ព័ត៌មានជាតិ
សហគ្រាស ហូមថេសហ្វូត នៅខេត្តសៀមរាប ក្លាយជាសហគ្រាសគំរូលើការកែច្នៃផលិតផលជលផល
សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត នៅក្រុងសៀមរាប ខេត្តសៀមរាប ក្លាយជាសហគ្រាសគំរូមួយលើការកែច្នៃ និងផ្គត់ផ្គង់ផលិតផលជលផល ដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) ក្នុងចំណោមសហគ្រាសគំរូ៧ផ្សេងទៀត តាមរយៈគម្រោង CAPFISH។

សហគ្រាស ហូមថេសហ្វូត បានបង្កើតឡើងកាលពីឆ្នាំ២០១៨ លើការកែច្នៃផលិតផលជលផល ពិសេសកែច្នៃត្រីងៀត ដើម្បីផ្គត់ផ្គត់ទីផ្សារនៅក្នុងខេត្តសៀមរាប ក៏ដូចជាតាមបណ្ដារាជធានី-ខេត្តមួយចំនួនរបស់កម្ពុជា និងនាំចេញទៅក្រៅប្រទេស។ អ្នកស្រី ស៊ឹម សេរីររ័ត្ន ម្ចាស់សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត បានលើកឡើងដូច្នេះថា «មុនទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា (CQS) យើងបានអនុវត្តស្តង់ដាររយៈពេល១ឆ្នាំ ហើយពេលអនុវត្តមានក្រុមសវនករ មកធ្វើសវនកម្មនៅក្នុងសហគ្រាសដែរផង»។ អ្នកស្រីម្ចាស់សហគ្រាស ក៏បានលើកឡើងនូវផលវិបាកនៃការស្នើសុំវិញ្ញាបនបត្រ CQS នេះ ដោយលោកស្រី បញ្ជាក់ថា ការស្នើសុំវិញ្ញាបនបត្រ CQS មានភាពតឹងតែងខ្លាំងណាស់ រហូតលោកស្រីចង់បោះបង់ចោល ព្រោះសហគ្រាសមិនមានធនធានគ្រប់គ្រាន់។
ប៉ុន្តែ ក្រោមគម្រោង CAPFISH ដែលសហការ និងផ្ដល់ការគាំទ្រថវិកាពីសហភាពអឺរ៉ុប និងអង្គការ UNIDO ហើយដឹកនាំអនុវត្តដោយរដ្ឋបាលជលផល គឺសហគ្រាសកែច្នៃត្រីងៀតរបស់អ្នកស្រី បានទទួលការគាំទ្រជាសម្ភារៈ បរិក្ខារ ជំនួយបច្ចេកទេស ក៏ដូចជាការប្រឹក្សាយោបល់លើការគ្រប់គ្រងអាជីវកម្ម រហូតសហគ្រាសទទួលបានវិញ្ញាបនបត្រ CQS នេះ។

បើតាមការបញ្ជាក់ឱ្យដឹងរបស់អ្នកស្រី ស៊ឹម សេរីរ័ត្ន បច្ចុប្បន្ននេះ សហគ្រាស ហូមថេសហ្វូត បានកែច្នៃត្រីរស់ចន្លោះពី ១០០ ទៅ ២០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយផលិតផលត្រីងៀតនេះ ក៏បានកំពុងដាក់លក់នៅតាមផ្សារទំនើបធំៗមួយចំនួន ដូចជា ផ្សារទំនើបឡាក់គី ផ្សារអ៊ីអន ផ្សារម៉ាក្រូ ជាដើម។ ជុំវិញការនាំចេញផលិតផលត្រីងៀតនេះទៅកាន់ទីផ្សារបរទេស ត្រូវបានអ្នកស្រី បញ្ជាក់ថា មិនទាន់មានការនាំចេញជាផ្លូវការឡើយ ដោយសព្វថ្ងៃ បានត្រឹមនាំចេញក្រៅផ្លូវការទៅប្រទេសកាណាដា និងអូស្ត្រាលី ក្នុងទំហំតិចតួចបំផុត ចន្លោះពី៣០ ទៅ៤០គីឡូក្រាមប៉ុណ្ណោះ តាមជើងយន្តហោះ ខណៈអ្នកស្រី ក៏កំពុងខិតខំស្វែងរកទីផ្សារផ្លូវការដើម្បីនាំចេញ។
ម្ចាស់សហគ្រាសកែច្នៃត្រីរូបនេះ បានស្នើសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួលនីតិវិធី ក៏ដូចជាឯកសារនាំចេញ កុំឱ្យតឹងតែងពេក ហើយជាមួយគ្នានោះ អ្នកស្រី ក៏ស្នើភាគីពាក់ព័ន្ធឱ្យជួយដល់អ្នកចិញ្ចឹមត្រី សំដៅធានាស្ថិរភាពក្នុងការចិញ្ចឹមត្រីពេញមួយរដូវ ដើម្បីអាចមានត្រីគ្រប់គ្រាន់សម្រាប់ការកែច្នៃ និងការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


