ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីសិក្សាលទ្ធភាពគម្រោងផ្លូវរថភ្លើងល្បឿនលឿនថ្មី ៧៨០ គីឡូម៉ែត្រ
ឥណ្ឌូណេស៊ីកំពុងជំរុញទៅមុខនូវគម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែងជាង ៧៨០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងហ្សាកាតា ទៅកាន់ទីក្រុងស៊ូរ៉ាបាយ៉ា ក្នុងខេត្តជ្វាខាងកើត ដោយចាប់ផ្ដើមសិក្សាសមិទ្ធិលទ្ធភាព។

តាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីចុងសប្ដាហ៍កន្លងទៅ ប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍មូលដ្ឋាន លោក Agus Harimurti Yudhoyono បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសង្កត់ធ្ងន់ថា ផែនការនៃគម្រោងផ្លូវរថភ្លើងត្រូវតែមានលក្ខណៈទូលំទូលាយ និរន្តរភាព និងមានហិរញ្ញប្បទានរឹងមាំ។
ថ្លែងនៅឯសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី លោក Agus បានឱ្យដឹងថា ក្របខណ្ឌគំនិតរបស់គម្រោង ត្រូវបានកែលម្អ ដើម្បីធានាថាវាឆ្លើយតបនឹងតម្រូវការនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «សម្រាប់គម្រោងធំបែបនេះ ការធ្វើផែនការត្រូវតែមានភាពទូលំទូលាយពិតប្រាកដ ហើយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន។ យើងចង់ឱ្យការសិក្សា(សមិទ្ធិលទ្ធភាព)ពេញលេញ និងទាន់សម័យ»។

គួរគូសបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿនហ្សាកាតា-ស៊ូរ៉ាបាយ៉ា រំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើរមកត្រឹម ៣,៥ ម៉ោង សម្រាប់រយៈចម្ងាយ ៧៨០ គីឡូម៉ែត្រ ពីប្រមាណ ១១ ម៉ោង តាមរថភ្លើងធម្មតា នាពេលបច្ចុប្បន្ន។ លោក Agus បាននិយាយថា គម្រោងនេះត្រូវតែគិតគូរពីបញ្ហាប្រឈមភូមិសាស្រ្ត ការអភិវឌ្ឍន៍ប្រកបដោយសមធម៌តាមបណ្តោយផ្លូវ និងស្ថិរភាពនៃមូលនិធិរយៈពេលវែង។
គម្រោងផ្លូវរថភ្លើងដដែល មានគោលបំណងបន្ធូរបន្ថយការកកស្ទះ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញកំណើនក្នុងតំបន់តាមច្រករបៀងដ៏សំខាន់។ វានឹងក្លាយជាផ្លូវរថភ្លើងល្បឿនលឿនទី១ បន្ទាប់ពីឥណ្ឌូណេស៊ីបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនហ្សាកាតា-បានឌុង តម្លៃ ៧,៣ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣ ដែលធ្វើដំណើរត្រឹម ៤៥ នាទី រវាងទីក្រុងទាំង២ (ធៀបនឹង ៣ ម៉ោង បើធ្វើដំណើររថយន្ត)៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


