ព័ត៌មានអន្ដរជាតិ
ប៉ូឡូញបង្ហាញបំណងជំរុញថាមពលនុយក្លេអ៊ែរ និងមានបច្ចេកវិទ្យានុយក្លេអ៊ែរ
ខណៈពេលដែលភាពតានតឹងផ្នែកយោធាជាមួយមហាអំណាចនុយក្លេអ៊ែររុស្ស៊ី និងដែលត្រូវបានលើកខាងលិចនិទស្សន៍ថា រុស្ស៊ីអាចវាទីប្រទេសជាសមាជិកអង្គការណាតូ លើសពីទឹកដីអ៊ុយក្រែន នៅពេលដែលរុស្ស៊ីឈ្នះសមរភូមិនោះ ប្រធានាធិបតីប៉ូឡូញ បានបង្ហាញពីបំណងផលិតអាវុធនុយក្លេអ៊ែរ មិនត្រឹមតែសម្រាប់ថាមពលស៊ីវិលទេ ថែមទាំងបច្ចេកវិទ្យានុយក្លេអ៊ែរយោធាផងដែរ។

ក្នុងពេលផ្តល់បទសម្ពាសន៍ដល់ទូរទស្សន៍ LCI របស់ប្រទេសបារាំង ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បាននិយាយជាសាធារណៈថា ប្រទេសប៉ូឡូញគួរតែអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ខណៈពេលដែលប្រទេសប៉ូឡូញកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រទេសមហាអំណាចអឺរ៉ុប និងសម្ព័ន្ធមិត្តណាតូ ក្នុងពេលដែលមានជម្លោះកើនឡើងជាមួយមហាអំណាចនុយក្លេអ៊ែររុស្ស៊ី។
រុស្ស៊ីបានរងការចោទប្រកាន់ពីសំណាក់ប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្តអឺរ៉ុបថា បានបង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន១៩គ្រឿងកាលថ្ងៃទី៩និងថ្ងៃទី១០ខែកញ្ញានេះ ចូលដែនអាកាសប្រទេសប៉ូឡូញ ដោយបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូ។
ទោះបីជាយ៉ាងណា មានការលើកឡើងថា ប្រធានាធិបតីប៉ូឡូញ កំពុងនិយាយអំពីថាមពលនុយក្លេអ៊ែរស៊ីវិល រួមទាំង រ៉េអាក់ទ័រខ្នាតតូច (SMRs) និងការបើកទ្វារសម្រាប់ការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរបរទេសក្រោមការរៀបចំ «ចែករំលែក» របស់ណាតូ មិនមែនជាកម្មវិធីអាវុធនុយក្លេអ៊ែរជាតិឯករាជ្យនោះទេ។
លោក Karol Nawrocki ត្រូវបានស្រង់សម្តីដូចនិយាយថា៖ «ជាប្រធានាធិបតីប៉ូឡូញ ខ្ញុំជឿជាក់ថា ខ្លួនគួរតែចូលរួមក្នុងកម្មវិធីចែករំលែកនុយក្លេអ៊ែរ» ដោយនិយាយបន្ថែមថា ប្រទេសរបស់គាត់គួរតែមានបច្ចេកវិទ្យានុយក្លេអ៊ែរផ្ទាល់ខ្លួន រួមទាំងថាមពលអាតូមិកផងដែរ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TASS របស់រុស្ស៊ី។
យោងគេហទំព័រ montel.energy ប្រធានាធិបតីប៉ូឡូញ បានសន្យាថា នឹងគាំទ្រការសាងសង់រោងចក្រនុយក្លេអ៊ែរចំនួនបីរហូតដល់ឆ្នាំ២០៤៥ ដែលរោងចក្រទីមួយត្រូវសាងសង់នៅឆ្នាំ២០៣៥។ ប្រសិនបើចក្ខុវិស័យរបស់ Nawrocki ត្រូវបានក្លាយជាការពិត នោះវានឹងនាំទៅដល់ការនាំយករោងចក្រដំបូងក្នុងរយៈពេល២ ឆ្នាំ និងឈានដល់ថាមពល 4.8 GW នៅក្នុង SMRs៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


