ពន្ធលើមធ្យោបាយដឹកជញ្ជូន Archives - Kampuchea Thmey Daily

រដ្ឋ ពង្រឹងការប្រមូលពន្ធផ្លូវ ចំពោះម្ចាស់រថយន្តមិនទាន់បង់ពន្ធ
ក្រោយ​សង្កេតឃើញថា​ មានការលើកឡើងដោយម្ចាស់យានយន្ត ចំពោះការចេញ​លិខិតជូន​ដំណឹង​ស្តីពីការខកខានមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ដល់លំនៅឋានម្ចាស់យានយន្ត អគ្គនាយកដ្ឋានពន្ធដារ បាន​ចេញ​មក​គូស​បញ្ជាក់​ពីការពង្រឹងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ចំពោះម្ចាស់​យានយន្ត​ដែល​មិនទាន់បានបង់ពន្ធ។

កាលពីពេលថ្មីៗ​នេះ​ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញថា ​មានការលើកឡើងដោយម្ចាស់យានយន្ត ឬអ្នក តំណាង ចំពោះការ​ចេញ​លិខិត​ជូនដំណឹងស្តីពីការខកខាន​មិន​ទាន់​បានបង់​ពន្ធលើមធ្យោបាយដឹកជញ្ជូន (ពន្ធផ្លូវ) ដល់លំនៅ​ឋានម្ចាស់យានយន្ត ដូចជា ការជូន​ដំណឹងប៉ះចំលើ ១. កម្មសិទ្ធិករដើមដែលបានផ្ទេរឬលក់យានយន្តដោយពុំបាន បំពេញនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ២. អ្នកតំណាងដែលបានឈរ ឈ្មោះចុះបញ្ជីប្រកាសបង់ពន្ធជំនួសឱ្យម្ចាស់យានយន្តពិតប្រាកដ, ៣.ម្ចាស់យានយន្តដែលមានយានយន្តខូចប្រើប្រាស់ លែងបានហើយត្រូវ​បានបំបែក​ជាគ្រឿង​បន្លាស់ដោយ​មិនបាន​ផ្តល់ព័ត៌មានមករដ្ឋបាលសារពើពន្ធ និង៤.ម្ចាស់យានយន្ត ដែលមានការផ្លាស់​ប្តូរ ឬកែប្រែទិន្នន័យយានយន្ត ដូចជា លេខតួ លេខម៉ាស៊ីន ផ្លាកលេខ។ ដោយមិនបានមកធ្វើ បច្ចុប្បន្ន​ភាព​នៅ​រដ្ឋបាលសារ​ពើពន្ធ ឬនៅមន្ទីរសាធារណការនិងដឹកជញ្ជូន។

ដូចនេះ ដើម្បីចៀសវាងបញ្ហាប្រឈមខាងលើ អគ្គនាយកដ្ឋានពន្ធដារសូមស្នើដល់ម្ចាស់យានយន្ត ឬអ្នកតំណាង ទាំងអស់ចូលរួមសហការរាល់ករណី ដូចជា ១. ការផ្ទេរកម្មសិទ្ធិយានយន្ត(ទិញ-លក់)ពីបុគ្គលមួយ​ទៅបុគ្គល​មួយ​ទៀត កន្លងមកក៏ដូចជាតទៅមុខទៀត ត្រូវបំពេញ​នីតិវិធី​ផ្ទេរកម្ម​សិទ្ធិយានយន្ត​នៅ​តាម​មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងបំពេញកាតព្វកិច្ចសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារឬសាខាពន្ធដារខេត្ត។ ២. ការចុះបញ្ជីប្រកាស​បង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនលើកដំបូងកន្លងមក ដែលមានអ្នកតំណាង​ឈរ​ឈ្មោះ​ជំនួស ត្រូវមកស្នើសុំធ្វើបច្ចុប្បន្នភាពទៅ ឈ្មោះម្ចាស់យានយន្តពិតប្រាកដនៅរដ្ឋបាលសារពើពន្ធ ឬ​នៅ​មន្ទីរសាធារណការ និងដឹកជញ្ជូន, ៣.យានយន្តខូចប្រើ ប្រាស់លែងបានហើយត្រូវបានបំបែកជាគ្រឿងបន្លាស់ ត្រូវ​ផ្តល់​ព័ត៌មានជាលាយលក្ខណ៍អក្សរមករដ្ឋបាលសារពើពន្ធ ដោយភ្ជាប់​មកជា​​មួយនូវ​លិខិត​បញ្ជាក់​ពី​ស្ថាប័ន​សាធារណការ និងដឹកជញ្ជូន ដើម្បីអគ្គនាយកដ្ឋានពន្ធដារលុបទិន្នន័យ ចេញពី​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន និង៤.យានយន្តដែលមានការផ្លាស់ប្តូរ ឬកែប្រែទិន្នន័យ ដូចជា លេខតួ លេខម៉ាស៊ីន ផ្លាក​លេខ។ ត្រូវមកស្នើសុំធ្វើបច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ។

ក្នុងករណីដែលមានបញ្ហាដូចខាងលើ ម្ចាស់យានយន្ត ឬអ្នកតំណាងដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធ លើ​មធ្យោបាយ​ដឹក​ជញ្ជូន​កន្លង​មក​មិន​បាន​ចូលរួម​សហការ​ជាមួយរដ្ឋបាលសារពើពន្ធ ត្រូវទទួល​បន្ទុក​បំពេញ​កាតព្វកិច្ច​បង់ ពន្ធ និងពន្ធបន្ថែម​អំពីពន្ធលើមធ្យោបាយដឹកជញ្ជូន តាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន៕

The post រដ្ឋ ពង្រឹងការប្រមូលពន្ធផ្លូវ ចំពោះម្ចាស់រថយន្តមិនទាន់បង់ពន្ធ appeared first on Kampuchea Thmey Daily.

​ការ​បង់​ពន្ធ​ផ្លូវ​រថយន្ត​ឆ្នាំ ២០២៥ បិទ​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា​នេះ​
ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ ២០២៥ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។​

​អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានប្រកាសថា ​រហូតមកដល់ពេលនេះ មានម្ចាស់​យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ហើយ ខណៈមួយចំនួនទៀតនៅមិន​ទាន់​បានបង់ពន្ធនៅឡើយ។​

​​អគ្គនាយកដ្ឋានពន្ធដារ​ ​ក្រើនរំលឹកឱ្យម្ចាស់យានយន្តទាំងអស់ ​ដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ ​រួសរាន់មកបង់ពន្ធ​ទាន់ពេលវេលាត្រឹមថ្ងៃទី ​៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ​នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារដែលបានចុះ អនុស្សារណៈនៃការយោគយល់ (MoU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

​ម្ចាស់យានយន្តក៏​អាចបង់តាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់ យានយន្តដែលធ្លាប់បាន​ប្រកាសបង់ពន្ធ​លើ​មធ្យោបាយដឹកជញ្ជូនកន្លងមក។

ក្នុងករណីខកខាន មិនបានបង់ពន្ធទាន់ពេលវេលា ម្ចាស់យានយន្តនឹងត្រូវទទួលរង​នូវទណ្ឌ​កម្ម​រដ្ឋ​បាល (ពន្ធបន្ថែមចំពោះការយឺតយ៉ាវ ១០០% នៃប្រាក់ពន្ធដែលត្រូវបង់) តាមច្បាប់សារពើពន្ធ៕

The post ​ការ​បង់​ពន្ធ​ផ្លូវ​រថយន្ត​ឆ្នាំ ២០២៥ បិទ​បញ្ចប់​នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ appeared first on Kampuchea Thmey Daily.

​អ្នកជំនាញអះអាង ​បើថៃចង់ដាក់ពន្ធលើទំនិញកម្ពុជា ​លុះត្រាតែថៃដើរចេញពីសមាជិកអាស៊ាន​
លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា ​បាន​អះអាងថា ​ប្រសិន​បើថៃចង់ដាក់ពន្ធលើទំនិញ​កម្ពុជា​បន្ទាប់ពីបើកព្រំដែនឡើងវិញ ​លុះត្រាតែថៃ​ដើរចេញ​ពីសមាជិកអាស៊ាន ​បើថៃនៅក្នុងអាស៊ាន ​សមាជិកអាស៊ានទាំងអស់​ មិនអាចទៅដាក់​របាំង​ពន្ធ​បាន​ទេ។​

​អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូប​នេះ ​បានលើកឡើង​បន្ទាប់ពីលោក Chartchai Parasuk ​អ្នកវិភាគ​សេដ្ឋកិច្ច​ថៃ ​បានស្នើឱ្យថៃដាក់ពន្ធលើមុខទំនិញពីកម្ពុជា ​ដែលនាំចូលទៅប្រទេសថៃ ​បន្ទាប់ពីបើកព្រំដែន​ឡើងវិញ​។ ​

​លោក បណ្ឌិត គី សិរីវឌ្ឍន៍ បញ្ជាក់បន្ថែមថា​៖ ​«គាត់គួរតែពិនិត្យឡើងវិញ​នូវឯសារផ្លូវច្បាប់​ តើថៃ​ជា​សមាជិកអាស៊ាន​ ហើយគាត់​អាចដាក់របាំងពន្ធខុសពីគេបានអត់​ ទ្វេភាគី​រវាងសមាជិកអាស៊ាន​ទាំងអស់ហ្នឹង​គឺមិនអាចទេ ​ដូច្នេះហើយ​អ្វីដែលគាត់លើកឡើង​វាគ្រាន់តែជាការលើកឡើង ​ហើយ​ក៏បង្ហាញពីភាពកម្សោយរបស់គាត់ដែរ​ ដែលគាត់មិនបានមើលច្បាប់របស់អាស៊ាន»។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍បន្ថែមថា៖ «ប្រសិនបើថៃចង់ដាក់ពន្ធលុះត្រាតែ​ ចាកចេញពីអាស៊ាន​ ទើប​បានថៃអាច​មានលទ្ធភាពទៅដាក់ពន្ធទៅលើប្រទេសណាក៏បាន​ បើថៃនៅក្នុងអាស៊ាន ​សមាជិក​អាស៊ាន​ទាំងអស់​ មិនអាចទៅដាក់របាំងពន្ធបានទេ»។

​​យោងតាមក្រសួងពាណិជ្ជកម្ម ​គិតចាប់​ពីខែ​មក​រា ដល់ខែ សីហា ឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគី​របស់​កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦% ក្នុងនោះកម្ពុជា​នាំ​ចេញ​ទៅ​ថៃមានទឹកប្រាក់ប្រមាណ ៥៣៥ លានដុល្លារ ធ្លាក់ចុះ ៦,៤% ​ចំណែក​ឯ​ថៃនាំចូលមកវិញ មាន​ទឹក​ប្រាក់ ២,១២ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,១%។ ​

​នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លាន​ដុល្លារ ចំណែក​ថៃនាំចូលមកវិញ ៣,៤៤ ពាន់​លាន​ដុល្លារ កើន ១៨,៩ ភាគរយ៕ ​

អត្ថបទ៖ ឡេង ដេត

The post ​អ្នកជំនាញអះអាង ​បើថៃចង់ដាក់ពន្ធលើទំនិញកម្ពុជា ​លុះត្រាតែថៃដើរចេញពីសមាជិកអាស៊ាន​ appeared first on Kampuchea Thmey Daily.

រដ្ឋចាប់ផ្ដើមប្រមូលពន្ធផ្លូវរថយន្ត នៅខែមិថុនាខាងមុខនេះ
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ការប្រមូលពន្ធ​លើមធ្យោ​បាយដឹកជញ្ជូនសម្រាប់​ឆ្នាំ២០២៥ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២៥ តទៅ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា យានយន្តទាំងអស់ដែលធ្លាប់ចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធ​ត្រូវ​បាន​អនុញ្ញាតឱ្យម្ចាស់យានយន្តបង់ ពន្ធនេះ ដោយពុំតម្រូវឱ្យបំពេញលិខិតប្រកាសបង់ពន្ធ​លើមធ្យោបាយដឹកជញ្ជូននោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់មកនូវឯកសារដែលអាចបញ្ជាក់​អត្តសញ្ញាណយានយន្តណាមួយដូចជា៖ បណ្ណសម្គាល់​យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬលតាបត្របង់ពន្ធឆ្នាំចាស់ សម្រាប់ឱ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រង​ពន្ធមធ្យោបាយ​របស់អគ្គនាយកដ្ឋានពន្ធដារ។

ចំពោះយានយន្តថ្មីដែលត្រូវ ចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាស​បង់ពន្ធ​ចំនួន ០២ សន្លឹក តាមទម្រង់ VT 001 របស់អគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯក​សាររួមមាន៖ បណ្ណសម្គាល់យានយន្ត អត្តសញ្ញាណបណ្ណផ្ទាល់ របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

ចំពោះយានយន្តប្រើប្រាស់ថាមពលអគ្គិសនីប្រភេទទេសចរណ៍ចាប់ពីឆ្នាំ២០២៥តទៅត្រូវបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូនតាមកម្លាំងសេះ (HP) ដូចមានក្នុងតារាងអត្រាពន្ធ ត្រង់ចំណុចទី៦ នៃប្រការ៤ នៃប្រកាសលេខ ៧៣៨ សហវ.ប្រក. អពដ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

ម្ចាស់យានយន្តអាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារ កាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅ ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគារវីង (ខេមបូឌា) ម.ក ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ឬនៅធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក និងធនាគារ ខេប៊ី ប្រាសាក់ ម.ក ឬនៅ តាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់ យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក៕

សេចក្ដីជូនដំណឹងខាងក្រោម៖

The post រដ្ឋចាប់ផ្ដើមប្រមូលពន្ធផ្លូវរថយន្ត នៅខែមិថុនាខាងមុខនេះ appeared first on Kampuchea Thmey Daily.