ព័ត៌មានអន្ដរជាតិ
វៀតណាមនឹងលក់បញ្ចុះតម្លៃទំនិញរហូតដល់១០០ភាគរយ រហូតដល់ចុងឆ្នាំ
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «Vietnam Grand Sale 2024» ដែលជាយុទ្ធនាការផ្សព្វផ្សាយផលិតផលថ្នាក់ជាតិ រហូតដល់ថ្ងៃទី ៣១ ធ្នូ ២០២៤ ដើម្បីជាផ្នែកមួយនៃយន្តការជំរុញការប្រើប្រាស់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្រោមយុទ្ធនាការនេះ ទីភ្នាក់ងារជំរុញពាណិជ្ជកម្មវៀតណាម (VIETRADE) បានសម្របសម្រួលភ្នាក់ងារពាក់ព័ន្ធ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត និងក្រុង សមាគម និងអាជីវកម្មផ្សេងៗ។
មន្រ្តីរបស់ VIETRADE បាននិយាយថា យុទ្ធនាការដដែល បង្កើត «រដូវកាលពិសេស» ដែលអាជីវកម្មនៅទូទាំងឧស្សាហកម្មទាំងអស់ អាចរចនា និងអនុវត្តយុទ្ធនាការផ្សព្វផ្សាយផលិតផលផ្ទាល់ខ្លួនរបស់ពួកគេដោយឯករាជ្យ។ តាមរយៈនេះ ពួកគេអាចបញ្ចុះតម្លៃទំនិញ និងសេវាកម្មជាអតិបរមា រហូតដល់ ១០០ ភាគរយ ខណៈការកំណត់លើកមុនមានត្រឹម ៥០ ភាគរយ ប៉ុណ្ណោះ។ ជាមួយគ្នានោះ សហគ្រាសវៀតណាម ក៏មិនចាំបាច់ឆ្លងកាត់ដំណើរការជ្រើសរើស ឬអនុម័តណាមួយ ពីអាជ្ញាធររដ្ឋដើម្បីចូលរួមនោះដែរ។

ចំណែកឯមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម វិញ បានឱ្យដឹងថា យុទ្ធនាការ «Vietnam Grand Sale 2024» មិនត្រឹមតែមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម និងកសាងម៉ាកយីហោវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើតឡើងដើម្បីជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ធ្វើពិពិធកម្មការទិញទំនិញ និងជំរុញផលិតកម្មអាជីវកម្ម ព្រមទាំងរួមចំណែកដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជារួមផងដែរ។
គួរគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ៤ ឆ្នាំនៃការអនុវត្តយុទ្ធនាការផ្សព្វផ្សាយផលិតផល វៀតណាមទទួលបានលទ្ធផលវិជ្ជមានជាច្រើន ដែលឆ្លុះបញ្ជាំងឱ្យឃើញតាមរយៈចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុន និងអ្នកប្រើប្រាស់។ នៅឆ្នាំ ២០២៣ សកម្មភាពផ្សព្វផ្សាយជិត ៧៥ ០០០ កន្លែង ត្រូវបានរៀបចំឡើង ដែលរួមចំណែកខ្លាំងដល់ការជំរុញការលក់រាយ និងកំណើនប្រាក់ចំណូលពីសេវាកម្មអតិថិជននៅខែធ្នូ ២០២៣ ប្រមាណ ៥៦៥,៨ ទ្រីលានដុង (២២,២ ប៊ីលានដុល្លារ)៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


