យុទ្ធនាការផ្សព្វផ្សាយផលិតផលវៀតណាម Archives - Kampuchea Thmey Daily

វៀតណាមនឹងលក់បញ្ចុះតម្លៃទំនិញរហូតដល់១០០ភាគរយ រហូតដល់ចុងឆ្នាំ
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ បានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ​ «Vietnam Grand Sale 2024» ដែលជាយុទ្ធនាការផ្សព្វផ្សាយផលិតផល​ថ្នាក់ជាតិ រហូតដល់​ថ្ងៃទី​ ៣១ ធ្នូ ២០២៤ ដើម្បីជា​ផ្នែក​មួយ​នៃ​យន្តការ​ជំរុញ​ការ​ប្រើ​ប្រាស់​ក្នុងស្រុក​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។ ​

ក្រោមយុទ្ធនាការ​នេះ​ ​ទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាម (VIETRADE) បាន​សម្រប​សម្រួល​ភ្នាក់ងារពាក់ព័ន្ធ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត និងក្រុង សមាគម និងអាជីវកម្ម​ផ្សេ​ងៗ​។

​មន្រ្តី​របស់​ VIETRADE បាន​និយាយថា​ ​យុទ្ធនាការ​ដដែល​ បង្កើត «រដូវកាលពិសេស» ដែលអាជីវកម្មនៅទូទាំងឧស្សាហកម្មទាំងអស់ អាចរចនា និងអនុវត្តយុទ្ធនាការផ្សព្វផ្សាយផលិតផល​ផ្ទាល់ខ្លួនរបស់ពួកគេដោយឯករាជ្យ។ តាម​រយៈនេះ​ ពួកគេ​អាចបញ្ចុះតម្លៃទំនិញ​ និងសេវាកម្មជា​អតិបរមា ​រហូតដល់​ ១០០ ភាគរយ​ ខណៈ​ការ​កំណត់​លើក​មុន​មាន​ត្រឹម​ ៥០ ភាគរយ​ ប៉ុណ្ណោះ​។ ​ជាមួយ​គ្នា​នោះ សហគ្រាសវៀតណាម​ ក៏​មិនចាំបាច់ឆ្លងកាត់ដំណើរការជ្រើសរើស ឬអនុម័តណាមួយ ពីអាជ្ញាធររដ្ឋដើម្បីចូលរួមនោះដែរ​។​

ចំណែក​ឯ​មន្រ្តី​ក្រសួ​ង​ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម វិញ​​ ​បាន​ឱ្យដឹង​ថា​ ​យុទ្ធនាការ​ «Vietnam Grand Sale 2024» ​មិនត្រឹមតែមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម និងកសាងម៉ាកយីហោវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏បង្កើត​ឡើង​ដើម្បី​​ជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ធ្វើពិពិធកម្មការទិញទំនិញ និងជំរុញផលិតកម្មអាជីវកម្ម ព្រមទាំងរួមចំណែកដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជារួមផងដែរ។

គួរគូស​បញ្ជាក់ថា​ ក្នុងរយៈពេលជាង ៤​ ឆ្នាំនៃការអនុវត្តយុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល​ វៀតណាម​ទទួលបានលទ្ធផលវិជ្ជមានជាច្រើន​ ​ដែល​ឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ​តាម​រយៈ​ចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុន និងអ្នកប្រើប្រាស់។ នៅឆ្នាំ ២០២៣​ សកម្មភាពផ្សព្វផ្សាយជិត ៧៥ ០០០ កន្លែង​ ត្រូវ​បាន​រៀបចំឡើង​ ដែល​រួមចំណែក​ខ្លាំង​ដល់​ការ​ជំរុញ​ការលក់​រាយ និង​កំណើន​ប្រាក់ចំណូលពី​សេវាកម្មអតិថិជននៅខែ​ធ្នូ ២០២៣ ប្រមាណ​ ៥៦៥,៨ ទ្រី​លាន​ដុង​ (២២,២ ប៊ីលាន​ដុល្លារ​)៕   ​

The post វៀតណាមនឹងលក់បញ្ចុះតម្លៃទំនិញរហូតដល់១០០ភាគរយ រហូតដល់ចុងឆ្នាំ appeared first on Kampuchea Thmey Daily.