ផ្លូវរថភ្លើងឥណ្ឌូណេស៊ី Archives - Kampuchea Thmey Daily

ឥណ្ឌូណេស៊ីសិក្សាលទ្ធភាពគម្រោងផ្លូវរថភ្លើងល្បឿនលឿនថ្មី​ ៧៨០ គីឡូម៉ែត្រ
ឥណ្ឌូណេស៊ីកំពុងជំរុញទៅមុខ​នូវគម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែងជាង ៧៨០ គីឡូម៉ែត្រ ដែលត​ភ្ជាប់​ពីទីក្រុងហ្សាកាតា​ ទៅកាន់ទីក្រុង​ស៊ូរ៉ាបាយ៉ា ក្នុងខេត្តជ្វាខាងកើត​ ដោយ​ចាប់ផ្ដើម​សិក្សាសមិទ្ធិលទ្ធភាព​។

តាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីចុងសប្ដាហ៍កន្លងទៅ ប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍មូលដ្ឋាន​ លោក Agus Harimurti Yudhoyono បាននិយាយថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​បានសង្កត់ធ្ងន់ថា ​ផែនការនៃគម្រោងផ្លូវរថភ្លើងត្រូវតែមានលក្ខណៈទូលំទូលាយ និរន្តរភាព និង​​មាន​ហិរញ្ញប្បទាន​រឹងមាំ។​

ថ្លែងនៅឯសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី លោក​ Agus បាន​ឱ្យ​ដឹង​ថា ក្របខណ្ឌគំនិត​របស់​គម្រោង​ ត្រូវបានកែលម្អ ដើម្បីធានាថាវាឆ្លើយតបនឹងតម្រូវការនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ លោក​ថ្លែងយ៉ាងដូច្នេះថា៖ «​សម្រាប់គម្រោងធំបែបនេះ ការធ្វើផែនការត្រូវតែមានភាពទូលំទូលាយពិតប្រាកដ ហើយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន​។ ​យើងចង់ឱ្យការសិក្សា(សមិទ្ធិលទ្ធភាព)ពេញលេញ និងទាន់សម័យ»។

គួរគូសបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿនហ្សាកាតា-ស៊ូរ៉ាបាយ៉ា រំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរមកត្រឹម ៣,៥ ម៉ោង សម្រាប់រយៈចម្ងាយ ៧៨០ គីឡូម៉ែត្រ ពីប្រមាណ ១១ ម៉ោង​ តាមរថភ្លើងធម្មតា នាពេលបច្ចុប្បន្ន។ ​លោក Agus បាននិយាយថា គម្រោងនេះត្រូវតែគិតគូរពីបញ្ហាប្រឈមភូមិសាស្រ្ត ការអភិវឌ្ឍន៍ប្រកបដោយសមធម៌តាមបណ្តោយផ្លូវ និងស្ថិរភាពនៃមូលនិធិរយៈពេលវែង។

គម្រោង​ផ្លូវរថភ្លើងដដែល​ មានគោលបំណងបន្ធូរបន្ថយការកកស្ទះ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញកំណើនក្នុងតំបន់តាមច្រករបៀងដ៏សំខាន់​។ ​វានឹង​ក្លាយជាផ្លូវរថភ្លើងល្បឿនលឿនទី១ បន្ទាប់ពីឥណ្ឌូណេស៊ីបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនហ្សាកាតា-បានឌុង តម្លៃ ៧,៣ ប៊ីលាន​ដុល្លារ ក្នុងឆ្នាំ ២០២៣ ដែលធ្វើដំណើរ​ត្រឹម ៤៥ នាទី រវាងទីក្រុង​ទាំង២ (ធៀប​នឹង​ ៣ ម៉ោង បើធ្វើដំណើររថយន្ត)៕ ​

The post ឥណ្ឌូណេស៊ីសិក្សាលទ្ធភាពគម្រោងផ្លូវរថភ្លើងល្បឿនលឿនថ្មី​ ៧៨០ គីឡូម៉ែត្រ appeared first on Kampuchea Thmey Daily.