​យុវវ័យ​ Archives - Kampuchea Thmey Daily

ទម្លាប់​ទាំង ​៦​ របស់​យុវវ័យ ​នាំ​ឲ្យ​មាន​ការ​សោកស្ដាយពេលចាស់ទៅ
ទម្លាប់​គឺ​ជា​អ្វី​ដែល​ក្លាយ​ទៅ​ជា​ទំនោរ​ ព្រោះ​ត្រូវ​បាន​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ក្នុង​ជីវិត​ មាន​ទម្លាប់​ពីរ​ដែល​លេចឡើង​ក្នុង​បុគ្គល​ម្នាក់ៗ គឺ​ទម្លាប់​ល្អ និង​ទម្លាប់​អាក្រក់។

នៅក្នុងអត្ថបទនេះ យើងនឹងពិភាក្សាអំពីទម្លាប់​ដែលបានភ្ជាប់មកតាំងពីក្មេង ប៉ុន្តែតាមពិត​ វាមានផលប៉ះពាល់អាក្រក់ដល់ការរស់រានមានជីវិតនាពេលអនាគត។ ដូចដែលយើងដឹងស្រាប់ហើយថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាដំណើរការលឿនណាស់។ ឥទ្ធិពលនៃសកលភាវូបនីយកម្ម ក៏បានជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពនៃជីវិតផងដែរ។ នេះគឺជាសារៈសំខាន់នៃការរក្សាទម្លាប់ ដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងពិភពលោកដែលទំនេរពេក។ ខាងក្រោម ​ជា​ទម្លាប់​មួយ​ចំនួន​របស់​យុវវ័យ​ ដែល​អាច​ធ្វើ​ឲ្យមាន​ការ​សោកស្ដាយ​ពេល​ចាស់ទៅ។

១ ចំណាយ​ពេល​លេង​បណ្ដាញ​សង្គម​ច្រើនពេក

ផលប៉ះពាល់​មួយនៃការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ដែលយើង​អាច​មាន​អារម្មណ៍ គឺអត្ថិភាពនៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ សព្វថ្ងៃនេះ ស្ទើរតែ​គ្រប់គ្នា​មាន​គណនី​នៅ​លើ​គ្រប់​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ដូចជា Instagram, Twitter, TikTok ជាដើម។ តាមពិត​មិនមានអ្វីខុស​ ជាមួយការលេងប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ គ្រាន់តែថា​យើងមិនគួរចំណាយ​ពេល​យូរ​ពេក​ដើម្បី​ស្វែងយល់ពីវានោះទេ។ ប្រសិនបើយើង​ចំណាយពេល​ច្រើន ​ក្នុង​ការ​លេង​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម នោះយើងក៏នឹងបាត់បង់ពេលវេលា​ខ្លះ ដើម្បី​ធ្វើ​រឿង​ដែល​មាន​ផលិតភាព​ផង​ដែរ។ ភាពជោគជ័យ មិនមែនជាកម្មសិទ្ធិរប​ស់អ្នក​ដែលអង្គុយ​លេង​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គមនោះទេ ប៉ុន្តែសម្រាប់អ្នកដែលចាប់ផ្តើមធ្វើការ និងធ្វើឲ្យ​មាន​ការ​រីក​ចម្រើន​ក្នុង​ជីវិត។

២ កម្រ​មាន​ទំនាក់ទំនងសង្គម

ក្នុងនាមជាសង្គមដែលត្រូវការមនុស្សផ្សេងទៀត ដើម្បីរស់រានមានជីវិត មនុស្សត្រូវការទំនាក់ទំនងគ្នាទៅវិញទៅមក អន្តរកម្មរវាងមនុស្ស ឬក៏អាចហៅថាសង្គមភាវូបនីយកម្ម គឺមានឥទ្ធិពលខ្លាំងណាស់សម្រាប់ជីវិត។ ជំនាញទំនាក់ទំនងសង្គមល្អ នឹងនាំអ្នកទៅកាន់ជីវិតហ៊ុំព័ទ្ធដោយមនុស្សជាច្រើន។ មនុស្សកាន់តែច្រើនដែលអ្នកស្គាល់ ទំនាក់ទំនងកាន់តែច្រើន អ្នកអាចទទួលបាន។

៣ គិតច្រើនញឹកញាប់ពេក

ជំងឺ​របស់​យុវវ័យ​សម័យ​នេះ ​គឺ​ជា​អារម្មណ៍​នៃ​ការ​គិត​ច្រើន​ដែល​ពេល​ខ្លះ​ហួស​កម្រិត​សម​ហេតុ​ផល។ ជារឿយៗ​ការ​គិត​ច្រើន​នឹង​ធ្វើ​ឲ្យជីវិត​អ្នក​មាន​បន្ទុក។ ជាមួយនឹងបន្ទុកនេះ ដែលអ្នកគិត  នឹងធ្វើឲ្យអ្នកគ្មានបំណងចង់ទៅមុខទេ។ យុវជនជាច្រើន តែងតែមានអារម្មណ៍អន់ខ្សោយ នៅពេលដែលពួកគេឃើញក្មេងៗអាយុដំណាលគេ ជោគជ័យជាង ល្អជាងខ្លួន។ ពួកគេនឹងមានអារម្មណ៍សោកសៅ ហើយបញ្ចប់ដោយការប្រៀបធៀបខ្លួនឯងទៅនឹងខ្លួនឯង។ យ៉ាងណាមិញ មនុស្សគ្រប់រូបមានពេលវេលាផ្ទាល់ខ្លួន ដើម្បីទទួលបានជោគជ័យ។ ដូច្នេះ ចូរ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព ហើយ​បញ្ឈប់​ការ​គិត​ច្រើន​របស់​អ្នក។

៤ ខ្ជិល​អាន​សៀវភៅ

កម្ពុជា​គឺជាប្រទេសមួយក្នុងចំណោម​ប្រទេស​គ្រា​អាសន្ន​ផ្នែក​អក្ខរកម្ម។ ប្រជាពលរដ្ឋ​ភាគច្រើន​ មិន​សូវ​ចូលចិត្តអានសៀវភៅ រួមទាំងយុវជន​ផងដែរ។ ទោះបីជាសកម្មភាពនៃ​ការអានសៀវភៅ មានអត្ថប្រយោជន៍ជាច្រើន​ដែល​អ្នក​អាច​មាន​អារម្មណ៍ដោយផ្ទាល់ នោះគឺការបង្កើនបទពិសោធន៍ និងចំណេះដឹង។ អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​ នឹង​ខុស​ពី​អ្នក​មិន​ដែល​អាន។ ទស្សនៈ និងផ្នត់គំនិតរវាងអ្នកទាំងពីរ​ នឹ មើល​ទៅ​ខុស​គ្នា​ខ្លាំង ជា​ធម្មតា អ្នក​ដែល​ចូលចិត្តអានមានខួរក្បាលឆ្លាតជាងមុន ដើម្បីអនាគត​របស់ពួកគេ​កាន់​តែ​មាន​សុវត្ថិភាព។

៥ ខ្ជិល​ហាត់​ប្រាណ

លំហាត់ប្រាណគឺជាទម្លាប់មួយ ដែលមានឥទ្ធិពលយូរអង្វែង។ មិន​ត្រឹម​តែ​សម្រាប់​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ ការ​ធ្វើ​លំហាត់​ប្រាណ​ ក៏​ត្រូវ​បាន​បញ្ជាក់​ថា​ អាច​បង្កើន​ភាព​ឆ្លាត​វៃ​របស់​ខួរ​ក្បាល​ផង​ដែរ​។ តាមរយៈការធ្វើលំហាត់ប្រាណ ខួរក្បាល និងរាងកាយ​របស់អ្នក ​នឹង​ផ្តល់​នូវ​ការរំញោចដ៏ល្អ មិនចាំបាច់ហាត់ប្រាណធ្ងន់ និងថ្លៃទេ ព្រោះ​គ្រាន់​តែ​រត់​ពេល​ព្រឹក​គឺ​គ្រប់គ្រាន់​ហើយ។ អ្នកក៏អាចធ្វើការហាត់ប្រាណជាមួយអ្នកបង្រៀន ដែលអ្នកអាចរកបាននៅលើ YouTube ផងដែរ។

៦ មិនបានរៀបចំផែនការសម្រាប់អនាគត

យុវជនជាច្រើន បានជ្រកកោននៅក្នុងឃ្លា ‘រីករាយនឹងជីវិតយុវវ័យ’ ពួកគេសម្រាកក្នុងជីវិតច្រើន ជាងនាំខ្លួនគេទៅរកភាពឈឺខ្លួន។ ការរីករាយនឹងយុវវ័យមិនខុសទេ តែការ​សប្បាយហួសហេតុលែងគិតអនាគត គឺជា​រឿង​ខុស។  អ្វី​ដែល​យុវជន​គួរ​ធ្វើ គឺ​រៀបចំ​ផែនការ​សម្រាប់​ជីវិត​អនាគត​។ ប្រើយុវវ័យរបស់អ្នក សម្រាប់អ្វីដែលមានប្រយោជន៍។ អនាគត​ល្អ​គឺ​ជា​អនាគត​ដែល​បាន​រៀបចំ​ជា​យូរ​មក​ហើយ។ ដើម្បីសម្រេចបានអនាគតល្អ អ្នកក៏ត្រូវបង្កើតទម្លាប់ល្អផងដែរ។

យើងខ្ញុំសង្ឃឹម​ថា ​អត្ថបទ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដឹង​កាន់​តែ​ច្រើន ហើយ​មិន​ធ្វើឲ្យយស្តាយ​ក្រោយ​ពេល​ចាស់​នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៥ យ៉ាង នៅពីក្រោយអ្នកដែលចូលចិត្តលាក់អារម្មណ៍

The post ទម្លាប់​ទាំង ​៦​ របស់​យុវវ័យ ​នាំ​ឲ្យ​មាន​ការ​សោកស្ដាយពេលចាស់ទៅ appeared first on Kampuchea Thmey Daily.