យន្តការនៃការ​ផ្សះផ្សាដោយបង្ខំ Archives - Kampuchea Thmey Daily

អ្នក​សម្របសម្រួល​ UN គាំទ្រ​កម្ពុជា​ដែល​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ជាមួយ​ថៃ​
​អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោកស្រី Vladanka Andreeva គាំទ្រ​ដល់​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ជា​មួយ​ប្រទេស​ថៃ​។ ការ​គាំទ្រ​នេះ​ក៏​នឹង​មាន​ការ​ជំនួយ​ផ្នែក​ច្បាប់​ ការ​ប្រឹក្សា​យោបល់ និង​បច្ចេកទេស​ផង​ដែរ​បើ​កម្ពុជា​ស្នើ​សុំ​។

លោកស្រី Vladanka Andreeva ជួប​សម្ដេច​ប្រធាន​សភា ឃួន សុដារី នៅព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា

លោក​ស្រី Vladanka បាន​លើក​ឡើង​បែប​នេះ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​សភា​កម្ពុជា​សម្ដេច​សភា​ធិបតី​ ឃួន សុដារី នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា នៅ​វិមាន​រដ្ឋសភា​កម្ពុជា​។

នាយក​ខុទ្ទកាល័យ​ និង​ជា​អ្នកនាំពាក្យ​សម្ដេច​ប្រធាន​សភា​លោក កែវ​ ពិសិដ្ឋ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​ថា​អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ជំហរ​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ពហុភាគី​និយម និង​ច្បាប់​អន្តរជាតិ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី​ ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​យន្ត​ការ​របស់​ UNCLOS សម្រាប់​ដោះស្រាយ​នៅ​ពេល​នេះ​។

លោក​ថា៖ «យើង​អាច​មាន​ការ​ប្រឹក្សា​យោបល់​ ភាគី​ទាំង​សង​ខាង​អាច​មាន​សិទ្ធិ​ក្នុង​ការ​សុំ​នូវ​ការ​ប្រឹក្សា​យោបល់​ សិទ្ធិ​នូវ​ការ​សុំ​នូវ​ជំនួយ​ការ​បច្ចេកទេស ជំនួយ​ផ្សេង​ៗ ហើយ​អង្គការ​សហប្រជាជាតិ​នឹង​ឆ្លើយ​តប​តាម​តម្រូវ​ការ​ផ្សេង​ៗ​ តាម​អ្វី​ដែល​គេ​អាច​ផ្ដល់​បាន​តាម​ក្រប​ខណ្ឌ​នៃ​អង្គការ​សហប្រជាជាតិ»។

លោក​ កែវ ពិសិដ្ឋ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ការ​ជ្រើស​រើស​យក​យន្ត​ការ​នៃ​ការ​ដោះស្រាយ​បញ្ហា​តាម​អង្គការ​សហប្រជាជាតិ​ព្រោះ​កម្ពុជា​ មាន​ជំនឿ​លើ​អង្គការ​នេះ​ធានា​នូវ​យុត្តិធម៌ និង​ស្ថិរភាព​ពិភព​លោក​។

ក្នុង​ជំនួប​នោះ​ផង​ដែរ​​​​ប្រធាន​រដ្ឋ​សភា​ ​សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ដោយ​បាន​អរគុណ​ដល់​អង្គការ​សហប្រជាជាតិ​ដែល​ជា​អ្នក​ធានា​ដល់​ការ​អភិវឌ្ឍន៍ និង​ខែល​ការពារ​ប្រទេស​នានា​ពី​អំពើ​អយុត្តិធម៌។ ​សម្ដេច​បាន​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​មាន​ជំនឿ​លើ​ប្រព័ន្ធ​ពហុភាគី​និយម និង​ច្បាប់​អន្តរជាតិ ដែល​ហេតុ​នេះ​ហើយ​ទើប​សភា​កម្ពុជា​បាន​អនុម័ត​អនុម័តយល់ព្រម​លើ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិសមុទ្រ​កាល​ពី​ខែ​មករា​ និង​សម្រេច​ប្រើប្រាស់​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ដែល​មាន​ក្នុង​ច្បាប់​នេះ​នៅ​ខែ​មិថុនា​នេះ​ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ និង​ប្រទេស​ថៃ ពី​ការ​ចាប់​ផ្ដើម​យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិសមុទ្រ ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជា​មួយ​ថៃ​ បន្ទាប់​ពី​ថៃ​បាន​ដក​ខ្លួន​ចេញ​ដោយ​ខ្លួន​ឯង​ពី​ MOU ឆ្នាំ​២០០១ កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

The post អ្នក​សម្របសម្រួល​ UN គាំទ្រ​កម្ពុជា​ដែល​ប្រើ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ជាមួយ​ថៃ​ appeared first on Kampuchea Thmey Daily.

ដំណើរការ​នៃ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិ​សមុទ្រ
នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​លិខិត​ផ្លូវ​ការ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ និង​ប្រទេស​ថៃ​ដើម្បី​ចាប់​ផ្ដើម​ដំណើរការ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិ​សមុទ្រ លើ​ដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​រវាង​កម្ពុជា​និង​ថៃ​។

តើ​អ្វី​ជា​យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ ហើយ​វា​មាន​ដំណើរការ​យ៉ាងណា?

យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​គឺ​ជា​យន្ត​ការ​មួយ​ដែល​បាន​ចែង​ក្នុង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​ ១៩៨២ ដែល​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ​អាច​ផ្ដើម​យន្ត​ការ​នេះ​បាន​ដោយ​មិន​ចាំ​បាច់​មាន​ការ​យល់​ព្រម​ពី​ភាគី​ម្ខាង​ទៀត​ឡើយ​ ហើយ​ការ​ខកខាន​ណាមួយ​ពី​ភាគី​ម្ខាង​ទៀត​ក៏​មិន​អាច​បង្អាក់​ដំណើរ​ការ​ផ្សះផ្សា​នេះ​ឡើយ​។

ដំណើរការ​របស់​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ

យោង​តាម​ឧបសម្ព័ន្ធ​ទី​៥ នៃ​នីតិ​សមុទ្រ​ UNCLOS នីតិវិធី​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ចាប់​ផ្ដើម​ដំណើរ​ការ​ពេល​ដែល​មាន​ភាគី​ណាមួយ​ផ្ញើ​ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​កាន់​ភាគី​ម្ខាង​ទៀត ទោះ​បី​ជា​ភាគី​នោះ​មិន​ឆ្លើយ​តប​ ឬ​បដិសេធ​មិន​ចូល​រួម​ក៏​មិន​អាច​រារាំង​ដំណើរ​ការ​នេះ​បាន​ដែរ​។

​​​​​​ក្នុង​រយៈពេល​២១​ថ្ងៃ​បន្ទាប់​ពី​ទទួល​បាន​ការ​ជូន​ដំណឹង​ ភាគី​ចុង​ចម្លើយ​ត្រូវ​តែង​តាំង​អ្នក​សម្រុះសម្រួល​២នាក់​​ ហើយ​បើ​សិន​មិន​បាន​តែង​តាំង​ទេ ភាគី​ដើម​បណ្ដឹង​អាច​សុំ​ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​តែង​តាំង​ជំនួស​។

បន្ទាប់​ពី​រក​បាន​អ្នក​ផ្សះផ្សា​ទាំង​៤​នាក់​ហើយ ក្នុង​រយៈពេល​៣០​ថ្ងៃ​ អ្នក​ទាំង​៤​ត្រូវ​សម្រេច​ជ្រើសរើស​សមាជិក​ទី​៥ ឱ្យ​ធ្វើ​ជា​ប្រធាន​នៃ​គណៈកម្មការ​ផ្សះផ្សា ហើយ​បើ​រើស​មិន​ត្រូវ​ទេ ភាគី​ណា​មួយ​អាច​ស្នើ​សុំ​ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជ្រើសរើស​ឱ្យ​បាន​។

ក្រោយ​ពី​សម្រេច​បាន​ការ​បង្កើត​គណៈកម្មការ​ផ្សះផ្សា​រួច​មក​ គណៈកម្មការ​នេះ​ត្រូវ​កំណត់​នូវ​នីតិវិធី​ផ្ទាល់​ខ្លួន​ ដោយ​នីតិវិធី របាយការណ៍ និង​អនុសាសន៍​ ត្រូវ​ធ្វើ​ឡើង​តាម​សំឡេង​ភាគ​​ច្រើន​នៃ​សមាជិក។ ការ​បង្កើត​បាន​នូវ​នីតិវិធី​នេះ​នឹង​ឈាន​ដល់​ដំណើរ​ការ​នីតិវិធី​ដែល​គណៈកម្មការ​នឹង​ស្ដាប់ការ​បកស្រាយ​របស់​ភាគី​ទាំង​សង​ខាង ពិនិត្យ​លើ​ការ​ទាមទារ និង​ការ​តវ៉ា​ រួច​ដាក់​សំណើ​ផ្សេង​ៗ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

ក្នុង​រយៈពេល​១២​ខែ​ គណៈកម្មការ​នេះ​នឹង​ស្ដាប់​ការ​បក​ស្រាយ ពិនិត្យ​ឯកសារ និង​ភស្តុតាង​ដែល​«រដ្ឋ​ទាំង​សង» ខាង​ដាក់​ជូន ដើម្បី​យល់​ពី​ជំហរ​ផ្លូវ​ច្បាប់ និង​ស្វែង​រក​ចំណុច​រួម​ មុន​នឹង​ចេញ​របាយការណ៍ សេចក្ដី​សន្និដ្ឋាន និង​អនុសាសន៍​មួយ​ជា​ចុង​ក្រោយ​។

យ៉ាងណា​ក្ដី​របាយការណ៍ សេចក្ដី​សន្និដ្ឋាន និង​អនុសាសន៍​នេះ​ មិន​មាន​លក្ខណៈ​បង្ខំ​ឱ្យ​អនុវត្ត​ ចំពោះ​ភាគី​ជម្លោះ​នោះ​ឡើយ ហើយ​ដំណើរ​ការ​នៃ​ការ​បញ្ចប់​នីតិវិធី​នឹង​ត្រូវ​ចប់​នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ដោះស្រាយ​ជម្លោះ ឬ​ភាគី​ណា​មួយ​បដិសេធ​អនុសាសន៍​ក្នុង​របាយការណ៍​ដោយ​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាតិ ឬ​ផុត​រយៈពេល​៣​ខែ​ដោយ​គ្មាន​ការ​តវ៉ា​គិត​ចាប់​ពី​ថ្ងៃ​ដែល​របាយការណ៍​ត្រូវ​បាន​បញ្ជូន​ទៅ​ភាគី​ទាំង​សង​ខាង​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​កម្ពុជា​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែង​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ BTV កាល​ពី​ថ្ងៃ​ទី២ ខែ​មិថុនា​ថា បន្ទាប់​ជម្រាប​ទៅ​កាន់​អង្គទូត​នានា​នៅ​កម្ពុជា​ពី​ជំហរ​របស់​កម្ពុជា​លើ​ព្រំដែន​សមុទ្រ​ត្រួត​ស៊ីគ្នា​ជាមួយ​ថៃ​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​​ ថា​ដំណើរ​ការ​នីតិវិធី​នេះ​គឺ​ចាប់​ផ្ដើម​ហើយ​ក្រោយ​ពី​កម្ពុជា​បាន​ផ្ញើលិខិត​ទៅ​ប្រទេស​ថៃ និង​អង្គការ​សហប្រជាជាតិ ខណៈ​កម្ពុជា​បាន​រើស​អ្នក​ផ្សះផ្សា​ដែល​ជា​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​២នាក់​រូប​រួច​រាល់​អស់​ហើយ គឺ​នៅ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ថៃ​ប៉ុណ្ណោះ​ក្នុង​រង្វង់​៣​សប្ដាហ៍​ទៀត​។

ពិនិត្យ​លើ​ការ​ប្រើប្រាស់​​នីតិវិធី​ផ្សះផ្សា​ដោយ​បង្ខំ​របស់​ទីម័រ​ខាង​កើត​ជាមួយ​អូស្រ្តាលី​

នីតិវិធី​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​ច្បាប់​សមុទ្រ​ត្រូវ​បាន​ប្រើប្រាស់​ជា​លើក​ដំបូង​ដើម្បី​ដោះស្រាយ​វិវាទ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រទេស​ទីម័រ​ខាង​កើត​កាល​ពី​ឆ្នាំ​២០១៦ បន្ទាប់​ពី​ព្យាយាម​ក្នុង​ការ​ស្វែង​រក​ការ​ខណ្ឌ​ព្រំដែន​សមុទ្រ​ជាមួយ​អូស្ត្រាលី​អស់​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​ឯករាជ្យ​នៅ​ឆ្នាំ​២០០២​។

យោង​តាម​ការ​បង្ហោះ​លើ​គេហទំព័រ​ការិយាល័យ​ព្រំដែន​ដី និង​សមុទ្រ នៃ​ប្រទេស​ទីម័រ​ខាង​កើត​ ឱ្យ​ដឹង​ថា​ មុន​ពេល​ទីម័រ​ខាង​កើត​ទទួល​បាន​ឯករាជ្យ​២សប្ដាហ៍​ប្រទេស​អូស្ត្រាលី​បាន​ប្រកាស​ដក​ខ្លួន​ចេញពី​សមត្ថកិច្ច​កាត់​សេចក្ដី​របស់​តុលាការ​អន្តរជាតិ​ដើម្បី​កុំ​ឱ្យ​ទី​ម័រ​ខាង​កើត​ប្ដឹង​ខ្លួន​បាន​។ ការ​ដក​ខ្លួន​របស់​អូស្ត្រាលី​បាន​ធ្វើ​ឱ្យ​ការ​ចរចា​ទ្វេភាគី​ជាប់​គាំង​ជាច្រើន​ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០១៦ ទើប​ទីម័រ​ខាង​កើត​​សម្រេច​ចិត្ត​ប្រើប្រាស់​យន្ត​ការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​តែ​ម្ដង​ ដែល​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក​។

យ៉ាងណា​ក្ដី​ប្រទេស​អូស្ត្រាលី​បាន​តវ៉ា​ថា​ គណៈកម្មការ​ផ្សះផ្សា​គ្មាន​សមត្ថកិច្ច​លើ​ខ្លួន​ទេ ប៉ុន្ដែ​ត្រូវ​បាន​គណៈកម្មការ​ផ្សះផ្សា​បញ្ជាក់​ថា​ការ​ដក​ខ្លួន​របស់​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០០២ អាច​គេច​ផុត​ពី​តុលាការ​កាត់​ក្ដី ប៉ុន្ដែ​មិន​អាច​គេច​ផុត​ពី​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​នោះ​ទេ ព្រោះ​អូស្ត្រាលី​នៅ​តែ​ជា​រដ្ឋ​សមាជិក​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ។ ដំណើរ​ការ​នេះ​បាន​បង្ខំ​ឱ្យ​អូស្ត្រាលី​ចូល​ដំណើរ​ការ​នៃ​នីតិវិធី​ផ្សះផ្សា​ដោយ​បង្ខំ​។

រយៈពេល​២​ឆ្នាំ​ក្រោយ​មក​ ពោល​គឺ​នៅ​ឆ្នាំ​២០១៨ ​​​​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ព្រំដែន​សមុទ្រ​អចិន្ត្រៃយ៍​ថ្មី​មួយ​នៅ​ទី​ក្រុង​ញ៉ូវយក​ សហរដ្ឋ​អាមេរិក ដោយ​បាន​កំណត់​យក​​ខ្សែ​បន្ទាត់​ពាក់កណ្ដាល​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ដែល​ធ្វើ​ឱ្យ​តំបន់​ប្រេង​កាត និង​ឧស្ម័ន​ធម្មជាតិ​ភាគច្រើន​ត្រូវ​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​ទីម័រ​ខាង​កើត​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ដំណើរការ​នៃ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្នុង​នីតិ​សមុទ្រ appeared first on Kampuchea Thmey Daily.

កម្ពុជា​ផ្ញើ​លិខិត​ជា​ផ្លូវ​ការ​ទៅ​ថៃ​ និង​អគ្គលេខាធិការ​ UN ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ
រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​លិខិត​ជា​ផ្លូវ​ការ​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៦ នេះ​ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​តាម​នីតិ​សមុទ្រ​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​រវាង​កម្ពុជា​និង​ថៃ​។ លិខិត​ផ្លូវ​ការ​នេះ​ក៏​បាន​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​ថៃ​បាន​ដឹង​ផង​ដែរ​។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ម៉ោង​១១ ព្រឹក​ថ្ងៃ​ទី​អង្គារ៍​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​ការ​ដក​ខ្លួន​ចេញ​របស់​ថៃ​ពី​ MOU ឆ្នាំ​២០០១ ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​អនុវត្តន៍​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​នីតិ​សមុទ្រ​ដែល​កម្ពុជា និង​ថៃ​ជា​រដ្ឋ​ភាគី​នោះ​ទេ​។ សម្ដេច​បញ្ជាក់​ថា​អនុវត្ត​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ជំហរ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​សុទ្ធ​តែ​ជា​អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​។ ​​​​​​​​

សម្ដេច​ធិបតី​បាន​បញ្ជាក់​ថា៖ «អធិបតេយ្យភាព​ជាតិ និង​សិទ្ធិ​លើ​ដែន​សមុទ្រ​កម្ពុជា​ត្រូវ​តែ​គោរព​ជា​ដាច់​ខាត»។

​​​​សម្ដេច​សង្ឃឹម​ថា​ដំណើរ​ការ​នេះ​នឹង​បង្ហាញ​នូវ​តម្លៃ​ពិតប្រាកដ​នៃ​ច្បាប់​អន្តរជាតិ និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​។ ការ​ប្រើប្រាស់​យន្តការ​នៃ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​មិន​មែន​ជា​ការ​បង្កើន​ភាព​តាន​តឹង​នោះ​ទេ តែ​ជា​ការ​ខិតខំ​ដោះស្រាយ​ជម្លោះ​តាម​ការ​ចរចា​របស់​​ប្រទេស​ទាំង​ពីរ​ក្រោម​ការ​សម្របសម្រួល​ពី​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ។

​សម្ដេច​បន្ថែម​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ថា​ការ​ប្រើប្រាស់​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោយ​អនុសញ្ញា​ UNCLOS មិនមែន​មាន​ន័យ​ថា​កម្ពុជា​ងាក​ចេញពី​យន្ត​ការ​នៃ​ការ​សន្ទនា​នោះ​ទេ​តែ​ផ្ទុយ​ទៅ​វិញ​កម្ពុជា​កំពុង​នាំ​យក​ការ​សន្ទនា​ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​ដែល​មាន​រចនាសម្ព័ន្ធ​ច្បាស់​លាស់​និង​ទទួល​ស្គាល់​ដោយ​ប្រទេស​ទាំង​ពីរ»។

​​​​​​ជាមួយ​គ្នា​នេះ​សម្ដេច​បាន​បញ្ជាក់​ជា​ថ្មី​ថា​កម្ពុជា​មិន​ដែល​រំលោភ​បំពាន​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ​ឡើយ ហើយ​ក៏​មិន​ឱ្យ​ប្រទេស​ណា​មក​បំពាន​អធិបតេយ្យភាព​របស់​កម្ពុជា​ដែរ​ ដោយ​ប្រើប្រាស់​យន្ត​ការ​ច្បាប់ ការ​រួម​គ្នា​ដោះស្រាយ​ដោយ​សន្តិវិធី​។

បើ​តាម​សម្ដេច​ធិបតី​នេះ​ជា​លើក​ទី២​ក្នុង​ប្រវត្តិ​សាស្ត្រ​ UNCLOS ហើយ​ដែល​ប្រទេស​មាន​ជម្លោះ​លើ​ដែន​សមុទ្រ​ស្វែង​រក​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ​នេះ​បន្ទាប់​ពី​​ប្រទេស​អូស្រ្តាលី និង​ទីម័រ​ខាង​កើត ក្នុង​ឆ្នាំ​២០១៨។

ប្រទេស​ថៃ​បាន​សម្រេច​លុប​ចោល​អនុស្សរណៈ​យោគ​យល់​គ្នា​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​​ ឆ្នាំ​២០០១ ជាមួយ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៦ ដោយ​ប្រើ​លេស​ថា​គ្មាន​វឌ្ឍនភាព​។ ក្រោយ​ការ​ប្រកាស​លុប​ដោយ​ឯកតោភាគី​របស់​ថៃ​ កម្ពុជា​បាន​ប្រកាស​ជំហរ​ថា​នឹង​ប្រើប្រាស់​យន្ត​ការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ​ក្នុង​ច្បាប់​សមុទ្រ​អន្តរជាតិ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បន្ត​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​

The post កម្ពុជា​ផ្ញើ​លិខិត​ជា​ផ្លូវ​ការ​ទៅ​ថៃ​ និង​អគ្គលេខាធិការ​ UN ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​យន្ត​ការ​ផ្សះផ្សា​ដោយ​បង្ខំ appeared first on Kampuchea Thmey Daily.