លៃ​) បាននាំគ្នា​ជិះ​ម៉ូតូ​  ទៅ​បង់​ត្រី​នៅ​ស្រះ (​មិន​ស្គាល់​ម្ចាស់​) ពីរ​ខាងត្បូង​ភូមិគរ ឃុំ​ព្រៃ​ស្វាយ ខាងលិច​ផ្លូវលំ​គ្រួស​ក្រហម​ចំងាយ​ប្រហែល ១០​ម៉ែត្រ។

លុះ​នៅពេល​ពួកគេ បង់​បាន​ចំនួន ៣​សំណាញ់ ក៏​អូស​បាន​ជាប់​ថង់​ផ្លា​ស្ទិ​ក​ធំ​មួយ ដែល​អាច​មើលឃើញថា ជា​អាវុធ ហើយ​បានមក​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស្វាយ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដើម្បី​ចុះ​ត្រួតពិនិត្យ​។​

​ក្រោយ​ទទួលដំណឹង សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ប្រទះឃើញ​កាំភ្លើង ០១​ដើម ម៉ាក AK47 (​បត់​) ផលិត​នៅ​ប្រទេស​ចិន មាន​បង់​ចំនួន​០៤ និង​គ្រាប់​ចំនួន ១០០​គ្រាប់ រុំ​ដោយ​កន្សែងពោះគោ​ព៌​ណ ស ច្រក​ក្នុង​ថង់​ផ្លា​ស្ទិ​ច ព៌​ណ ស រួច​សមត្ថកិច្ច​បាន​រាយ​ការណ៍​បន្ត​ជូន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា CMAC ដើម្បី​យកទៅ​កម្ទេចចោល។

ឆ្លៀត​ក្នុងឱកាស​នោះ នគរបាល​ស្រុក​មោងឫស្សី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​ទាំងអស់ សូមអោយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នូវ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ រឺ​អាវុធ​ខូចគុណភាព​ផ្សេងៗ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូន​សមត្ថកិច្ច​ជៀសវាង​ការកើតមាន​គ្រោះថ្នាក់​ដោយសារ​យុទ្ធ​ភ័​ណ្ឌ​និង​អាវុធ​ទាំងនោះ​ជាយថាហេតុ​៕

អត្ថបទ ៖ សោ និយម​រ័ត្ន

The post ប្រទះ​ឃើញ​អាវុធ អាកា៤៧មួយដើម និងគ្រាប់១០០គ្រាប់ ក្នុងស្រះទឹក appeared first on Kampuchea Thmey Daily.

អាវុធដ៏ថ្មីស្រឡាងជាច្រើនដើម ត្រូវពលរដ្ឋប្រទះឃើញ ក្នុងស្រុកភ្នំព្រឹក
នេះជាលើកដំបូង ដែលមានអាវុធនៅថ្មីៗជាច្រើនដើម ដែលត្រូវប្រជាពលរដ្ឋបានប្រទះឃើញនឹងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​។

​ការប្រទះឃើញ​អាវុធ​តាមរយៈប្រជាពលរដ្ឋ​នេះ ​បានកើត​មាននៅ​ត្រង់ចំណុច​ក្នុង​ចម្ការ​មៀន​១​កន្លែង​ស្ថិតក្នុង​ក្រុមទី​២​ភូមិ​អូរ​រំដួល ​ឃុំ​អូរ​រំដួល ​ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ កាលពីរសៀល​ថ្ងៃទី​១២​ ខែវិច្ឆិកា ​ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ ដែល​គេ​ដាក់​ការសង្ស័យ​ថា​ មិនមែន​អាវុធ​។​

​សមត្ថកិច្ច​ប្រាប់ថា អាវុធ​ដ៏​ថ្មីស្រឡាង​ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​មាន​ចំនួន​សរុប​៣៣​ដើម​ នៅមាន​គុណភាព​មួយរយ​ភាគរយ​ ក្នុងនោះ​មាន​អាវុធ​ធន់​អាកា​ស្វ័យ​៣០​ដើម​និង​៤០​បង់គ្រាប់​និង​អាវុធ​ធន់​M79​ចំនួន​០៣​ដើម​ផង​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​បាន​ក្នុងករណី​ខាងលើ​ពី​ពលរដ្ឋ​ ហើយ​បាន​រាយការណ៍​បន្ទាន់​ជូន​ថ្នាក់ដឹកនាំ​សម្ដេច​ក្រឡាហោម​ ស ​ខេង​ ក៏បាន​ដាក់​វិធានការ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាពិសេស​សមត្ថកិច្ច​ខេត្តបាត់ដំបង ​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​បន្ថែមទៀត​ និង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ឲ្យ​បានច្បាស់លាស់​លើ​ករណី​១​នេះ​ ក្រោយពី​យក​អាវុធ​ទាំងអស់​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​បណ្តោះអាសន្ន​។

​ពាក់ព័ន្ធ​នឹង​វិធានការ​របស់​ថ្នាក់ដឹកនាំ​ខាងលើ ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​វិច្ឆិកា​នេះ​ លោក ​សាត គឹម​សាន​ស្នងការ​ខេត្ត​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ រឿង​អាវុធ​ដែល​ពលរដ្ឋ​ប្រទះឃើញ​នេះ​ មិនអាច​បំភ្លឺ​បានទេ​មកដល់​ថ្ងៃនេះ ​ទុកពេល​វេលា​ឲ្យ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បើក​ការស្រាវជ្រាវ​សិន​។​

​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​ឲ្យ​កម្លាំង​ជំនាញ​ ពាក់ព័ន្ធ​ធ្វើការ​បើក​ការស្រាវជ្រាវ​ជាបន្ទាន់​នេះ​ ក៏​ស្របតាម​មតិ​ពលរដ្ឋ​ និង​មហាជន​ដែល​បានដាក់​ការសន្និដ្ឋាន​ផងដែរ​ថា​ អាវុធ​ទាំងនេះ ​គឺ​មិន​ទំនងជា​អាវុធ​យុទ្ធភណ្ឌ​បាន​កប់​ក្នុង​ដី​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ស៊ី​វិល​នោះទេ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

The post អាវុធដ៏ថ្មីស្រឡាងជាច្រើនដើម ត្រូវពលរដ្ឋប្រទះឃើញ ក្នុងស្រុកភ្នំព្រឹក appeared first on Kampuchea Thmey Daily.

អាវុធ​សង្គ្រាម​ចំនួន ៣៣ ដើម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក្នុង​ចំការ ក្នុងស្រុក​ភ្នំព្រឹក
បាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​អាវុធ ចំនួន ៣៣ ដើម ដែល​នៅមាន​គុណភាព​១០០% ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​សមត្ថកិច្ច​។

ការប្រទះឃើញ​អាវុធ​នេះ គឺ​នៅ​ចំណុច ក្នុង​ចំការ​មៀន ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង នា​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​។

​បន្ទាប់ពី​បាន ឃើញ​អាវុធ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចុះទៅពិនិត្យ ដោយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នា​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ថា សមត្ថកិច្ច​បាន​រកឃើញ​អាវុធ​ចំនួន​៣៣​ដើម ស្ថិត​ក្នុង​ចម្ការ​មៀន​មួយ​កន្លែង នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​អាវុធ​ចំនួន​៣៣ ដើម​ដែល​សមត្ថកិច្ច​រក​ឃើញ​នេះ​ជា​ប្រភេទ​អាកា (AK)​ស្វ័យ​៣០​ដើម បង់​៤០​បង់ និង​អាវុធ​M79 ចំនួន​០៣ ដើម។ សមត្ថកិច្ច​បាន បញ្ជាក់​ថា បន្ទាប់ពី​បានទទួល​ដំណឹង​នេះ​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចាត់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​សមត្ថកិច្ច ខេត្តបាត់ដំបង​ស្រាវជ្រាវ​រក​ប្រភព​បន្ថែមទៀត និង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា ។ ពេលនេះ​សមត្ថកិច្ច បាន​យក​អាវុធ​ទាំងអស់​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ហើយ​៕

អត្ថបទ ៖ សោ និយម​រ័ត្ន

The post អាវុធ​សង្គ្រាម​ចំនួន ៣៣ ដើម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ក្នុង​ចំការ ក្នុងស្រុក​ភ្នំព្រឹក appeared first on Kampuchea Thmey Daily.