ពិភពសិប្បនិម្មិត Archives - Kampuchea Thmey Daily

ទំនាយមួយទៀតរបស់លោកយាយ​ Baba Vanga កំពុងក្លាយជាការពិតបណ្ដើរៗហើយ
ជឿជាក់ថាប្រិយមិត្ត កម្ពុជាថ្មី ភាគច្រើនប្រាកដជាធ្លាប់ស្គាល់លោកយាយពិការភ្នែក Baba Vanga ដែលជាមនុស្សមានញ្ញាណពិសេស ល្បីទូទាំងពិភពលោក ដោយអាចមើលឃើញពីព្រឹត្តិការណ៍អនាគតបានត្រឹមត្រូវស្ទើរតែ ១០០%។

នៅឆ្នាំ២០២២ នេះ យោងតាមការព្យាករណ៍ទុករបស់លោកយាយ Baba Vanga ពិភពលោកនឹងជួបប្រទះទៅនឹងហេតុការណ៍សំខាន់ៗចំនួន ៦ ដែលក្នុងនោះមានមួយហើយបានក្លាយជាការពិតគឺ ការរញ្ជួយដី ទឹកជំនន់ និងរលកយក្សស៊ូណាមិ នៅប្រទេសតុងហ្គា នៃមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី ១៥ ខែមករា កន្លងទៅ។

ដោយឡែក ទំនាយទាំង ​៦​ មានទំនាយមួយទៀតដែលកំពុងកើតឡើងជាបណ្ដើរៗ ខណៈលោកយាយពិការភ្នែករូបនេះបានទាយទុកថា ក្នុងឆ្នាំ ២០២២ ពិភពសិប្បនិម្មិត Virtual Reality (VR) នឹងកាន់កាប់ពិភពលោក ឬយើងអាចនិយាយបានថា យុគសម័យមនុស្សទល់នឹងអេក្រង់ទូរសព្ទ​ច្រើនជាងអ្វីទាំងអស់។

លោកយាយ Baba Vanga បានចារទុកថា នៅឆ្នាំ២០២២ មនុស្សនឹងចំណាយពេលច្រើនជាងពេលណាទាំងអស់នៅមុខអេក្រង់ទូរសព្ទ ហើយមនុស្សនឹងប្រើពេលនៅផ្ទះច្រើនជាងពេលផ្សេង ដោយមានទំនាក់ទំនងផ្ទាល់តិចតួចបំផុតជាមួយមនុស្សខាងក្រៅ។ ពួកគេនឹងងចំណាយពេលលើអេក្រង់សម្រាប់មើលឬប្រើដូចជា ស្មាតហ្វូន ទូរទស្សន៍ កុំព្យូទ័រ ថេប្លេត វីដេអូហ្គេមជាដើម។

ជាក់ស្ដែង កាលពីខែតុលា ឆ្នាំ២០២១ ក្នុងព្រឹត្ដិការណ៍ Connect 2021 ក្រុមហ៊ុន Meta បានណែនាំសក្ដានុពលគ្មានព្រំដែនអំពីបទពិសោធបច្ចេកវិទ្យានាំយកវត្ថុអរូបមកកាន់ពិភពពិត (Augmented reality) និងបទពិសោធទំនាក់ទំនងក្នុងពិភពស្រមើស្រមៃ (Virtual reality-VR) ក៏ដូចជាបង្ហាញពីឱកាសពិសេសថ្មីៗសម្រាប់អ្នកប្រើប្រាស់ ទាំងការផ្សារភ្ជាប់ទំនាក់ទំនង និងអាជីវកម្មក្នុងពិភពលោកដែលធ្វើសកលភាវូនីយកម្ម។

ដូច្នោះហើយ ទើបបានជាឆ្នាំ ២០២២នេះ ក្រុមហ៊ុន Meta បានបង្កើតឡើងនូវពិភពសិប្បនិម្មិតហៅថា Metaverse ដោយវាអាចធ្វើពាណិជ្ជកម្មឌីជីថល ហើយផ្ដល់ឱកាសថ្មីៗសម្រាប់អ្នកទិញ និងអ្នកលក់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងតាមមធ្យោបាយថ្មី កាន់តែងាយស្រួល ខុសពីការលក់អនឡាញនាពេលបច្ចុប្បន្ន។

ក្រៅពីនោះ មនុស្សអាចរីករាយជាមួយកម្មវិធីកម្សាន្ដ តាមរយៈការបង្កើតបទពិសោធនៃពិភពពិត និងប្រឌិត (Mixed-reality) ជាទីដែលពួកគេអាចចូលរួមដោយផ្ទាល់ផង ឬទិញសំបុត្រសម្រាប់ការកម្សាន្ដនៃបច្ចេកវិទ្យានិម្មិត Metaverse ផងដែរ។

Metaverse មិនត្រឹមតែជាកន្លែងសម្រាប់កម្សាន្ត ឬជាកន្លែងសម្រាប់ទិញលក់អីនោះទេ វាក៏ពង្រឹងបទពិសោធប្រាស្រ័យទាក់ទងក្នុងពិភពពិត សូម្បីសកម្មភាពជប់លៀង អាពាហ៍ពិពាហ៍ ក៏អាចរៀបចំក្នុងពិភពសិប្បនិម្មិតនេះបានផងដែរ។

ថ្វីត្បិតពេលនេះ Facebook ឬ Meta មិនទាន់ប្រកាសចេញលក់វ៉ែនតាសិប្បនិម្មិតដែលមានសមត្ថភាពទាក់ទងគ្នាបែប 3D ក្នុងពិភព Metaverse ក៏ដោយ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ កំពុងអភិវឌ្ឍសមត្ថភាពវ៉ែនតា VR របស់ខ្លួនឱ្យខ្លាំងមិនចាញ់ស្មាតហ្វូននោះទេ ស្របពេលពួកគេក៏កំពុងតែផ្ដោតខ្លាំងទៅលើការស្រាវជ្រាវលើ Metaverse ហើយ Metaverse ចាប់ផ្ដើមដំណើរការបណ្ដើរៗ ខណៈ VR កំពុងវិវត្តទៅមុខដូចគ្នា៕

អត្ថបទ៖ សន្យា

ចុចអាន៖ គួរឱ្យខ្លាច ទើបតែដើមឆ្នាំ ទំនាយលោកយាយពិការភ្នែក Baba Vanga ក្លាយជាការពិតមួយហើយ

ចុចអាន៖ ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ពិតជាគួរឲ្យខ្លាច

The post ទំនាយមួយទៀតរបស់លោកយាយ​ Baba Vanga កំពុងក្លាយជាការពិតបណ្ដើរៗហើយ appeared first on Kampuchea Thmey Daily.