ព័ត៌មានជាតិ
តើទង្វើបែបណាខ្លះទៅ ដែលចាត់ទុកថាជាការប្រមាថអង្គព្រះមហាក្សត្រ?
នៅក្នុងរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែមិនកាន់អំណាចឡើយ ហើយព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត និងអង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។

ទោះជាច្បាប់ចែងយ៉ាងដូច្នេះក៏ពិតមែន ប៉ុន្តែក៏មានជនមួយចំនួន បានប្រព្រឹត្តបទល្មើស រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួន និងត្រូវតុលាការចោទប្រកាន់ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ» តួយ៉ាងដូចជាក្រុមមាតាធម្មជាតិដែលតុលាការបានរកឃើញជាដើម។តើទង្វើបែបណាខ្លះទៅ ដែលចាត់ទុកថាជាការ «ប្រមាថអង្គព្រះមហាក្សត្រ»? ហើយតើការប្រមាថអង្គព្រះមហាក្សត្រ ត្រូវផ្ដន្ទាទោសតាមរូបភាពណាខ្លះ?

ក្រមព្រហ្មទណ្ឌ មាត្រា៤៣៧ ស្ទួន នៃជំពូកទី១ នៃមាតិកាទី១ នៃគន្ថីទី៤ បានចែងថា ការប្រមាថ គឺជាកាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបុគ្គល។
ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។ នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែង ក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមនេះ ចំពោះបទប្រមាថចំពោះអង្គព្រះមហាក្សត្រ។

នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០ លានរៀល ព្រមទាំងទោសបន្ថែមណាមួយ ឬច្រើនដូចជា៖ ទីការរំលាយតាមបែបបទកំណត់ដោយមាត្រា១៧០ (ការរំលាយ និងការជម្រះបញ្ជី នៃនីតិបុគ្គល)នៃក្រមនេះ។ ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយ មាត្រា១៧១ (ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមនេះ។ ការហាមឃាត់ចំពោះការធ្វើសកម្មភាពណាមួយ ឬច្រើន តាមបែបបទកំណត់ដោយ មាត្រា១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមនេះ។ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៦ (ការបិទគ្រឹះស្ថាន) នៃក្រមនេះ។ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយមាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញ់ចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។

ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស តាមបែបបទ កំណត់ដោយមាត្រា១៨៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញ់ចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបែបបទកំណត់ដោយមាត្រា១៨០(ការ បិទផ្សាយសេចក្តីសម្រេច) នៃក្រមនេះ។
ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស នៅក្នុងសារព័ត៌មានសរសេរ ឬផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១(ការផ្សាយសេចក្ដីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ជាអាទិ៍) នៃក្រមនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


