ប្រធានាធិបតីអារ៉ាប់រួម Archives - Kampuchea Thmey Daily

ប្រទេសមហាសេដ្ឋីអារ៉ាប់រួម រើសបានប្រធានាធិបតីថ្មី
រដ្ឋាភិបាលនៃប្រទេសអារ៉ាប់រួម បាននិយាយថា ព្រះអង្គម្ចាស់នៃទីក្រុង Abu Dhabi ត្រូវបានជ្រើសរើស ជាប្រធានាធិបតីថ្មីរបស់ប្រទេសនេះ។

រដ្ឋាភិបាល​បាន​ប្រកាស​កាល​ពី​ថ្ងៃសៅរ៍​ថា Sheikh Mohamed bin Zayed Al Nahyan នឹង​ស្នង​តំណែង​អតីត​ប្រធានាធិបតី Sheikh Khalifa bin Zayed Al Nahyan ដែលជាប្អូនប្រុស​បង្កើត​របស់​លោក។ ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​មួយ​ដែល​មាន​អ្នក​គ្រប់​គ្រង​នៃ​ប្រទេស​អេមីរ៉ាត ​បន្ទាប់​ពី​ការ​ស្លាប់​របស់ Sheikh Khalifa កាល​ពី​ថ្ងៃ​សុក្រ។

គួរ​បញ្ជាក់​ថា​ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​មាន​អាយុ​៦១​ឆ្នាំ ឪពុក​របស់​លោក​គឺ Sheikh Zayed bin Sultan Al Nahyan បាន​បង្កើត​សហព័ន្ធ UAE និង​បាន​បម្រើការ​ជា​ប្រធានាធិបតី​ដំបូង​របស់​ខ្លួន ​រហូតដល់​លោក​បាន​ទទួល​មរណភាព​នៅឆ្នាំ២០០៤។

មេដឹកនាំ​ថ្មី​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “MbZ” បានតែងតាំង​ជា​ព្រះ​អង្គ​ម្ចាស់​នៃ​ទីក្រុង Abu Dhabi ក្នុង​ឆ្នាំ ២០០៤ បន្ទាប់ពី Sheikh Khalifa ​ក្លាយជា​ប្រធានាធិបតី​ទីពីរ​របស់ UAE ។ ចាប់​តាំង​ពីពេលនោះមក Sheikh Khalifa កម្រ​បង្ហាញ​មុខ​ជាសាធារណៈ​ ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល Sheikh Mohamed បាន​គ្រប់គ្រង​គោលនយោបាយ​ជាតិ និង​ការទូត​របស់ UAE ក្នុង​នាម​ជា​មេដឹកនាំ​ជាក់ស្ដែង។

ព្រះអង្គ​បាន​សាងទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយព្រះអង្គម្ចាស់ Mohammed bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជិតខាង។ ប្រទេសទាំងពីរ បាន​សម្របសម្រួល​ក្នុង​ការបង្កើន​អន្តរាគមន៍​យោធានៅ​យេម៉ែន និង​ផ្តាច់​ទំនាក់ទំនង​ជាមួយកាតា។

ឥឡូវ​នេះ ​ក្រុម​អ្នកសង្កេតការណ៍កំពុង​មើលថា​ តើមេដឹកនាំថ្មីនឹងឆ្លើយតប​យ៉ាងណាចំពោះ​វិបត្តិអ៊ុយក្រែន ហើយ​ដោះស្រាយជាមួយប្រទេសដែលប្រើប្រាស់ប្រេង ចំពេល​តម្លៃប្រេងឆៅ​កើនឡើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖NHK

ចុចអាន៖ អ្នកការទូត រុស្ស៊ី ប្រចាំនៅ អាមេរិក រងការគំរាមសម្លាប់

ចុចអាន៖លោក ពូទីន ព្រមាន ហ្វាំងឡង់ ថា ការចូលណាតូ គឺជាកំហុសដ៏ធំមួយ

The post ប្រទេសមហាសេដ្ឋីអារ៉ាប់រួម រើសបានប្រធានាធិបតីថ្មី appeared first on Kampuchea Thmey Daily.