Connect with us

កីឡា

កីឡាករគុនខ្មែរ៤រូបឈ្នះខ្សែក្រវាត់ក្រៅប្រទេសបានប្រាក់ឧបត្ថម្ភច្រើន

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ​៤​រូប​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពី​ការ​ប្រកួត​ក្រៅ​ប្រទេស​នៅ​តំបន់​អាស៊ី​ទទួលបាន​គាំទ្រ​សាទរ និង​ឧបត្ថម្ភ​ថវិកា​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​។ មឿន សុខហ៊ុច, ធឿន ធារ៉ា និង ព្រំ សំណាង ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ប្រទេសថៃ និង​ថ្មី​បំផុត ឈឿង ល្វៃ ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ទីក្រុងហុងកុង។ ការលើក​ឡើង​នេះ​សំដៅ​ដល់​ការ​ប្រកួត​គុន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ខណៈ​ការ​ប្រកួត​គុន​ខ្មែរ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ច្រើន​ជាង​នៅ​ក្រៅ​ប្រទេ​ថែម​ទៀត។

មឿន សុខហ៊ុច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មឿន សុខហ៊ុច បាន​ឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់​នៅ​កម្មវិធី Max Mauy Thai កាល​ពី​ខែ​សីហា ឆ្នាំ២០១៦ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​២សែន​បាត បន្ទាប់​ពីបានផ្តួលកីឡាករតួកគី Umat Norgaz ទឹកទី១ ក្នុងជុំទី១ និងឈ្នះពិន្ទុកីឡាករស៊ុយអែត Sammon Decker វគ្គ​ផ្តាច់​ព្រ័ត្រ។

នៅ​ពេល​នោះ មឿន សុខហ៊ុច ទទួល​បាន​ការ​គាំទ្រលើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ក្រៅពី​ប្រាក់​រង្វាន់​២​សែន​បាត​របស់​កម្មវិធី រូប​គេ​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ពី​សប្បុរស​ជន​ក្នុង​ស្រុក​ច្រើន​គួរ​សម​ដែល​អាច​ចាត់​ទុក​ជា​សកម្មភាព​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ខ្លាំង​មុន​គេ។ ជាក់​ស្តែង ឧកញ៉ា ស្រី ចាន់ថន បាន​ឧបត្ថម្ភ​​៤​លាន​រៀល។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​១០០​ដុល្លារ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន​១០០​ដុល្លារលោក វ៉ា ស៊ិនភារម្យ​១០០​ដុល្លារ លោក​ យុទ្ធ ភូថង​១០​ដុល្លារ លោក ហ៊ូ គីមសៀង​១០០​ដុល្លារ ក្រុមហ៊ុនលីប្រា១លាន​រៀល ព្រម​ទាំង​សប្បុរស​ជន​ជា​ច្រើន​ទៀត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ឧកញ៉ា ស្រី​ ចាន់ថន ក្រៅពី​ឧបត្ថម្ភ​ជា​ប្រាក់ គឺ​ជួប​ជុំ​អាហារ និង​រាប់​អាន​ជា​បង​ប្អូន​ធម៌​ទៀត​​ផង។

ធឿន ធារ៉ា

កាល​ពី​ខែ​ធ្នូ ចុង​ឆ្នាំ​២០២២ ជម្រុះ​ជុំ​ទី១ ធឿន ធារ៉ា បាន​​ផ្តួល​កីឡាករ​អាមេនី-រុស្ស៊ី Yurik Davtyan ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រជួប​​តារា​ថៃ​ហ្វៃ សៃយោគ និង​បាន​ផ្តួល​ក្នុង​ទឹក​ទី​១​ទៀត​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ Thai Fight និង​ពាន​រង្វាន់​ស្តេច​ថៃ​ជា​លើក​ដំបូង​សម្រាប់​កម្ពុជា។

ក្នុង​នាម​ជា​កីឡាករ​គុន​ខ្មែរ​ទី១​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន Thai Fight ធឿន ធារ៉ា ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ រូប​គេ​ទទួល​បាន​ប្រាក់​រង្វាន់​​ជាង​៤​សែន​បាត (ជាង​១ម៉ឺន​ដុល្លារ​)​ និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​​លើក​ទឹក​ចិត្ត​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ប្រទេស​កម្ពុជា ដូច​ជាលោក​ស្រី ទ្រី ដាណា ​២​ពាន់​ដុល្លារ​អាមេរិក ក្រុម​ហ៊ុនខេអិនអិន​១០​លាន​រៀល ឧកញ៉ា ភូ ចាន់ដារិទ្ធ​២​លាន​រៀល លោក​ស្រី មិថុនា ភូថង​៤​លាន​រៀល ព្រម​ទាំង​សប្បុរស​ជន​ជា​ច្រើន​រូប​ទៀត។

ប្រាក់​ឧបត្ថម្ភ​នេះ​នៅ​តិច​ជា​ប្រាក់​​ដែល​រូប​គេ​ទទួល​បាន​ក្នុង​ពេល​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក 8 Men Tournament ដែល​​ទទួល​បាន​រថយន្ត​១​គ្រឿង។

ព្រំ សំណាង

កីឡាករ​​គុន​ខ្មែរ ព្រំ សំណាង ​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន Thai Fight បន្ទាប់​ពី​​ផ្តួល​កីឡាករ​អង់គ្លេស Thomas Carpetter ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​តាម​រយៈ​ជង្គង់​ពិឃាត​កាលពីខែ​កុម្ភៈ ឆ្នាំ​២០២៣។ រូប​គេ​ជា​កីឡាករ​គុន​ខ្មែរ​ទី២​ឈ្នះ​ខ្សែ​ក្រវាត់ Thai Fight និង​ទទួល​បាន​ការ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន។

ប្រាក់​ឧបត្ថម្ភ​ខ្ទង់ម៉ឺន​ដុល្លារ​ដែល​ ព្រំ សំណាង​​ទទួល​បាន​ដូច​ជា TJ Auto Work’s ចំនួន ២​លាន​រៀល, Lak Oun ១,២លាន​​រៀល, Habb Habb ១,២លាន​​រៀល, លោក​ស្រី​ Dana Orm ២៥០០​ដុល្លារ, លោក ប្រាក់ សម្បត្តិ ៥០០​ដុល្លារ, លោក ហង្ស វិចិត្រ ១​០០០​ដុល្លារ, លោក ប្រុស ជាតិ ឧបត្ថម្ភដី១​ឡូតិ៍ ក្រុម​ហ៊ុនជួស​ជុល​ទូរសព្ទ​មួយ​១​លាន​រៀល, ឧកញ៉ា ស្រី ចាន់ថន ១០​លាន​រៀល លោក​ស្រី ទ្រី ដាណា ​​២​ពាន់​ដុល្លារ, Chea Tong Hour ២​លាន​រៀល, Thung Koemhuon ៥០០​ដុល្លារ, ហាង​លក់​ម៉ូតូ​មួយ​ ៥០០​ដុល្លារ និង​សប្បុរស​ជន​មួយ​ចំនួន​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា ប្រាក់​ឧបត្ថម្ភ​​​ខ្ទង់​ម៉ឺន​ដុល្លារ​នេះ​នៅ​តិច​ជាង​​ការ​ឧបត្ថម្ភ​នៅ​ពេល​ ព្រំ សំណាង ប្រកួត​ជា​មួយ​កីឡាករ Dave Leduc។

ឈឿង ល្វៃ

អ្នក​លេង​គុន​ខ្មែរ ឈឿង ល្វៃ បាន​ក្លាយ​ជា​​ជា​កីឡាករ​គុន​ខ្មែរទី១ឈ្នះ​ខ្សែក្រវាត់​កម្រិតពិភព​លោក World Super-4 Championship នៅ​ទឹក​ដី​ហុងកុង បន្ទាប់​ពី​បាន​យក​ឈ្នះ​ដៃ​គូ​២​នាក់​ជាប់​គ្នា​នៅ​យប់​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២៤។

សម្តេចតេជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​២០​លាន​រៀល។ ​អ្នក​ឧកញ៉ា លាង ម៉េង ចំនួន​១០​លាន​រៀល, ឧកញ៉ា ស្រី ចាន់ថន ចំនួន​៤​លាន​រៀល, លោក​ស្រី ទ្រី ដាណា ចំនួន​៤​លាន​រៀល និង​លោក សឿ វណ្ណៈ ចំនួន៣​លាន​រៀល។ ចំនួន​ជាក់​លាក់​ខាង​លើ​នេះ​គឺ​មាន​ចំនួន​៤១​លាន​រៀល ហើយ​​​នឹង​មាន​សប្បុរស​ជន​ផ្សេង​ៗ​ដែល​ចូល​រួម​ចំណែក​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​មក​ពី​ខេត្ត​កំពង់ធំ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

​​សហរដ្ឋ​អាមេរិក រងគ្រោះដោយរលកកម្តៅនិងទឹកជំនន់ ផ្ទួនគ្នា

សន្តិសុខសង្គម១១ នាទី មុន

ឃាត់ខ្លួននិស្សិតម្នាក់ ពាក់ព័ន្ធសកម្មភាពទទួលប្រាក់ពីអំពើឆបោកពលរដ្ឋតាមការបញ្ជារបស់មេខ្លោង

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួងការងារ នឹងជំរុញការចុះធ្វើអធិការកិច្ចការងារនៅតាមរោងចក្រ​ជួលផលិតបន្ត ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

ដំណឹងល្អ! អាមេរិក ធ្វើតេស្តវ៉ាក់សាំងជំងឺអេដស៍ ជោគជ័យ១០០%

ជីវិតកម្សាន្ដ៤៤ នាទី មុន

ភ្នាក់ងារ Zico នឹងចាត់វិធានការប្រឆាំងពាក្យចចាមអារ៉ាមពាក់ព័ន្ធការស្លាប់ Goo Hara

សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម២២ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

​​ផ្លូវអន្ទង់អាំង​លើ​​ភ្នំ ១០០៥ ដាក់អាទិភាពដាំ​កូន​ឈើ​ព្រៃ​ត្រូពិក​​កម្រ​ ២ ម៉ឺន​ដើម ​ស្តារព្រៃឈើឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម