ផលិតផលជលផលធម្មជាតិ Archives - Kampuchea Thmey Daily

មន្រ្តីជលផលជំរុញឱ្យតួអង្គក្នុងវិស័យនេះពង្រឹងសុវត្ថិភាពម្ហូបអាហារដើម្បីទទួលបានសិទ្ធិនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសអឺរ៉ុប
រដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហ កម្ម (UNIDO) អំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល ដោយអនុវត្តតាតម្រូវការសុវត្ថិភាពម្ហូបអាហារដើម្បីទទួលបានទទួលបានការទទួលស្គាល់សម្រាប់ការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប។

ការធានាបានសុចរិតភាព និងសុវត្ថិភាពផល ផលិតផលជលផលគឺជាអាទិភាពចម្បងរបស់រដ្ឋបាលជលផល។ ក្រោមជំនួយ បច្ចេកទេសពីអង្គការ ​UNIDO  រដ្ឋបាលជលផល បាន និងកំពុងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងសុវត្ថិភាពម្ហូបអាហារគ្រប់ជ្រុងជ្រោយស្របតាមលក្ខខណ្ឌតម្រូវ និងបទដ្ឋានរបស់សហភាពអឺរ៉ុប (EU) ដើម្បី ការពារសុខភាពសាធារណៈ និងសម្រួលពាណិជ្ជកម្ម។

ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបានជាអគ្គនាយករដ្ឋបាលជលផល​បានមានប្រសាសន៍នោក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លក្ខខណ្ឌតម្រូវបច្ចេកទេសសម្រាប់នាំចេញផល ផលិតផលជលផល»កាលពីពេលថ្មីៗនេះថា​ រដ្ឋបាលជលផល បានខិតខំបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់​ (MOU) ឬ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ជាមួយបណ្តាប្រទេសទាំងនេះដើម្បីបើកទីផ្សារឱ្យផលិតផលជលផលកម្ពុជាឲ្យកាន់តែទូលំទូលាយ។ កិច្ចការនេះទាមទារឱ្យអាជ្ញាធរមានសមត្ថភាពផ្នែកជលផល​ (FCA) ត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បី ធានាថាផលិតផលជលផលផ្គត់ផ្គង់ពីកម្ពុជាមានអនាម័យ និងសុវត្ថិភាពគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសអ្នកទិញ។

លោកបានថ្លែងបញ្ជាក់ថា៖«ដោយសារតែមានតម្រូវការកើនឡើងរបស់សហគមន៍អាស៊ី និងអនិកជនកម្ពុជានៅក្រៅស្រុក ការអនុវត្តប្រព័ន្ធនេះជួយឱ្យកម្ពុជាអាចនាំចេញផល ផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិមួយចំនួន ដូចជា ចិន អូស្រ្តាលី ញូហ្សេឡែន និងរដ្ឋសមាជិកអាស៊ានផ្សេងទៀត»។​

លោក ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព មានប្រសាសន៍ថា ​អាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល​ (FCA) បានកំពុងត្រៀមលក្ខណៈសម្រាប់ការចុះវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG-SANTE) របស់សហភាពអឺរ៉ុបដោយរដ្ឋបាលជលផលបានដាក់លិខិតស្នើសុំផ្លូវការ និងឯកសារតម្រូវផ្នែកបច្ចេកទេសរួចរាល់ហើយផងដែរ»។

លោក ពុំ សុថា អំពាវនាវឱ្យតួអង្គក្នុងខ្សែច្រវាក់តម្លៃជលផល និងតួអង្គពាក់ព័ន្ធនានា ឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្នែកជលផល ដោយអនុវត្តតាតម្រូវការសុវត្ថិភាពម្ហូបអាហារ ដោយដាក់ពាក្យស្នើសុំមកកាន់រដ្ឋបាលជលផលដើម្បីទទួលបានលេខសម្គាល់អនុម័តសម្រាប់នាំចេញ។

លោកបានថ្លែងថា៖« «នីតិវិធីមានលក្ខណៈស្មុកស្មាញ ប៉ុន្តែមានតម្លៃ បើកម្ពុជាទទួលបានជោគជ័យក្រោយការធ្វើសវនកម្មវាយតម្លៃផ្ទៀងផ្ទាត់ពី​ DG-SANTE កម្ពុជាមានលទ្ធភាពច្រើនដើម្បីចរចារបើកទីផ្សារជាមួយប្រទេសផ្សេងៗទៀត។ ការទទួលស្គាល់របស់សហភាពអឺរ៉ុប គឺជាជំហរប្រកបដោយមោទនភាពមួយរបស់កម្ពុជា ក្នុងការរកទីផ្សារក្រៅស្រុក និងទាក់ទាញការវិនិយោគបន្ថែមសម្រាប់អនុវិស័យជលផលក្រោយប្រមូលផល»។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយកាលពីខែកក្កដា ឆ្នាំ ២០២៤​នេះ បង្ហាញថា​ ​ ផលិតផលជលផលធម្មជាតិរបស់កម្ពុជា​ជាង១០ប្រភេទត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេស​ចិន រួមមាន កំពឹសទឹកសាប អន្ទង់ទឹក​សាប បង្កកង​កណ្ដូប ត្រីប្រាធំ ត្រីប្រាខ្ចៅ ខ្យងទឹកសាបពីរប្រភេទ បង្គាខ្លឹង បង្គាស និងបង្គាប៉ារ៉ា។

នៅឆ្នាំ ២០២៣ កម្ពុជានាំចេញផលិតផលជលផល សម្រេចបាន ៣ ៦១០ តោន ទៅកាន់​ប្រទេស​​ជិតខាង មានកើនឡើងជាង ៤៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ក្នុងនោះផលិតផលស្រស់សម្រេចបាន ៣ ៤២៤ តោន និងផលិតផល​កែច្នៃចំនួន ១៨៦ តោន៕

The post មន្រ្តីជលផលជំរុញឱ្យតួអង្គក្នុងវិស័យនេះពង្រឹងសុវត្ថិភាពម្ហូបអាហារដើម្បីទទួលបានសិទ្ធិនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសអឺរ៉ុប appeared first on Kampuchea Thmey Daily.

សហគ្រាស​កម្ពុជា ​ត្រៀម​នាំ​ផលិតផល​ជលផល​កែច្នៃទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប
សហគ្រាស​ជលផល​កម្ពុជា​ កំពុង​ពង្រឹង​សមត្ថភាព​លើ​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ ដើម្បី​ទទួល​បាន​ភ្លើង​ខៀវ​​នាំ​ផលិតផលជលផល​​​កែច្នៃ​​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប។

មន្រ្តី​តំណាង​មក​ពី​សហភាព​អឺរ៉ុប​បាន​គូស​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៥ ប្រតិភូ​មក​ពី​សហភាព​អឺរ៉ុប​នឹង​ចុះ​ទស្សនកិច្ច​តាម​សហគ្រាស​ផលិតផល​ជលផល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​សវនកម្ម​លើ​លក្ខខណ្ឌ​សុវត្ថិភាព​ចំណី​អាហារ ដើម្បី​បើក​ផ្លូវ​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​​ឲ្យ​ដឹង​ថា មាន​សហគ្រាស​ជលផល​នៅ​កម្ពុជា​ចំនួន ១៧ ដែល​មានលទ្ធភាព​ខ្ពស់​ក្នុងការ​នាំ​ផលិតផល​កែច្នៃ​របស់​ខ្លួន​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​​អឺរ៉ុប។

កន្លង​ទៅនេះ មាន​សហគ្រាស​កែច្នៃ​ត្រី​ងៀត​មួយ​នៅ​ខេត្ត​សៀមរាប ​ទទួល​បាន​ភ្លើង​ខៀវ​នាំ​ត្រីងៀត​ទៅ​លក់​នៅ​ប្រទេស​អូស្រ្តាលី។ ការ​ផ្តល់់អនុញ្ញាតិ​នាំ​ផលិតផល​ជលផល​របស់​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលីបញ្ជាក់បាន​​ថា ​ផលិតផល​ជលផល​របស់​កម្ពុជា​ក៏​មាន​ស្តង់ដា​គ្រប់គ្រាន់​សម្រាប់​នាំ​ទៅ​អឺរ៉ុប។ នេះ​បើ​តាម​មន្រ្តី​អ្នកនាំពាក្យ​រូបនេះ។

សហគ្រាស​ចំនួន ១៧ ទទួល​បាន​វិញ្ញាបនបត្រ​និមិត្ត​សញ្ញា​គុណភាព​ផលិតផល​ជលផល​កម្ពុជា (CQS)​ បញ្ជាក់ពី​សុវត្ថិភាពចំណី​អាហារ តាម​រយៈគម្រោង​​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល (CAPFish-Capture) ដែល​គាំទ្រ​ថវិកា​ពី​សហភាព​អឺរ៉ុប។

លោក Bryan Fornari ប្រធាន​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទីផ្សារ​សហភាព​អឺរ៉ុប​មាន​តម្លៃ​ខ្ពស់ និង​ទំហំ​ធំ ដែល​មាន​សមាជិក​សរុប​ ២៧ ប្រទេស។

ការ​ទទួល​លក្ខខណ្ឌ​នាំ​ទៅ​អឺរ៉ុប​ ក៏ដូចជា​​បើក​ផ្លូវ​សម្រាប់​ផលិតផល​ជលផល​ប្រទេស​កម្ពុជា​ពង្រីក​ទីផ្សារ​ទៅ​កាន់​គោលដៅ​ប្រទេស​​ផ្សេងៗ​ទៀត​លើ​ពិភពលោក ក៏​ដូចជា​អាច​ទាក់ទាញ​​វិនិយោគិន​​បន្ថែម​​​វិនិយោគ​វិស័យ​ជលផល​ក្នុង​ប្រទេស​កម្ពុជា​។

បើតាម​លោក Bryan Fornari ការ​នាំ​ផលិតផល​ទៅ​ផ្សារ​អឺរ៉ុប​ ត្រូវ​ការ​លក្ខខណ្ឌ​តឹងរ៉ឹង​ទាក់ទង​សុវត្ថិភាព និង​ស្តង់ដា​គុណភាព​ខ្ពស់។

​បើ​លោក Bryan Fornari មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ផលិតផល​ជលផល​របស់​កម្ពុជា​ណាមួយ ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុបជា​ផ្លូវការ​នៅ​ឡើយទេ។

យ៉ាងណាមិញ តាមរយៈ​ការ​គាំទ្រ​ទាំង​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ជាមួយ​គម្រោង Capfish Capture នឹង​ជួយ​ពង្រឹង​សមត្ថភាព​និង​ស្តង់ដា​ផលិតផល​ជលផល​របស់​ប្រទេស​កម្ពុជា​។

លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធាន​ទី​ប្រឹក្សា​បច្ចេកទេស​អង្គការ​ UNIDO ដែល​កំពុង​ធ្វើការ​ជាមួយ​សហគ្រាស​ជល​ផល​កម្ពុជា​លើ​ការ​ពង្រឹង​ស្តង់ដា​សុវត្ថិភាព​ផលិតផល​ជលផល​បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​របស់​វិស័យ​ជលផល​នៅ​កម្ពុជា​គឺ​ចំណេះដឹង និង​ការ​អនុវត្ត​អំពី​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ ដែល​ផលិតផល​ជាច្រើន​ប្រភេទ​ផលិត​គ្មាន​អនាម័យ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ប្រើប្រាស់​គ្រឿង​បរិក្ខារ​ដែល​មិន​សមស្រប។

លោកលើកឡើង​កត្តា​មួយ​ទៀត​គឺ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ សម្រាប់​ការ​រៀបចំ​និង​ពង្រីក​អាជីវកម្ម រួម​ទាំង​ការ​កង្វះ​ព័ត៌មាន​ទីផ្សារ​ដែល​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​។

ដោយ​មានការ​គាំទ្រ​ពី​អង្កការ UNIDO ដែល​ទទួល​ជំនួយ​ថវិកា​ពី​សហភាព​អឺរុប គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល CAPFish-Capture គឺ​​ក្នុង​គោលបំណង​ជាក់លាក់​ដើម្បី​ជួយ​អភិវឌ្ឍន៍​ផលិតផល​ជលផល​ក្រោយ​ប្រមូលផលនៅ​កម្ពុជា​ ដើម្បីមាន​ស្តង់ដា​ក្នុង​ការ​បោះ​ជំហាន​ចូល​ទីផ្សារ​ជាតិ​និង​អន្តរជាតិ និង​លទ្ធភាព​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ជលផល​​បន្ថែម​ទៀត។

លោក សុខ ណារិន តំណាង UNIDO បាន​គូស​បញ្ជាក់ថា ​តាម​រយៈ​ការ​គាំទ្រ​ទាំង​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ពី​អង្គការ UNIDO មាន​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល​ចំនួន ៥០ ទទួល​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​សម្ភារៈ​បរិក្ខារ​ពី​គម្រោង​​។

ក្នុងនោះ​ក៏​មាន​សហគ្រាស​ចំនួន ១៧ ទទួល​បាន​វិញ្ញាបនបត្រ​និមិត្ត​សញ្ញា​គុណភាព​ផលិតផល​កម្ពុជា Cambodia Quality Seal (CQS) ដែល​មាន​​សក្តានុពល​​អាច​នាំ​ផលិតផល​ជលផល​ទៅលក់នៅ​តាម​បណ្តា​ផ្សារ​ទំនើប​ដោយ​ផ្ទាល់​ ​និង​ទៅ​ប្រទេស​មួយ​ចំនួន​ដូចជា អូស្រ្តាលី នូវែលហ្សេឡង់ និង​កូរ៉េ និង​គ្រោង​ចាប់លទ្ធភាព​ពង្រីក​ទៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប​នា​ពេល​ខាង​មុខ។

បើតាម​តំណាងអង្គការ​ UNIDO គម្រោង​អភិវឌ្ឍន៍ជលផលក្រោយ​ប្រមូល​ផល (CAPFish-Capture) នឹង​រួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលក្រោយ​ប្រមូល​ផ្តោត​របស់​កម្ពុជា ក្នុង​ការ​ពង្រឹង​សមត្ថភាពក៏​ដូចជា​គាំទ្រ​ដល់​ស្ថាប័ននៃ​អាជ្ញាធរ​​មានសមត្ថកិច្ច​ក្នុងការ​បង្កើតប្រព័ន្ធ ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​​ផលិត​ផលជលផល តាម​រយៈការកសាង​សមត្ថភាព​ជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំ​ទ្រថវិកា វិនិយោគ និងការបង្កើត​យន្តការ​គាំទ្រ​ដល់​ធុរកិច្ច ធានា​បាន​និរន្តរភាព​សម្រាប់​វិស័យ​ជលផល​របស់់កម្ពុជា៕

The post សហគ្រាស​កម្ពុជា ​ត្រៀម​នាំ​ផលិតផល​ជលផល​កែច្នៃទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប appeared first on Kampuchea Thmey Daily.

សហគ្រាស ហូមថេសហ្វូត នៅខេត្តសៀមរាប ក្លាយជាសហគ្រាសគំរូលើការកែច្នៃផលិតផលជលផល
សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត នៅក្រុងសៀមរាប ខេត្តសៀមរាប ក្លាយជាសហគ្រាសគំរូមួយលើការកែច្នៃ និងផ្គត់ផ្គង់ផលិតផលជលផល ដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) ក្នុងចំណោមសហគ្រាសគំរូ៧ផ្សេងទៀត តាមរយៈគម្រោង CAPFISH។

សហគ្រាស ហូមថេសហ្វូត បានបង្កើតឡើងកាលពីឆ្នាំ២០១៨ លើការកែច្នៃផលិតផលជលផល ពិសេសកែច្នៃត្រីងៀត ដើម្បីផ្គត់ផ្គត់ទីផ្សារនៅក្នុងខេត្តសៀមរាប ក៏ដូចជាតាមបណ្ដារាជធានី-ខេត្តមួយចំនួនរបស់កម្ពុជា និងនាំចេញទៅក្រៅប្រទេស។ អ្នកស្រី ស៊ឹម សេរីររ័ត្ន ម្ចាស់សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត បានលើកឡើងដូច្នេះថា «មុនទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) យើងបានអនុវត្តស្តង់ដាររយៈពេល១ឆ្នាំ ហើយពេលអនុវត្តមានក្រុមសវនករ មកធ្វើសវនកម្មនៅក្នុងសហគ្រាសដែរផង»។ អ្នកស្រីម្ចាស់សហគ្រាស ក៏បានលើកឡើងនូវផលវិបាកនៃការស្នើសុំវិញ្ញាបនបត្រ CQS នេះ ដោយលោកស្រី បញ្ជាក់ថា ការស្នើសុំវិញ្ញាបនបត្រ CQS មានភាពតឹងតែងខ្លាំងណាស់ រហូតលោកស្រីចង់បោះបង់ចោល ព្រោះសហគ្រាសមិនមានធនធានគ្រប់គ្រាន់។

ប៉ុន្តែ ក្រោមគម្រោង CAPFISH ដែលសហការ និងផ្ដល់ការគាំទ្រថវិកាពីសហភាពអឺរ៉ុប និងអង្គការ UNIDO ហើយដឹកនាំអនុវត្តដោយរដ្ឋបាលជលផល គឺសហគ្រាសកែច្នៃត្រីងៀតរបស់អ្នកស្រី បានទទួលការគាំទ្រជាសម្ភារៈ បរិក្ខារ ជំនួយបច្ចេកទេស ក៏ដូចជាការប្រឹក្សាយោបល់លើការគ្រប់គ្រងអាជីវកម្ម រហូតសហគ្រាសទទួលបានវិញ្ញាបនបត្រ CQS នេះ។

បើតាមការបញ្ជាក់ឱ្យដឹងរបស់អ្នកស្រី ស៊ឹម សេរីរ័ត្ន បច្ចុប្បន្ននេះ សហគ្រាស ហូមថេសហ្វូត បានកែច្នៃត្រីរស់ចន្លោះពី ១០០ ទៅ ២០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយផលិតផលត្រីងៀតនេះ ក៏បានកំពុងដាក់លក់នៅតាមផ្សារទំនើបធំៗមួយចំនួន ដូចជា ផ្សារទំនើបឡាក់គី ផ្សារអ៊ីអន ផ្សារម៉ាក្រូ ជាដើម។ ជុំវិញការនាំចេញផលិតផលត្រីងៀតនេះទៅកាន់ទីផ្សារបរទេស ត្រូវបានអ្នកស្រី បញ្ជាក់ថា មិនទាន់មានការនាំចេញជាផ្លូវការឡើយ ដោយសព្វថ្ងៃ បានត្រឹមនាំចេញក្រៅផ្លូវការទៅប្រទេសកាណាដា និងអូស្ត្រាលី ក្នុងទំហំតិចតួចបំផុត ចន្លោះពី៣០ ទៅ៤០គីឡូក្រាមប៉ុណ្ណោះ តាមជើងយន្តហោះ ខណៈអ្នកស្រី ក៏កំពុងខិតខំស្វែងរកទីផ្សារផ្លូវការដើម្បីនាំចេញ។

ម្ចាស់សហគ្រាសកែច្នៃត្រីរូបនេះ បានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួលនីតិវិធី ក៏ដូចជាឯកសារនាំចេញ កុំឱ្យតឹងតែងពេក ហើយជាមួយគ្នានោះ អ្នកស្រី ក៏ស្នើភាគីពាក់ព័ន្ធឱ្យជួយដល់អ្នកចិញ្ចឹមត្រី សំដៅធានាស្ថិរភាពក្នុងការចិញ្ចឹមត្រីពេញមួយរដូវ ដើម្បីអាចមានត្រីគ្រប់គ្រាន់សម្រាប់ការកែច្នៃ និងការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ៕

The post សហគ្រាស ហូមថេសហ្វូត នៅខេត្តសៀមរាប ក្លាយជាសហគ្រាសគំរូលើការកែច្នៃផលិតផលជលផល appeared first on Kampuchea Thmey Daily.

ជើងដំបូងកម្ពុជានាំចេញកំពឹស និងអន្ទង់បង្កកចូលទៅទីផ្សារចិន
កម្ពុជានៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ បាននាំចេញផលិផលជលផលធម្មជាតិ ២ ប្រភេទ គឺអន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណ ១០ តោន ទៅកាន់ទីផ្សារប្រទេសចិនជើងដំបូង។

មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្មសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ ដែលបានសហការជាមួយវារីវប្បករ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន​ជាលើកដំបូង ​នាថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។​

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មមានប្រសាសន៍ប្រាប់សារព័ត៌មាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣នេះថា ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ គឺជាជោគជ័យមួយជំហាន។

ការងារអាទិភាពដំបូង​ គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។

ការងារបន្ទាប់ គឺក្រសួងជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភ័ណភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។

លោកជំទាវបញ្ជាក់ថា នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ​​ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។

តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចំរើនទៅមុខ​ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕

The post ជើងដំបូងកម្ពុជានាំចេញកំពឹស និងអន្ទង់បង្កកចូលទៅទីផ្សារចិន appeared first on Kampuchea Thmey Daily.

ផលិតផលជលផលធម្មជាតិខ្មែរ ១២ ប្រភេទមានបង្គា ត្រី អន្ទង់ ខ្យង ត្រូវបានអនុញ្ញាតនាំចូល​ទៅទីផ្សារចិន
ផលិតផលជលផលធម្មជាតិនៅប្រទេសកម្ពុជាចំនួន ១២ ប្រភេទបន្ថែមទៀតមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម បានបញ្ចប់នីតិវិធីនាំចេញទៅកាន់ប្រទេសចិន។

ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេសបានឱ្យដឹងថា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យនិងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយចិន ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជីដោយជោគជ័យនៅក្នុងប្រព័ន្ធ «ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស»។

ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ១ ខែមិថុនានេះថា រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចបាននូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទមានដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម។

គួររំឭកដែលថា នាខែវិច្ឆិកាឆ្នាំ២០២២ ចិននិងកម្ពុជាបានចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុននាំចេញដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”របស់រដ្ឋបាលគយនៃប្រទេសចិន។

ផលិតផលជលផលធម្មជាតិបានក្លាយជាផលិតផលប្រភេទទី២នៃវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២៣នេះ៕

The post ផលិតផលជលផលធម្មជាតិខ្មែរ ១២ ប្រភេទមានបង្គា ត្រី អន្ទង់ ខ្យង ត្រូវបានអនុញ្ញាតនាំចូល​ទៅទីផ្សារចិន appeared first on Kampuchea Thmey Daily.