មឿន សុខហ៊ុច Archives - Kampuchea Thmey Daily

រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ
កីឡាករគុន​ខ្មែរ មឿន សុខហ៊ុច បាន​ស្រក់​ទឹក​ភ្នែក និង​សោក​ស្តាយ​សម្រាប់​ឱកាសប្រកួត​ដណ្តើម​រថយន្ត​ជា​លើក​ទី​២ បន្ទាប់​ពី​បាន​ចាញ់​កីឡាករ ចាន់ ប៊ុនហឿន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ យប់​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ របស់​សង្វៀន​បាយ័ន នៅ​ទី​រួម​ខេត្ត​​ស្វាយរៀង។

មឿន សុខហ៊ុច ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ម្នាក់​ដែល​​ទទួល​បាន​ឱកាស​សម្រាប់​ការ​ប្រកួត​ធំ​ៗ​ច្រើន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។ រូប​គេ​ត្រូវ​បាន​កោះហៅ​ចូល​ជម្រើស​ជាតិគុន​ខ្មែរ​ដើម្បី​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេស​ម៉ាឡេស៊ី។ ពេល​នោះ កីឡាករ​គុន​ខ្មែរ​ទម្ងន់​ផ្សេង​ៗ​សុទ្ធ​តែ​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ប៉ុន្តែ​រូប​គេ​បាន​ចាញ់​ និង​ធ្លាក់​ចេញ​មុន​គេ។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​ដែល​តំណាង​គុន​ខ្មែរ រូប​គេ​បាន​ធ្លាក់​តាំង​ពី​ជុំ​ដំបូង។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៣ កីឡាករគុន​ខ្មែរ​៤​រូប​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស កីឡាករផ្សេង​សុទ្ធ​តែ​ទទួល​បាន​លទ្ធផល​ល្អ ប៉ុន្តែ​ មឿន សុខហ៊ុច ជួប​ការ​លំបាក​ជាង​គេ។ រូប​គេ​​បាន​ប្រកួត​ជា​មួយ​កីឡាករ​បារាំង Oumar Bathily។ ពេល​នោះ​រូប​គេ​បាន​ចាញ់​ដោយ​ពិន្ទុ បន្ទាប់​ពី​តស៊ូ​ទាំង​លំបាក​ស្ទើរ​តែ​សន្លប់ទៅ​ហើយ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ Oumar Bathily បាន​មក​ប្រកួត​នៅ​កម្ពុជា​ចាញ់​ពិន្ទុ លន បញ្ញា។

មឿន សុខហ៊ុច មាន​ប្រវត្តិ​ទទួល​បាន​ត្រឹម​ជើង​ឯក​រង​ជា​ច្រើន​លើក​ទាំង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​តាម​សង្វៀន​ទូរទស្សន៍​ឯកជន និង​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ ពី​ព្រោះ​​ទម្ងន់​នេះ​ រូប​គេ​ពិបាក​យក​ឈ្នះ​អ្នក​លេង​គុន​ខ្មែរ​ណាស់ ដូច​ជា ផល សោភ័ណ្ឌ, យ៉េន ឌីណា, ឡុង សំណាង, ឡៅ ចិត្រា ជា​ដើម។

ជាក់​ស្តែងកាល​ពីខែ​សីហា ឆ្នាំ​២០២៣ រូប​គេ​បាន​ចាញ់ ឡុង សំណាង ​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​សង្វៀន PNN ​ដែល​មាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក។ បន្ទាប់​មក​នៅ​មករា ឆ្នាំ​២០២៤ រូប​គេ ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់​ដោយ​ចាញ់​ ឡុង សំណាង ទៀត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ។

ជា​ពិសេស មឿន សុខហ៊ុច ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ប្រកួត​ដណ្តើម​រង្វាន់​រថយន្ត​ដល់​ទៅ​២​លើក​ចុង​ក្រោយ ប៉ុន្តែ​បរាជ័យ​ទាំង​ពីរលើក។ លើក​ទី១ រូប​គេ​បាន​ឈ្នះ​ពិន្ទុ​ដៃ​គូ​បរទេស​ទាំង​លំបាក ហើយ​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន​ចាញ់​សន្លប់​ក្រោម​កណ្តាប់​ដៃ និង​រន្ទះ​ជើង លន បញ្ញា។

លើក​ទី​២ នៅ​យប់​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ រូប​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ប្រជែង​រង្វាន់​រថយន្ត។ នៅ​ជុំ​ទី​១ រូប​គេ​បាន​ផ្តួល​កីឡាករអ៉ីរ៉ង់ Mohammad Reza ក្នុង​ទឹក​ទី២​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រជួប ចាន់ ប៊ុនហឿន។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ រូប​គេ​ត្រូវ​បាន ចាន់ ប៊ុនហឿន វាយ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ក្នុង​ទឹក​ទី​២ ដូច្នេះ​រូប​គេ​បាន​ចាញ់​ដោយ​ពិន្ទុ។

សមិទ្ធផល​ដ៏​ធំ​បំផុត​របស់ មឿន សុខហ៊ុច ដែល​ប្រកួត​នៅ​ក្រៅ​ប្រទេស​គឺ​ឈ្នះ​ខ្សែ​ក្រវាត់ប្រាក់ ​នៅ​កម្មវិធី Max Mauy Thai កាល​ពី​ខែ​សីហា ឆ្នាំ២០១៦ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​២សែន​បាត បន្ទាប់​ពីបានផ្តួលកីឡាករតួកគី Umat Norgaz ទឹកទី១ ក្នុងជុំទី១ និងឈ្នះពិន្ទុកីឡាករស៊ុយអែត Sammon Decker វគ្គ​ផ្តាច់​ព្រ័ត្រ។

នៅ​ពេល​នោះ មឿន សុខហ៊ុច ទទួល​បាន​ការ​គាំទ្រលើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ក្រៅពី​ប្រាក់​រង្វាន់​២​សែន​បាត​របស់​កម្មវិធី រូប​គេ​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ពី​សប្បុរស​ជន​ក្នុង​ស្រុក​ច្រើន​គួរ​សម​ដែល​អាច​ចាត់​ទុក​ជា​សកម្មភាព​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ខ្លាំង​មុន​គេ។ ជាក់​ស្តែង ឧកញ៉ា ស្រី ចាន់ថន បាន​ឧបត្ថម្ភ​​៤​លាន​រៀល៕

អត្ថបទ៖ វីរបុត្រ

The post រាល់ការប្រកួតធំៗ មឿន សុខហ៊ុច ជួប​ការខកចិត្តច្រើនជាងគេ appeared first on Kampuchea Thmey Daily.

កីឡាករគុនខ្មែរ៤រូបឈ្នះខ្សែក្រវាត់ក្រៅប្រទេសបានប្រាក់ឧបត្ថម្ភច្រើន
កីឡាករ​គុន​ខ្មែរ​៤​រូប​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពី​ការ​ប្រកួត​ក្រៅ​ប្រទេស​នៅ​តំបន់​អាស៊ី​ទទួលបាន​គាំទ្រ​សាទរ និង​ឧបត្ថម្ភ​ថវិកា​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​។ មឿន សុខហ៊ុច, ធឿន ធារ៉ា និង ព្រំ សំណាង ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ប្រទេសថៃ និង​ថ្មី​បំផុត ឈឿង ល្វៃ ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ទីក្រុងហុងកុង។ ការលើក​ឡើង​នេះ​សំដៅ​ដល់​ការ​ប្រកួត​គុន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ខណៈ​ការ​ប្រកួត​គុន​ខ្មែរ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ច្រើន​ជាង​នៅ​ក្រៅ​ប្រទេ​ថែម​ទៀត។

មឿន សុខហ៊ុច

មឿន សុខហ៊ុច បាន​ឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់​នៅ​កម្មវិធី Max Mauy Thai កាល​ពី​ខែ​សីហា ឆ្នាំ២០១៦ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​២សែន​បាត បន្ទាប់​ពីបានផ្តួលកីឡាករតួកគី Umat Norgaz ទឹកទី១ ក្នុងជុំទី១ និងឈ្នះពិន្ទុកីឡាករស៊ុយអែត Sammon Decker វគ្គ​ផ្តាច់​ព្រ័ត្រ។

នៅ​ពេល​នោះ មឿន សុខហ៊ុច ទទួល​បាន​ការ​គាំទ្រលើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ក្រៅពី​ប្រាក់​រង្វាន់​២​សែន​បាត​របស់​កម្មវិធី រូប​គេ​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ពី​សប្បុរស​ជន​ក្នុង​ស្រុក​ច្រើន​គួរ​សម​ដែល​អាច​ចាត់​ទុក​ជា​សកម្មភាព​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ខ្លាំង​មុន​គេ។ ជាក់​ស្តែង ឧកញ៉ា ស្រី ចាន់ថន បាន​ឧបត្ថម្ភ​​៤​លាន​រៀល។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​១០០​ដុល្លារ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន​១០០​ដុល្លារលោក វ៉ា ស៊ិនភារម្យ​១០០​ដុល្លារ លោក​ យុទ្ធ ភូថង​១០​ដុល្លារ លោក ហ៊ូ គីមសៀង​១០០​ដុល្លារ ក្រុមហ៊ុនលីប្រា១លាន​រៀល ព្រម​ទាំង​សប្បុរស​ជន​ជា​ច្រើន​ទៀត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ឧកញ៉ា ស្រី​ ចាន់ថន ក្រៅពី​ឧបត្ថម្ភ​ជា​ប្រាក់ គឺ​ជួប​ជុំ​អាហារ និង​រាប់​អាន​ជា​បង​ប្អូន​ធម៌​ទៀត​​ផង។

ធឿន ធារ៉ា

កាល​ពី​ខែ​ធ្នូ ចុង​ឆ្នាំ​២០២២ ជម្រុះ​ជុំ​ទី១ ធឿន ធារ៉ា បាន​​ផ្តួល​កីឡាករ​អាមេនី-រុស្ស៊ី Yurik Davtyan ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រជួប​​តារា​ថៃ​ហ្វៃ សៃយោគ និង​បាន​ផ្តួល​ក្នុង​ទឹក​ទី​១​ទៀត​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ Thai Fight និង​ពាន​រង្វាន់​ស្តេច​ថៃ​ជា​លើក​ដំបូង​សម្រាប់​កម្ពុជា។

ក្នុង​នាម​ជា​កីឡាករ​គុន​ខ្មែរ​ទី១​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន Thai Fight ធឿន ធារ៉ា ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ រូប​គេ​ទទួល​បាន​ប្រាក់​រង្វាន់​​ជាង​៤​សែន​បាត (ជាង​១ម៉ឺន​ដុល្លារ​)​ និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​​លើក​ទឹក​ចិត្ត​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ប្រទេស​កម្ពុជា ដូច​ជាលោក​ស្រី ទ្រី ដាណា ​២​ពាន់​ដុល្លារ​អាមេរិក ក្រុម​ហ៊ុនខេអិនអិន​១០​លាន​រៀល ឧកញ៉ា ភូ ចាន់ដារិទ្ធ​២​លាន​រៀល លោក​ស្រី មិថុនា ភូថង​៤​លាន​រៀល ព្រម​ទាំង​សប្បុរស​ជន​ជា​ច្រើន​រូប​ទៀត។

ប្រាក់​ឧបត្ថម្ភ​នេះ​នៅ​តិច​ជា​ប្រាក់​​ដែល​រូប​គេ​ទទួល​បាន​ក្នុង​ពេល​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក 8 Men Tournament ដែល​​ទទួល​បាន​រថយន្ត​១​គ្រឿង។

ព្រំ សំណាង

កីឡាករ​​គុន​ខ្មែរ ព្រំ សំណាង ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន Thai Fight បន្ទាប់​ពី​​ផ្តួល​កីឡាករ​អង់គ្លេស Thomas Carpetter ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​តាម​រយៈ​ជង្គង់​ពិឃាត​កាលពីខែ​កុម្ភៈ ឆ្នាំ​២០២៣។ រូប​គេ​ជា​កីឡាករ​គុន​ខ្មែរ​ទី២​ឈ្នះ​ខ្សែ​ក្រវាត់ Thai Fight និង​ទទួល​បាន​ការ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន។

ប្រាក់​ឧបត្ថម្ភ​ខ្ទង់ម៉ឺន​ដុល្លារ​ដែល​ ព្រំ សំណាង​​ទទួល​បាន​ដូច​ជា TJ Auto Work’s ចំនួន ២​លាន​រៀល, Lak Oun ១,២លាន​​រៀល, Habb Habb ១,២លាន​​រៀល, លោក​ស្រី​ Dana Orm ២៥០០​ដុល្លារ, លោក ប្រាក់ សម្បត្តិ ៥០០​ដុល្លារ, លោក ហង្ស វិចិត្រ ១​០០០​ដុល្លារ, លោក ប្រុស ជាតិ ឧបត្ថម្ភដី១​ឡូតិ៍ ក្រុម​ហ៊ុនជួស​ជុល​ទូរសព្ទ​មួយ​១​លាន​រៀល, ឧកញ៉ា ស្រី ចាន់ថន ១០​លាន​រៀល លោក​ស្រី ទ្រី ដាណា ​​២​ពាន់​ដុល្លារ, Chea Tong Hour ២​លាន​រៀល, Thung Koemhuon ៥០០​ដុល្លារ, ហាង​លក់​ម៉ូតូ​មួយ​ ៥០០​ដុល្លារ និង​សប្បុរស​ជន​មួយ​ចំនួន​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា ប្រាក់​ឧបត្ថម្ភ​​​ខ្ទង់​ម៉ឺន​ដុល្លារ​នេះ​នៅ​តិច​ជាង​​ការ​ឧបត្ថម្ភ​នៅ​ពេល​ ព្រំ សំណាង ប្រកួត​ជា​មួយ​កីឡាករ Dave Leduc។

ឈឿង ល្វៃ

អ្នក​លេង​គុន​ខ្មែរ ឈឿង ល្វៃ បាន​ក្លាយ​ជា​​ជា​កីឡាករ​គុន​ខ្មែរទី១ឈ្នះ​ខ្សែក្រវាត់​កម្រិតពិភព​លោក World Super-4 Championship នៅ​ទឹក​ដី​ហុងកុង បន្ទាប់​ពី​បាន​យក​ឈ្នះ​ដៃ​គូ​២​នាក់​ជាប់​គ្នា​នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤។

សម្តេចតេជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​២០​លាន​រៀល។ ​អ្នក​ឧកញ៉ា លាង ម៉េង ចំនួន​១០​លាន​រៀល, ឧកញ៉ា ស្រី ចាន់ថន ចំនួន​៤​លាន​រៀល, លោក​ស្រី ទ្រី ដាណា ចំនួន​៤​លាន​រៀល និង​លោក សឿ វណ្ណៈ ចំនួន៣​លាន​រៀល។ ចំនួន​ជាក់​លាក់​ខាង​លើ​នេះ​គឺ​មាន​ចំនួន​៤១​លាន​រៀល ហើយ​​​នឹង​មាន​សប្បុរស​ជន​ផ្សេង​ៗ​ដែល​ចូល​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​មក​ពី​ខេត្ត​កំពង់ធំ៕

អត្ថបទ៖ វីរបុត្រ

The post កីឡាករគុនខ្មែរ៤រូបឈ្នះខ្សែក្រវាត់ក្រៅប្រទេសបានប្រាក់ឧបត្ថម្ភច្រើន appeared first on Kampuchea Thmey Daily.