ព្រះរាជាណាចក្រកម្ពុជា Archives - Kampuchea Thmey Daily

កម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតលើការផ្ដល់សេរីភាពដល់ស្ត្រី ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតជាប្រទេសផ្ដល់សេរីភាពទូលំទូលាយ សម្រាប់ស្ត្រីក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ ២០២៤ របស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំងទៅលើតួនាទីរបស់ស្ត្រី នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើស្ថាប័ននូបណីយកម្ម និងការបញ្ជ្រាបយេនឌ័រ នៅតាមក្រសួង-ស្ថាប័ននានា ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ដោយបានផ្ដល់បរិយាកាសអំណោយផល និងកាលានុវត្តភាពដល់ស្ត្រី ចូលរួមប្រកបដោយសក្ដានុពល។

ប​ន្ថែមពីលើនេះ ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតជាប្រទេសផ្ដល់សេរីភាពទូលំទូលាយ សម្រាប់ស្ត្រីក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច ព្រមទាំងទទួលបានតួនាទី កាន់តែច្រើននៅក្នុងសមាសភាពស្ត្រីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត ទាំងនៅក្នុងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្នេះ ស្ត្រីនៅក្នុងតួនាទីធ្វើសេចក្ដីសម្រេចចិត្ត ក្នុងវិស័យមុខងារ​សាធារណៈមានចំនួន ២៧ភាគរយ និងមន្ត្រីរាជការជាស្ត្រីមានចំនួន ៤២ភាគរយ។

«យើងក៏ឃើញវត្តមាន និងភាពជោគជ័យរបស់ស្ត្រី នៅក្នុងគ្រប់វិស័យ នៅក្នុងធុរកិច្ច នៅក្នុងសិល្បៈ កីឡា នៅក្នុងវិស័យសន្តិសុខ ការពារជាតិ ក៏ដូចជាតួនាទីនៅក្នុងការដឹកនាំ កាន់តែមានការរីកចម្រើន និងកាន់តែកើន ហើយនេះបញ្ជាក់ថា បើសិនជាផ្ដល់ឱកាសស្មើគ្នា ស្ត្រីក៏មាននៅក្នុងការទាញយកនូវសក្ដានុពល ដែលអាចធ្វើបាន និងមានជោគជ័យ»។ នេះជាការកត់សម្គាល់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

The post កម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតលើការផ្ដល់សេរីភាពដល់ស្ត្រី ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងម្រេចពីកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅប្រទេសជប៉ុន។

នៅជំនួបនេះ លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី និងបានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងសហការី ជាសមាជិកសភា នៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម។

លោកប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ក៏បានជម្រាបជូនអំពីសកម្មភាពរបស់សម្ព័ន្ធសភា ដែលកន្លងមក បានសហការបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឲ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យកសិកម្ម, សុខាភិបាល, ថាមពល, ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម។ ពាក់ព័ន្ធនឹងផលិតផលកសិកម្ម សម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមន្សរីករាយ ដែលបានជួបលោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា សាជាថ្មី បន្ទាប់ពីជំនួបចំនួន ២លើកកន្លងមក នៅពេលដែលសម្តេចធិបតី បំពេញកិច្ចការយុវជន និងក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំ ២០២៣នេះ គឺជាខួបលើកទី ៧០ នៃចំណងការទូត និងជាឆ្នាំដ៏ពិសេសដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិតល្អប្រសើរបំផុត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏បានរំឭកផងដែរ អំពីការជួយឧបត្ថម្ភគាំទ្ររបស់ជប៉ុន នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រាប់ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព។

ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពរឹងមាំ និងភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងក្នុងផ្នែកស្ថាប័ននីតិប្បញ្ញត្តិ, ស្ថាប័ននីតិប្រតិបត្តិ, ធុរកិច្ច និងធុរកិច្ច ក៏ដូចជារវាងប្រជាជន និងប្រជាជន ព្រមទាំងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ចំពោះប្រទេសជប៉ុន ត្រូវបានរក្សាដូចអាណត្តិមុនៗផងដែរ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់ទំនងដែលមានស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះ ឲ្យបានកាន់តែរឹងមាំបន្ថែមទៀត៕

The post ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងម្រេចពីកម្ពុជាបន្ថែមទៀត appeared first on Kampuchea Thmey Daily.

អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជឿជាក់ថា កម្ពុជា នឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត
អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបង្ហាញក្ដីជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺប្រទេសកម្ពុជា នឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

ការបង្ហាញក្ដីជឿជាក់បែបនេះ នៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោក ជុង អ៊ីយ៉ុង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ។

នៅក្នុងជំនួបនេះ លោក ជុង អ៊ីយ៉ុង បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែលលោកបាន អញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់ អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឲ្យកត់សម្គាល់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកបានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី។ មួយវិញទៀត លោកក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយបានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទី ២ នាខែវិច្ឆិកា ឆ្នាំ ២០២៤ខាងមុខនេះ ខណៈដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ៦ម្តងរួចមកហើយ កាលពីឆ្នាំ ២០១០ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនេះផងដែរ លោកអតីតរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ក៏បានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់តែខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាក់ជាមិនខាន។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន ICAPP និងបានចូលរួមអបអរសាទរចំពោះលោកដែលទទួលបានសេចក្តីទុកចិត្ត ពីសមាជិកអចិន្ត្រៃយ៍ ICAPP ក្នុងតួនាទីជាប្រធានអង្គការ ICAPP សាជាថ្មី។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណ ICAPP ដែលបានគាំទ្រចំពោះដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងបណ្តាអាណត្តិកន្លងមក ជាប់រហូតមកដល់អាណត្តិទី ៧ នេះ ផងដែរ។ វត្តមាន និងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែង ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប ភាពត្រឹមត្រូវយុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា។

ក្នុងន័យនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព ក៏ដូចជាបានសម្តែងនូវការគាំទ្រ ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។

ដោយឡែក សម្តេចធិបតី ក៏បានរំឭកប្រាប់គណៈប្រតិភូ ICAPP ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការបន្ថយភាពក្រីក្រ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យយ៉ាងគត់មត់ ហើយរាជរដ្ឋាភិបាលថ្មី អាណត្តិទី ៧ នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនេះ ព្រមជាមួយនឹងការដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១​”,“កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦” និង “វិធានការគន្លឹះចំនួន ៥” ដែលសុទ្ធតែយកប្រជាជនជាស្នូល” តួយ៉ាងដូចជា៖ ការពង្រីកសេវាថែទាំសុខភាពសាធារណ:, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥លាននាក់, ការលើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការពង្រឹងគុណភាពសេវាអប់រំ ជាដើម៕

The post អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជឿជាក់ថា កម្ពុជា នឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត appeared first on Kampuchea Thmey Daily.

កម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើក្រុមហ៊ុន Vingroup ក្នុងការបើកអាជីវកម្មតាក់ស៊ីនៅកម្ពុជាទេ
រាជរដ្ឋាភិបាលកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើក្រុមហ៊ុន Vingroup របស់វៀតណាម ក្នុងការបើកអាជីវកម្មរថយន្តតាក់ស៊ីនៅកម្ពុជា នោះទេ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ។

ការចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីមានបណ្តាញផ្សាយព័ត៌មានមួយចំនួន កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ បានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២,៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ព័ត៌មាននេះបានធ្វើឲ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្ត ដែលធ្វើឲ្យសាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះ នឹងមកបើកអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម គឺប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជា ពិតមែន។

ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ។ នេះជាការគូសបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរាជរដ្ឋាភិបាល៕

The post កម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើក្រុមហ៊ុន Vingroup ក្នុងការបើកអាជីវកម្មតាក់ស៊ីនៅកម្ពុជាទេ appeared first on Kampuchea Thmey Daily.

គោលការណ៍របស់កម្ពុជាមិនដែលផ្លាស់ប្ដូរឡើយ នោះគឺពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានគូសបញ្ជាក់ថា គោលការណ៍របស់កម្ពុជា តាំងពីដើមមកមិនដែលផ្លាស់ប្ដូរឡើយ នោះគឺពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។

ការគូសបញ្ជាក់នេះ គឺនៅក្នុងសន្និសីទសារព័ត៌មាន កាលពីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៣ខែ ក្នុងនាមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកបានអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច និងបំពេញបេសកកម្មជាច្រើនប្រទេស មកហើយ។

«លើកណា ក៏ដូចលើកណា គ្មានឡើយអារម្មណ៍ក្រោមសម្ពាធរបស់របស់ប្រទេសនេះ ឬប្រទេសនោះ ​គ្មានឡើយអារម្មណ៍បង្ខំថា ត្រូវតែមានទំនាក់ទំនងល្អនឹងប្រទេសនេះ ​ប្រទេសនោះ»។ នេះជាការបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

លោកបានបន្ថែមថា គោលការណ៍របស់កម្ពុជា តាំងពីដើមមកមិនដែលផ្លាស់ប្ដូរឡើយ តាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី រហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នោះគឺ ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។

ត្រង់ចំណុចនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា «ត្រង់នេះ គ្មានអ្វីដែលមកបង្ខំឲ្យកម្ពុជា ត្រូវតែត្រូវរ៉ូវគ្នាជាមួយវៀតណាម ដូចខ្ញុំបញ្ជាក់អំបាញ់មិញចឹង វៀតណាមជាប្រទេសជិតខាងរបងជាមួយ ជាប្រទេសមិត្តប្រពៃណីរបស់កម្ពុជា ដូចឡាវ ហើយម្យ៉ាងវិញទៀត ដូចខ្ញុំលើកឡើងអំបាញ់​មិញចឹង​ ដើម្បីបន្តការអភិវឌ្ឍតទៅថ្ងៃមុខទៀត សម្រាប់ប្រទេសកម្ពុជា ដែលជាការកត្តាចាំបាច់»។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា គោលដៅចំបងនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសណាក៏ដោយ គឺស្វែងប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ និងប្រជាជនកម្ពុជា៕

The post គោលការណ៍របស់កម្ពុជាមិនដែលផ្លាស់ប្ដូរឡើយ នោះគឺពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី appeared first on Kampuchea Thmey Daily.

ស្ថាបនិក World Economic Forum តែងតែលើកឡើងពីសក្តានុពលរបស់កម្ពុជា ក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានា
សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ World Economic Forum តែងបានវាយតម្លៃខ្ពស់ចំពោះប្រទេស កម្ពុជា ហើយតែងតែបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក។​ នេះបើតាមការលើកឡើងរបស់លោក Joo-Ok Lee ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិក នៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។

ការលើកឡើងនេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានអនុញ្ញាតឲ្យលោក Joo-Ok Lee ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ លោក Joo-Ok Lee បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ WEF ជូនចំពោះសម្តេចធិបតី ដោយបានបញ្ជាក់ផង​ដែរថា លោកសាស្ត្រាចារ្យតែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក។

លោក Joo-Ok Lee ក៏បានជម្រាបជូនសម្តេចធិបតី អំពីកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ ដែលនឹងគ្រោងរៀបចំនៅទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ «ការកសាងទំនុកចិត្តទ្បើងវិញ» ដោយបែង​ចែង​ជា ៤ សសរស្តម្ភ រួមមាន៖ (១) ការរក្សាសនិ្តសុខ និងកិច្ចសហប្រតិបត្តិការ នៅក្នុងពិភពលោកដែលបាក់បែក (២) ការអភិវឌ្ឍរីកចម្រើន និងការបង្កើតការងារសម្រាប់យុគសម័យថ្មី (៣) ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ជាកម្លាំងជំរុញសេដ្ឋកិច្ច និងសង្គម និង (៤) ការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែង សម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល ដោយនឹងមានការចូលរួមយ៉ាងច្រើនកុះករ របស់ស្ថាប័នជាងពីរពាន់ មកពីទូទាំងពិភពលោក។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះគណៈប្រតិភូ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង WEF ក្នុងរយៈកាលកន្លងមកនេះ រួមទាំងការសហការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ The World Economic Forum (WEF) on ASEAN ក្នុងឆ្នាំ ២០១៧ នៅកម្ពុជា។

ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់ WEF ដែលជាវេទិកាមួយដ៏សកម្ម សម្រាប់កិច្ចទំនាក់ទំនងទាំងក្នុងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការដាក់បង្ហាញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យធុរកិច្ច និងវិនិយោគ ជាដើម។

ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីការបន្តគាំទ្រចំពោះកិច្ចប្រជុំនានារបស់ WEF ដូចរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗផងដែរ។ ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការអញ្ជើញរូបសម្តេច ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ក្នុងខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ៕

The post ស្ថាបនិក World Economic Forum តែងតែលើកឡើងពីសក្តានុពលរបស់កម្ពុជា ក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានា appeared first on Kampuchea Thmey Daily.

នៅកម្ពុជា គ្មានពលរដ្ឋណាម្នាក់ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែការគោរពជំនឿសាសនាឡើយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មិនមានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែការគោរពជំនឿសាសនារបស់ពួកគាត់ឡើយ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជា ណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ ក៏សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិពេញលេញ​ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ដែលត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែការគោរពជំនឿសាសនារបស់ពួកគាត់ឡើយ ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានធានាការពារ នៅក្នុងលក្ខខណ្ឌដែលមិនទាន់ឲ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្ដាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើនដែលមិនអាចធានាបាននូវសុខដុមរមណីកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះ បែកបាក់ រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតទៅដល់បង្កើតជាសង្រ្គាម ធ្វើឲ្យមនុស្សរាប់រយ រាប់ពាន់នាក់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត»៕

The post នៅកម្ពុជា គ្មានពលរដ្ឋណាម្នាក់ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែការគោរពជំនឿសាសនាឡើយ appeared first on Kampuchea Thmey Daily.

​សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ជាង ២ខែមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ សម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាឆ្លងរបៀបវារៈមួយចំនួន។

នៅក្នុងកិច្ចប្រជុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍ថា ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ និងវិធានការគន្លឹះទាំង ៥ ដែលកំពុងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋានទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ប​ន្តថា រាជរដ្ឋាភិបាល ក៏កំពុងអនុវត្តការកែទម្រង់សំខាន់ៗជាច្រើន ដែលជាការឆ្លើយតបទៅនឹងសេចក្ដីទុកចិត្ត របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក៏ដូចជាការត្រៀមខ្លួនទប់ទល់នឹងការវិវត្តថ្មីៗ នៃនិន្នាការក្នុងតំបន់ និងសកល ដែលកាន់តែតានតឹង និងពិបាកប៉ាន់ស្មាន។

ផ្អែកតាមស្មារតីនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ នឹងពិភាក្សាទៅលើរបៀបវារៈសំខាន់ៗ ដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារដែលសម្រេចបាន និងទិសដៅការងារបន្ត ក៏ដូចជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវធ្វើ ដើម្បីអភិវឌ្ឍរបៀបវារៈគោលនយោបាយ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ របៀបវារៈទាំងនោះ រួមមាន៖

១. សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

២. សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤។

៣. សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

៤. បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕

The post ​សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ជាង ២ខែមកនេះ រាជរដ្ឋាភិបាល នីតិកាលទី ៧ សម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ appeared first on Kampuchea Thmey Daily.