ព័ត៌មានជាតិ
អ្នកសម្របសម្រួល UN គាំទ្រកម្ពុជាដែលប្រើយន្តការផ្សះផ្សាដោយបង្ខំជាមួយថៃ
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Vladanka Andreeva គាំទ្រដល់ការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្នុងនីតិសមុទ្រអន្តរជាតិដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ការគាំទ្រនេះក៏នឹងមានការជំនួយផ្នែកច្បាប់ ការប្រឹក្សាយោបល់ និងបច្ចេកទេសផងដែរបើកម្ពុជាស្នើសុំ។

លោកស្រី Vladanka បានលើកឡើងបែបនេះក្នុងជំនួបជាមួយប្រធានសភាកម្ពុជាសម្ដេចសភាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី៤ ខែមិថុនា នៅវិមានរដ្ឋសភាកម្ពុជា។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីកិច្ចប្រជុំនេះថាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានគាំទ្រចំពោះជំហរកម្ពុជាក្នុងការប្រើប្រាស់ប្រព័ន្ធពហុភាគីនិយម និងច្បាប់អន្តរជាតិក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី ជាពិសេសគឺការប្រើប្រាស់យន្តការរបស់ UNCLOS សម្រាប់ដោះស្រាយនៅពេលនេះ។

លោកថា៖ «យើងអាចមានការប្រឹក្សាយោបល់ ភាគីទាំងសងខាងអាចមានសិទ្ធិក្នុងការសុំនូវការប្រឹក្សាយោបល់ សិទ្ធិនូវការសុំនូវជំនួយការបច្ចេកទេស ជំនួយផ្សេងៗ ហើយអង្គការសហប្រជាជាតិនឹងឆ្លើយតបតាមតម្រូវការផ្សេងៗ តាមអ្វីដែលគេអាចផ្ដល់បានតាមក្របខណ្ឌនៃអង្គការសហប្រជាជាតិ»។
លោក កែវ ពិសិដ្ឋ ក៏បានបញ្ជាក់ផងដែរថាការជ្រើសរើសយកយន្តការនៃការដោះស្រាយបញ្ហាតាមអង្គការសហប្រជាជាតិព្រោះកម្ពុជា មានជំនឿលើអង្គការនេះធានានូវយុត្តិធម៌ និងស្ថិរភាពពិភពលោក។

ក្នុងជំនួបនោះផងដែរប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ដោយបានអរគុណដល់អង្គការសហប្រជាជាតិដែលជាអ្នកធានាដល់ការអភិវឌ្ឍន៍ និងខែលការពារប្រទេសនានាពីអំពើអយុត្តិធម៌។ សម្ដេចបានបញ្ជាក់ថាកម្ពុជានៅតែមានជំនឿលើប្រព័ន្ធពហុភាគីនិយម និងច្បាប់អន្តរជាតិ ដែលហេតុនេះហើយទើបសភាកម្ពុជាបានអនុម័តអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រកាលពីខែមករា និងសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំដែលមានក្នុងច្បាប់នេះនៅខែមិថុនានេះផងដែរ។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី២ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតផ្លូវការទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសថៃ ពីការចាប់ផ្ដើមយន្តការនៃការផ្សះផ្សាដោយបង្ខំក្នុងនីតិសមុទ្រ ដោះស្រាយបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ បន្ទាប់ពីថៃបានដកខ្លួនចេញដោយខ្លួនឯងពី MOU ឆ្នាំ២០០១ កាលពីដើមខែឧសភាកន្លងទៅ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


