ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃព្រមានថា ជម្លោះព្រំដែនបង្កផលប៉ះពាល់ដល់ទីផ្សារហ៊ុនថៃ
អ្នកជំនាញថៃបានព្រមានថា ភាពតានតឹងព្រំដែនជាមួយកម្ពុជា អាចមានផលប៉ះពាល់ខ្លាំងដល់ការជួញដូរផ្សារភាគហ៊ុនថៃ ប្រសិនបើវារំខានដល់ការចរចាពាណិជ្ជកម្មថៃ-អាមេរិក ឬបង្កើនអស្ថិរភាពនយោបាយក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានផ្នែកវិភាគយុទ្ធសាស្ត្រនៅក្រុមហ៊ុន Pi Securities លោក Watan Jitsomnuk បាននិយាយថា ការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយកម្ពុជា រំពឹងថានឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើវិស័យទេសចរណ៍ និងការនាំចេញរបស់ថៃ។
ប៉ុន្តែ ក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារភាគហ៊ុនថៃ (SET) ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អាចមានអារម្មណ៍ថាមានសម្ពាធ ដែលរួមមានក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង Carabao Group និងក្រុមហ៊ុនចំណីអាហារ CP ដែលកាន់កាប់សិទ្ធិលក់របស់7-Eleven ជាដើម។
លោក Watan បានបន្ថែមយ៉ាងដូច្នេះថា៖ «អ្វីដែលធ្វើឱ្យយើងព្រួយបារម្ភនោះ គឺលទ្ធភាពដែលការប៉ះទង្គិចគ្នាជាមួយកម្ពុជាកើនឡើងដល់ចំណុចមួយ ដែល [ប្រធានាធិបតីសហរដ្ឋអាមេរិក] ត្រាំ អាចពិចារណាឡើងវិញនូវការចរចាពាណិជ្ជកម្មជាមួយថៃ»។
លោកបានបន្តថា៖ «ប្រសិនបើរឿងនោះកើតឡើង ទីផ្សារភាគហ៊ុនអាចប្រឈមមុខនឹងផលវិបាកយ៉ាងខ្លាំង។ យើងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់»។
អ្នកជំនាញផ្សេងទៀតក៏កំពុងតាមដានពីរបៀបដែលភាពតានតឹងចុងក្រោយបង្កផលប៉៉ះពាល់ផងដែរ ដោយព្រមានថា វាគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី និងអាចធ្វើឱ្យខូចដល់ការចរចាពាណិជ្ជកម្មថៃ-អាមេរិក។

លោក ត្រាំ បានជំរុញឱ្យប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំង ២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាក្នុងខែតុលា ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមាន។ ជាថ្មីម្ដងទៀត នៅថ្ងៃពុធ លោកបានប្រាប់អ្នកយកព័ត៌មានអំពីគម្រោងសន្ទនាទូរស័ព្ទជាមួយថៃ និងកម្ពុជា ដើម្បីពន្លត់ភ្លើងសង្រ្គាម។
យ៉ាងណាមិញ ថ្មីៗនេះនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ បាននិយាយថា ថៃមិនខ្វល់នឹងសម្ពាធពន្ធរបស់ ត្រាំ នោះទេ ហើយថា ខ្លួនមានឆន្ទៈនិយាយជាមួយ ត្រាំ តែបញ្ហាព្រំដែនកម្ពុជាជារឿងដាច់ដោយឡែក។
អនុប្រធានជាន់ខ្ពស់នៅក្រុមហ៊ុន KGI Securities លោក Rakpong Chaisuparakul បាននិយាយថា វិនិយោគិនភាគច្រើនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយជម្លោះឥឡូវនេះ «អាចជាហេតុផលមួយទៀតឱ្យរដ្ឋាភិបាលពន្យារពេលរំលាយសភារហូតដល់ថ្ងៃផុតកំណត់ខែមករា»។
លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «ប្រសិនបើគ្មានរដ្ឋាភិបាលអចិន្ត្រៃយ៍ ហើយការប៉ះទង្គិចគ្នាតាមព្រំដែនកាន់តែខ្លាំងឡើងនោះ វានឹងមានបញ្ហាប្រឈមកាន់តែច្រើនសម្រាប់រដ្ឋាភិបាលបណ្តោះអាសន្ន»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគខ្លះលើកឡើងថា ផលប៉ះពាល់ពីជម្លោះព្រំដែនលើផ្សារភាគហ៊ុនថៃ អាចមានរយៈពេលខ្លី ប្រសិនបើស្ថានការណ៍ប្រសើរឡើង នោះការជួញដូរនឹងងើបឡើងវិញ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


