ប្រមាថអង្គព្រះមហាក្សត្រ Archives - Kampuchea Thmey Daily

តើទង្វើបែបណាខ្លះទៅ ដែលចាត់ទុកថាជាការប្រមាថអង្គព្រះមហាក្សត្រ?
នៅក្នុងរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែមិនកាន់អំណាចឡើយ ហើយព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត និងអង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។

ទោះជាច្បាប់ចែងយ៉ាងដូច្នេះក៏ពិតមែន ប៉ុន្តែក៏មានជនមួយចំនួន បានប្រព្រឹត្តបទល្មើស រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួន និងត្រូវតុលាការចោទប្រកាន់ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ» តួយ៉ាងដូចជាក្រុមមាតាធម្មជាតិដែលតុលាការបានរកឃើញជាដើម។តើទង្វើបែបណាខ្លះទៅ ដែលចាត់ទុកថាជាការ «ប្រមាថអង្គព្រះមហាក្សត្រ»? ហើយតើការប្រមាថអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសតាមរូបភាពណាខ្លះ?

ក្រមព្រហ្មទណ្ឌ មាត្រា៤៣៧ ស្ទួន នៃជំពូកទី១ នៃមាតិកាទី១ នៃគន្ថីទី៤   បានចែងថា ការប្រមាថ គឺជាកាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបុគ្គល។

ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែង ក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមនេះ ចំពោះបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។

នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០ លានរៀល ព្រមទាំងទោសបន្ថែមណាមួយ ឬច្រើនដូចជា៖ ទីការរំលាយតាមបែបបទកំណត់ដោយមាត្រា១៧០ (ការរំលាយ និងការជម្រះបញ្ជី នៃនីតិបុគ្គល)នៃក្រមនេះ។ ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយ មាត្រា១៧១ (ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមនេះ។ ការហាមឃាត់ចំពោះការធ្វើសកម្មភាពណាមួយ ឬច្រើន តាមបែបបទកំណត់ដោយ មាត្រា១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមនេះ។ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៦ (ការបិទគ្រឹះស្ថាន) នៃក្រមនេះ។ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយមាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញ់ចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។

ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស តាមបែបបទ កំណត់ដោយមាត្រា១៨៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញ់ចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបែបបទកំណត់ដោយមាត្រា១៨០(ការ បិទផ្សាយសេចក្តីសម្រេច) នៃក្រមនេះ។

ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស នៅក្នុងសារព័ត៌មានសរសេរ ឬផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១​(ការផ្សាយសេចក្ដីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ជាអាទិ៍) នៃក្រមនេះ៕​

ដោយ៖ ង៉ិល ណារ៉ាត់

The post តើទង្វើបែបណាខ្លះទៅ ដែលចាត់ទុកថាជាការប្រមាថអង្គព្រះមហាក្សត្រ? appeared first on Kampuchea Thmey Daily.