ផ្សារហ៊ុនថៃ Archives - Kampuchea Thmey Daily

អ្នកជំនាញថៃព្រមានថា ជម្លោះព្រំដែនបង្កផលប៉ះពាល់ដល់ទីផ្សារហ៊ុនថៃ
អ្នកជំនាញថៃបាន​ព្រមានថា ភាពតានតឹងព្រំដែនជាមួយកម្ពុជា អាចមានផលប៉ះពាល់​ខ្លាំងដល់​ការ​ជួញដូរ​​ផ្សារភាគហ៊ុនថៃ ប្រសិនបើវារំខានដល់ការចរចាពាណិជ្ជកម្ម​ថៃ-អាមេរិក ឬបង្កើនអស្ថិរភាពនយោបាយក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានផ្នែក​វិភាគយុទ្ធសាស្ត្រនៅក្រុមហ៊ុន Pi Securities  លោក Watan Jitsomnuk បាននិយាយថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយ​កម្ពុជា រំពឹងថានឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើវិស័យទេសចរណ៍ និងការនាំចេញរបស់​ថៃ។

​ប៉ុន្តែ ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនថៃ (SET) ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អាចមានអារម្មណ៍ថាមានសម្ពាធ​ ដែលរួមមាន​ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង Carabao Group ​និងក្រុមហ៊ុនចំណីអាហារ CP ​ដែលកាន់កាប់សិទ្ធិលក់របស់7-Eleven ជាដើម​។

លោក Watan បានបន្ថែមយ៉ាងដូច្នេះថា៖ «អ្វីដែលធ្វើឱ្យយើងព្រួយបារម្ភនោះ គឺលទ្ធភាពដែលការប៉ះទង្គិចគ្នាជាមួយ​កម្ពុជាកើនឡើងដល់ចំណុចមួយ ដែល [ប្រធានាធិបតីសហរដ្ឋអាមេរិក] ត្រាំ អាចពិចារណាឡើងវិញនូវការចរចាពាណិជ្ជកម្ម​ជាមួយ​ថៃ»។

លោកបាន​បន្តថា៖ «ប្រសិនបើរឿងនោះកើតឡើង ទីផ្សារភាគហ៊ុនអាចប្រឈមមុខនឹងផលវិបាកយ៉ាង​ខ្លាំង​។ យើងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់»។

អ្នកជំនាញផ្សេងទៀតក៏កំពុងតាមដានពីរបៀបដែល​ភាពតានតឹងចុងក្រោយ​បង្កផលប៉៉ះពាល់ផងដែរ ដោយព្រមានថា វាគំរាមកំហែងដល់​កិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី និងអាចធ្វើឱ្យខូចដល់ការចរចាពាណិជ្ជកម្មថៃ-អាមេរិក។

លោក ត្រាំ បាន​ជំរុញឱ្យ​ប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំង ២​ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា​ក្នុងខែតុលា ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមាន។ ជាថ្មីម្ដងទៀត នៅថ្ងៃពុធ លោក​បាន​ប្រាប់អ្នកយកព័ត៌មាន​អំពីគម្រោងសន្ទនាទូរស័ព្ទជាមួយថៃ និងកម្ពុជា ដើម្បីពន្លត់ភ្លើងសង្រ្គាម។

យ៉ាងណាមិញ ថ្មីៗនេះនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ បាន​និយាយថា ថៃមិនខ្វល់នឹង​សម្ពាធពន្ធរបស់ ត្រាំ នោះទេ ហើយថា ខ្លួនមាន​ឆន្ទៈនិយាយជាមួយ ត្រាំ តែបញ្ហាព្រំដែនកម្ពុជាជារឿងដាច់ដោយឡែក។

អនុប្រធានជាន់ខ្ពស់នៅក្រុមហ៊ុន KGI Securities ​លោក Rakpong Chaisuparakul  បាននិយាយថា វិនិយោគិនភាគច្រើនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយជម្លោះឥឡូវនេះ ​«អាចជាហេតុផលមួយទៀត​ឱ្យ​រដ្ឋាភិបាល​ពន្យារពេល​រំលាយសភារហូតដល់ថ្ងៃផុតកំណត់ខែមករា»។

លោកបានបន្ថែម​យ៉ាងដូច្នេះថា៖ «ប្រសិនបើ​គ្មាន​រដ្ឋាភិបាលអចិន្ត្រៃយ៍ ហើយការប៉ះទង្គិចគ្នាតាមព្រំដែនកាន់តែខ្លាំងឡើងនោះ វានឹង​មាន​បញ្ហាប្រឈមកាន់តែច្រើនសម្រាប់រដ្ឋាភិបាលបណ្តោះអាសន្ន»​។​

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគខ្លះលើកឡើងថា ផលប៉ះពាល់ពីជម្លោះព្រំដែនលើផ្សារភាគហ៊ុនថៃ អាច​មាន​រយៈពេលខ្លី ប្រសិនបើស្ថានការណ៍ប្រសើរឡើង នោះការជួញដូរនឹង​ងើបឡើងវិញ៕

The post អ្នកជំនាញថៃព្រមានថា ជម្លោះព្រំដែនបង្កផលប៉ះពាល់ដល់ទីផ្សារហ៊ុនថៃ appeared first on Kampuchea Thmey Daily.