សន្តិសុខសង្គម
អាវុធដ៏ថ្មីស្រឡាងជាច្រើនដើម ត្រូវពលរដ្ឋប្រទះឃើញ ក្នុងស្រុកភ្នំព្រឹក
នេះជាលើកដំបូង ដែលមានអាវុធនៅថ្មីៗជាច្រើនដើម ដែលត្រូវប្រជាពលរដ្ឋបានប្រទះឃើញនឹងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។

ការប្រទះឃើញអាវុធតាមរយៈប្រជាពលរដ្ឋនេះ បានកើតមាននៅត្រង់ចំណុចក្នុងចម្ការមៀន១កន្លែងស្ថិតក្នុងក្រុមទី២ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ដែលគេដាក់ការសង្ស័យថា មិនមែនអាវុធ។

សមត្ថកិច្ចប្រាប់ថា អាវុធដ៏ថ្មីស្រឡាងដែលប្រជាពលរដ្ឋបានប្រទះឃើញមានចំនួនសរុប៣៣ដើម នៅមានគុណភាពមួយរយភាគរយ ក្នុងនោះមានអាវុធធន់អាកាស្វ័យ៣០ដើមនិង៤០បង់គ្រាប់និងអាវុធធន់M79ចំនួន០៣ដើមផង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយសមត្ថកិច្ចទទួលព័ត៌មានបានក្នុងករណីខាងលើពីពលរដ្ឋ ហើយបានរាយការណ៍បន្ទាន់ជូនថ្នាក់ដឹកនាំសម្ដេចក្រឡាហោម ស ខេង ក៏បានដាក់វិធានការដល់សមត្ថកិច្ចពាក់ព័ន្ធជាពិសេសសមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវរកប្រភពបន្ថែមទៀត និងបន្តស្រាវជ្រាវរកមុខសញ្ញាឲ្យបានច្បាស់លាស់លើករណី១នេះ ក្រោយពីយកអាវុធទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបណ្តោះអាសន្ន។

ពាក់ព័ន្ធនឹងវិធានការរបស់ថ្នាក់ដឹកនាំខាងលើ នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកានេះ លោក សាត គឹមសានស្នងការខេត្តបានប្រាប់កម្ពុជាថ្មីថា រឿងអាវុធដែលពលរដ្ឋប្រទះឃើញនេះ មិនអាចបំភ្លឺបានទេមកដល់ថ្ងៃនេះ ទុកពេលវេលាឲ្យកម្លាំងជំនាញពាក់ព័ន្ធបើកការស្រាវជ្រាវសិន។

បទបញ្ជាពីថ្នាក់ដឹកនាំឲ្យកម្លាំងជំនាញ ពាក់ព័ន្ធធ្វើការបើកការស្រាវជ្រាវជាបន្ទាន់នេះ ក៏ស្របតាមមតិពលរដ្ឋ និងមហាជនដែលបានដាក់ការសន្និដ្ឋានផងដែរថា អាវុធទាំងនេះ គឺមិនទំនងជាអាវុធយុទ្ធភណ្ឌបានកប់ក្នុងដីដែលសេសសល់ពីសម័យសង្គ្រាមស៊ីវិលនោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


