វប្បធម៌ ជំនឿ
ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ពិតជាគួរឲ្យខ្លាច
មនុស្សភាគច្រើនប្រហែលជាបានស្គាល់លោកយាយពិការភ្នែក Baba Vanga ហើយ។ សមត្ថភាពទស្សន៍ទាយរបស់គាត់ ត្រូវបានមនុស្សលើសកលលោកកោតសរសើរពោលគឺលោកយាយបានទាយត្រូវហេតុការណ៍ធំៗជាច្រើនដូចជាការរំលាយសហភាពសូវៀត, ការវាយប្រហារថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១, ការសោយទិវង្គតរបស់ព្រះនាង Diana និងគ្រោះមហន្តរាយ Chernobyl ជាដើម ពោលគឺអត្រាត្រឹមត្រូវរបស់គាត់គឺមានរហូតដល់ទៅ៨៥ភាគរយឯណោះ។
លោកយាយ Baba Vanga ដែលមានឈ្មោះពិត Vangelia Gushterova ត្រូវពិការភ្នែកនៅអាយុ១២ឆ្នាំហើយបានអះអាងនៅពេលនោះថា គាត់បានទទួលអំណោយដ៏កម្រពីព្រះ ដោយអាចមើលឃើញអនាគត។
ក្នុងឆ្នាំ២០២២ដែលកាន់តែខិតចូលមកជិតនាពេលខាងមុខនេះ លោកយាយបានទស្សន៍ទាយអំពីរឿងរ៉ាវដ៏រន្ធត់ចំនួន៦ ដូចជា៖
១. ការរញ្ជួយដីនិងរលកយក្សស៊ូណាមិ
លោកយាយ Baba Vanga បានទស្សន៍ទាយថា នៅឆ្នាំ២០២២ នឹងមានទឹកជំនន់ខ្លាំងក្លា នៅក្នុងប្រទេសអាស៊ីមួយចំនួន និងអូស្ត្រាលី។
២. ជំងឺរាតត្បាតមួយទៀត
លោកយាយជនជាតិប៊ុលហ្គារីរូបនេះទាយថា នៅឆ្នាំ២០២២ អ្នកស្រាវជ្រាវមួយក្រុម នឹងរកឃើញមេរោគដ៍សាហាវមួយនៅតំបន់ស៊ីបេរី។ ហើយជាការពិតណាស់ ដោយសារតែការប្រែប្រួលអាកាសធាតុ មេរោគនេះនឹងរាលដាល ហើយប៉ះពាល់ដល់ភពផែនដីទាំងមូល។
៣. ខ្វះទឹកផឹក
លោកយាយទស្សន៍ទាយថា នៅឆ្នាំក្រោយ ទីក្រុងជាច្រើននឹងត្រូវរងគ្រោះដោយការខ្វះខាតទឹកផឹក។ ដូច្នេះ នេះនឹងមានផលវិបាកខាងនយោបាយ ខណៈរដ្ឋជាច្រើន នឹងត្រូវបង្ខំចិត្តស្វែងរកដំណោះស្រាយផ្សេងទៀត។
៤. ការឈ្លានពានរបស់មនុស្សភពផ្កាយ
លោកយាយទាយថា អាចម៍ផ្កាយដែលមានឈ្មោះ Oumuamua នឹងត្រូវបានបញ្ជូនដោយមនុស្សភពផ្កាយដើម្បីស្វែងរកជីវិតនៅលើផែនដី។ ប៉ុន្តែរឿងនេះហាក់ដូចជាមិនអាចកើតឡើងទេ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
៥. ប្រទេសឥណ្ឌា ញាំញីដោយរឿងចង្រៃ
យោងតាមលោកយាយ Baba Vanga, សីតុណ្ហភាពនៅក្នុងប្រទេសឥណ្ឌានឹងឡើងដល់៥០អង្សាសេ ដែលនឹងធ្វើឲ្យសត្វកណ្តូប វាយប្រហារលើដំណាំ និងដីកសិកម្ម បង្កឲ្យមានគ្រោះទុរ្ភិក្សដ៏សម្បើម។
៦. Virtual Reality (VR) នឹងកាន់កាប់
លោកយាយបានឲ្យដឹងថា ឆ្នាំ២០២២ មនុស្សនឹងចំណាយពេលច្រើនជាងពេលណាទាំងអស់នៅមុខអេក្រង់។ នេះមានន័យថា មនុស្សនៅផ្ទះច្រើនជាងពេលណាទាំងអស់ ដោយមានទំនាក់ទំនងតិចតួចជាមួយមនុស្សខាងក្រៅ, មានអេក្រង់រាប់ពាន់សម្រាប់មើលឬប្រើ ដូចជាស្មាតហ្វូន ទូរទស្សន៍ កុំព្យូទ័រ ថេប្លេត វីដេអូ ហ្គេម។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការទស្សន៍ទាយរបស់លោកយាយ?
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bolavip
ចុចអាន៖ ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២១ ពិតជារន្ធត់
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


