Connect with us

សេដ្ឋកិច្ច

​អ្នកជំនាញអះអាង ​បើថៃចង់ដាក់ពន្ធលើទំនិញកម្ពុជា ​លុះត្រាតែថៃដើរចេញពីសមាជិកអាស៊ាន​

បានផុស

នៅ

លោកបណ្ឌិត គី សិរីវឌ្ឍន៍ ​អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា ​បាន​អះអាងថា ​ប្រសិន​បើថៃចង់ដាក់ពន្ធលើទំនិញ​កម្ពុជា​បន្ទាប់ពីបើកព្រំដែនឡើងវិញ ​លុះត្រាតែថៃ​ដើរចេញ​ពីសមាជិកអាស៊ាន ​បើថៃនៅក្នុងអាស៊ាន ​សមាជិកអាស៊ានទាំងអស់​ មិនអាចទៅដាក់​របាំង​ពន្ធ​បាន​ទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូប​នេះ ​បានលើកឡើង​បន្ទាប់ពីលោក Chartchai Parasuk ​អ្នកវិភាគ​សេដ្ឋកិច្ច​ថៃ ​បានស្នើឱ្យថៃដាក់ពន្ធលើមុខទំនិញពីកម្ពុជា ​ដែលនាំចូលទៅប្រទេសថៃ ​បន្ទាប់ពីបើកព្រំដែន​ឡើងវិញ​។ ​

​លោក បណ្ឌិត គី សិរីវឌ្ឍន៍ បញ្ជាក់បន្ថែមថា​៖ ​«គាត់គួរតែពិនិត្យឡើងវិញ​នូវឯសារផ្លូវច្បាប់​ តើថៃ​ជា​សមាជិកអាស៊ាន​ ហើយគាត់​អាចដាក់របាំងពន្ធខុសពីគេបានអត់​ ទ្វេភាគី​រវាងសមាជិកអាស៊ាន​ទាំងអស់ហ្នឹង​គឺមិនអាចទេ ​ដូច្នេះហើយ​អ្វីដែលគាត់លើកឡើង​វាគ្រាន់តែជាការលើកឡើង ​ហើយ​ក៏បង្ហាញពីភាពកម្សោយរបស់គាត់ដែរ​ ដែលគាត់មិនបានមើលច្បាប់របស់អាស៊ាន»។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍បន្ថែមថា៖ «ប្រសិនបើថៃចង់ដាក់ពន្ធលុះត្រាតែ​ ចាកចេញពីអាស៊ាន​ ទើប​បានថៃអាច​មានលទ្ធភាពទៅដាក់ពន្ធទៅលើប្រទេសណាក៏បាន​ បើថៃនៅក្នុងអាស៊ាន ​សមាជិក​អាស៊ាន​ទាំងអស់​ មិនអាចទៅដាក់របាំងពន្ធបានទេ»។

​​យោងតាមក្រសួងពាណិជ្ជកម្ម ​គិតចាប់​ពីខែ​មក​រា ដល់ខែ សីហា ឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគី​របស់​កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦% ក្នុងនោះកម្ពុជា​នាំ​ចេញ​ទៅ​ថៃមានទឹកប្រាក់ប្រមាណ ៥៣៥ លានដុល្លារ ធ្លាក់ចុះ ៦,៤% ​ចំណែក​ឯ​ថៃនាំចូលមកវិញ មាន​ទឹក​ប្រាក់ ២,១២ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,១%។ ​

​នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លាន​ដុល្លារ ចំណែក​ថៃនាំចូលមកវិញ ៣,៤៤ ពាន់​លាន​ដុល្លារ កើន ១៨,៩ ភាគរយ៕ ​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម