ប្រធានាធិបតី​ប៉ូឡូញ លោក Karol Nawrocki Archives - Kampuchea Thmey Daily

​ប៉ូឡូញ​​​​បង្ហាញបំណង​​​​​​​​​ជំរុញ​ថាមពល​នុយក្លេអ៊ែរ​ និង​​​មាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​​​
​​​ខណៈពេល​ដែលភាព​តាន​តឹង​​​​​ផ្នែក​យោធា​​​ជាមួយ​​មហាអំណាច​​នុយក្លេអ៊ែរ​រុស្ស៊ី​​ និង​​ដែល​​​ត្រូវ​បាន​លើក​ខាងលិច​​និទស្សន៍ថា រុស្ស៊ី​អាច​វាទី​​​​ប្រទេសជាសមាជិក​អង្គការ​ណាតូ លើស​ពី​ទឹកដី​អ៊ុយក្រែន​ នៅពេលដែលរុស្ស៊ីឈ្នះសមរភូមិនោះ ​ប្រធានាធិបតី​ប៉ូឡូញ បាន​បង្ហាញ​ពីបំណង​​ផលិត​អាវុធ​នុយក្លេអ៊ែរ​ មិនត្រឹមតែ​សម្រាប់​​ថាមពលស៊ីវិល​ទេ ថែមទាំង​​​​បច្ចេកវិទ្យា​​​​នុយក្លេអ៊ែរ​យោធា​ផងដែរ​។​

ប្រធានាធិបតីប៉ូឡូញ Karol Nawrocki។ REUTERS

​​ក្នុង​ពេល​ផ្តល់​​បទ​សម្ពាសន៍​ដល់​ទូរទស្សន៍ LCI របស់​ប្រទេសបារាំង ប្រធានាធិបតី​ប៉ូឡូញ លោក Karol Nawrocki បាននិយាយជាសាធារណៈថា ប្រទេសប៉ូឡូញគួរតែអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន​ ខណៈ​ពេលដែល​ប្រទេស​ប៉ូឡូញ​​​កំពុង​ទទួលបាន​ការ​គាំទ្រ​​យ៉ាង​ខ្លាំង​ពីប្រទេស​​​​មហាអំណាច​​​អឺរ៉ុប និង​សម្ព័ន្ធ​មិត្ត​ណាតូ ក្នុងពេល​ដែល​មានជម្លោះ​កើន​​​ឡើង​​ជាមួយ​​មហាអំណាច​នុយក្លេអ៊ែរ​រុស្ស៊ី។​

​​​រុស្ស៊ី​​​បាន​រ​ង​ការ​ចោទ​ប្រកាន់​ពីសំណាក់​ប្រទេសប៉ូឡូញ និង​​សម្ព័ន្ធ​​​មិត្ត​​អឺរ៉ុប​ថា ​បាន​បង្ហោះ​​​យន្តហោះគ្មានមនុស្ស​បើក​ (ដ្រូន)​ ចំនួន​១៩​គ្រឿង​កាល​ថ្ងៃទី​៩​និង​ថ្ងៃទី​១០ខែ​កញ្ញា​នេះ ចូល​ដែន​អាកាស​​​ប្រទេស​ប៉ូឡូញ ដោយ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាងខ្លាំងពីសំណាក់​ប្រទេសប៉ូឡូញ និង​​​​សម្ព័ន្ធមិត្តណាតូ​។​

​ទោះបី​ជាយ៉ាងណា មាន​ការ​​​លើក​ឡើង​ថា ប្រធានាធិបតី​ប៉ូឡូញ កំពុងនិយាយអំពីថាមពលនុយក្លេអ៊ែរស៊ីវិល រួមទាំង រ៉េអាក់ទ័រ​ខ្នាតតូច​ (SMRs) និងការបើកទ្វារសម្រាប់ការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរបរទេសក្រោមការរៀបចំ «ចែក​រំលែក»​ របស់ណាតូ មិនមែនជាកម្មវិធីអាវុធនុយក្លេអ៊ែរជាតិឯករាជ្យនោះទេ។

​​លោក Karol Nawrocki ត្រូវ​បាន​ស្រង់សម្តី​ដូច​និយាយថា៖ «​ជា​​​ប្រធានាធិបតីប៉ូឡូញ ខ្ញុំ​ជឿ​ជាក់​ថា ​ខ្លួនគួរតែ​​ចូលរួម​​ក្នុង​កម្មវិធី​ចែក​​​រំលែក​​នុយក្លេអ៊ែរ» ដោយ​​និយាយ​បន្ថែមថា ប្រទេស​របស់​គាត់​គួរតែ​​​មាន​​​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​​ផ្ទាល់ខ្លួន​ ​រួ​មទាំង​​ថាមពល​អាតូមិក​​ផងដែរ​។ ​នេះ​យោង​តាមការចេញផ្សាយ​របស់​​សារ​ព័ត៌មាន​ TASS ​របស់​រុស្ស៊ី។​

យោងគេ​ហទំព័រ montel.energy ប្រធានាធិបតី​ប៉ូឡូញ បានសន្យាថា នឹងគាំទ្រការសាងសង់រោងចក្រនុយក្លេអ៊ែរចំនួនបីរហូត​ដល់​ឆ្នាំ២០៤៥ ដែលរោងចក្រទីមួយ​ត្រូវ​សាងសង់​នៅឆ្នាំ២០៣៥​​។ ប្រសិនបើចក្ខុវិស័យរបស់ Nawrocki ត្រូវបានក្លាយ​ជា​ការ​ពិត​ នោះវានឹងនាំទៅដល់ការនាំយករោងចក្រដំបូងក្នុងរយៈពេល២ ឆ្នាំ និងឈានដល់ថាមពល​ 4.8 GW នៅក្នុង SMRs៕​

រោងចក្រថាមពលនុយក្លេអ៊ែរនៅរដ្ឋ Georgia សហរដ្ឋអាមេរិក។  energy.gov/

The post ​ប៉ូឡូញ​​​​បង្ហាញបំណង​​​​​​​​​ជំរុញ​ថាមពល​នុយក្លេអ៊ែរ​ និង​​​មាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​​​ appeared first on Kampuchea Thmey Daily.