Connect with us

KPT+

ហេតុផល ៥ យ៉ាង នៅពីក្រោយអ្នកដែលចូលចិត្តលាក់អារម្មណ៍

បានផុស

នៅ

មនុស្សពូកែលាក់អារម្មណ៍ មិនមែនគេអស្ចារ្យជាងនរណា តែគេជ្រើសយកការមិននិយាយបង្ហាញអ្នកណា ហើយទុកភាពសោកសៅនោះតែឯង។ នេះក៏ដោយសារតែ អ្វី​ដែល​គេមាន​អារម្មណ៍ គេមិនដឹងថាត្រូវបង្ហាញដល់បុគ្គលដែលពាក់ព័ន្ធ ឬចែកចាយតាមរបៀបណាល្អ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​យ៉ាងណា​ នៅតែ​មាន​មនុស្ស​ជាច្រើន ​ជ្រើសរើស​លាក់អ្វីដែល​ពួកគេ​មាន​អារម្មណ៍។ អារម្មណ៍អវិជ្ជមានដូចជា កំហឹង ការខកចិត្ត ការសោកសៅ និងផ្សេងទៀត គឺជាប្រភេទនៃអារម្មណ៍ ដែលមិនអាចនៅម្នាក់ឯងជារៀងរហូត។ ហេតុអ្វីបានជាមនុស្សមួយចំនួន នៅតែជ្រើសរើសលាក់បាំងអ្វីៗទាំងអស់?

១ ខ្លាចថាខ្លួនឯងនឹងដាក់បន្ទុកអ្នកដទៃពេល​និយាយ​រឿង តាមពិតទៅ មានមនុស្សមួយចំនួន​គិតថា ​មិនមាននរណាម្នាក់​ដែល​​ខ្វល់​ពី​ខ្លួន​គេនោះទេ។ ខណៈ​បុគ្គល​ខ្លះ​ ថែមទាំង​សួរចំៗ​ថា តើអ្នកមិនអីទេ? ឬប្រសិន​បើ​អ្នក​មាន​រឿង​ចង់​និយាយ​អាច​ប្រាប់​ខ្ញុំ​បាន។ ប៉ុន្តែនៅតែមាន​មនុស្សមួយចំនួន ​បាន​ជ្រើសរើស​ការ​គាបសង្កត់​អារម្មណ៍​ខ្លួនគេ ដោយសារតែ​ស្ទាក់ស្ទើរក្នុងការ​និយាយ ​ខ្លាច​ថា​ខ្លួនឯង​នឹង​ដាក់​បន្ទុក​លើ​អ្នកដទៃ។ ជាពិសេស ប្រសិនបើបុគ្គល​នោះមិនអាចធ្វើអ្វីបាន​ដើម្បីជួយគាត់។ ដូច្នេះ​ គេចូលចិត្ត​ធ្វើពុត​ជា​មិន​អី​ ​ទាំងដែ​ល​សាច់​ខាង​ក្នុង​ឈឺ​ស្ទើរ​តែ​ប្រេះ​ទៅ​ហើយ។

២ តើ​អ្នក​ធ្លាប់​ត្រូវ​បាន​គេ​វិនិច្ឆ័យ​នៅ​ពេល​បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ឯង​ទេ? ការ​ត្រូវ​បាន​គេ​បង្កាច់​បង្ខូច និង​ស្ដី​បន្ទោស ​ខណៈ​ពេល​ដែល​ព្យាយាម​ប្រាប់​ពី​អ្វី​ដែល​ខ្លួន​កំពុង​មាន​អារម្មណ៍ ​ក៏​អាច​ជា​គ្រា​ដ៏​សោកសៅ​មួយ​សម្រាប់​បុគ្គល​ម្នាក់​នោះ​ដែរ។ វា​គ្មាន​អ្វី​ចម្លែក​ទេ​ ដែលគេ​ជ្រើសរើស​រក្សា​អារម្មណ៍​ឲ្យ​ជិតស្និទ្ធ​នឹង​ខ្លួនឯង​ជាង។ បទពិសោធន៍​ជូរចត់​ក្នុង​អតីតកាល ​ជា​រឿង​ងាយ​បំផុត​ សម្រាប់​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​របួសស្នាមមិនងាយជាសះស្បើយ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ការ​រក្សា​ភាព​សោកសៅ និង​ការ​ខក​ចិត្ត​របស់​អ្នក​ចំពោះ​ខ្លួនឯង ​នឹង​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ឈឺ​ចាប់​វិញ​ទេ។

៣ ធ្លាប់មានមនុស្សផ្សេងទៀត បាន​ហាមឃាត់​មិន​ឲ្យ​បង្ហាញ​ពី​អារម្មណ៍ អ្នក​ដែល​ធ្លាប់​ត្រូវ​បង្ខំ​ឲ្យ​នៅ​ស្ងៀម​ពេល​យំ​កាល​ពី​ក្មេង​ ច្បាស់​ជា​គិត​ថា​ ការ​បញ្ចេញ​អារម្មណ៍​ជា​ទង្វើ​ខុសឆ្គង។ នៅទីបំផុត អ្នក​ស៊ាំ​នឹង​ការ​រក្សា​អារម្មណ៍​បែបនេះ ហើយមិនចង់បង្ហាញភាព​សោកសៅ ឬកំហឹងណាមួយ​នៅ​ខាង​ក្នុង​ឡើយ។ មាន​មនុស្ស​ជា​ច្រើន ​ដែល​ហាម​អ្នក​មិន​ឲ្យ​បញ្ចេញ​អារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងឡាយណាដែលដឹងច្បាស់ជាងនេះ គួរតែមានវិធីត្រឹមត្រូវ​ ដើម្បីបង្ហាញពីអារម្មណ៍​របស់​អ្នក។ កុំទុក​អារម្មណ៍​សៅហ្មង ​កំហឹង​តែ​ឯង ​ឲ្យ​មក​រុំ​ព័ន្ធ​បេះដូង​របស់​អ្នក។ ចូរ​រក​អ្នកណា​ម្នាក់​ ដែល​អាចទុកចិត្ត​បាន ហើយ​និយាយ​ប្រាប់​គេ។

៤ មិនមានកន្លែងត្រឹមត្រូវ ដើម្បីប្រាប់រឿង ពេល​ខ្លះមនុស្សដែលស្ងប់ស្ងៀមក៏​ត្រូវ​ការ​​​អ្នក​ស្ដាប់​ដ៏​ត្រឹម​ត្រូវ មិនមែនវិនិច្ឆ័យ​ធ្វើ​ដូច​តុលាការ​នោះ​ទេ​។ ពីព្រោះ បណ្ដាញ​អារម្មណ៍​ដ៏មាន​ឥទ្ធិពល​បំផុត​មួយ​ គឺការប្រាប់អ្វី​គ្រប់យ៉ាងដែលអ្នក​មានអារម្មណ៍។ អ្វីដែលអ្នកចង់បានក៏ជាការ​បញ្ជាក់ ឬ​សន្មត់ថា​អ្នក​មិន​ខុស​ដែរ។ មិន​ថា​អ្នក​ខុស​យ៉ាង​ណា​ទេ ពេល​អ្នក​ប្រាប់​នរណា​ម្នាក់ អ្នក​ប្រាកដ​ជា​មិន​ចង់​ត្រូវបាន​គេ​បន្ទោស​ទេ។ បើ​អ្នក​មាន​កំហុស មធ្យោបាយ​ប្រាប់​គាត់​ត្រូវ​តែ​ល្អ ហើយ​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ច្របូកច្របល់​ឡើយ។ ការស្វែងរកមនុស្សដែលយល់ពីរឿងនេះ​ គឺពិបាកណាស់ ហើយ​មិនមែន​គ្រប់គ្នា​អាច​ទទួល​បាន​វា​នោះ​ទេ។ បើអ្នកទទួលបានមិត្ត ឬ​មនុស្ស​ដែល​ស្រលាញ់​អ្នក​ អាច​ព្រម​ស្ដាប់​គ្រប់​រឿង​របស់​អ្នក​បានគឺល្អពេកណាស់ទៅហើយ។។

៥ ខ្លាចមានអ្នកឈឺចាប់ ដោយសារភាពស្មោះត្រង់ ឬការនិយាយត្រង់ពេក ភាពស្មោះត្រង់ ជួនកាលអាច​ជា​សេចក្ដី​ឈឺចាប់​សម្រាប់​មនុស្សមួយចំនួន។ នោះហើយជាមូលហេតុដែលមនុស្សមួយចំនួន ​ជ្រើសរើសរក្សានូវអ្វីដែលពួកគេមានអារម្មណ៍ ជំនួសឲ្យការបង្ហាញវា ដោយសារតែ​ខ្លាចថាខ្លួនឯ​ងនិយាយទៅ​នឹង​ប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ។ ការភ័យខ្លាចដែលមិនអាចធានាបានបែបនេះ​ គឺជាការបង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯងវិញទេ។ ម្យ៉ាង​ទៀត អ្នក​កំពុង​លះបង់​ខ្លួន​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ បើ​អ្នក​ព្យាយាម​ស្មោះត្រង់ពេកមិនហ៊ាននិយាយត្រង់ៗទៅកាន់គេ។ ចំពោះបញ្ហានេះ យើងអាច​យល់​បាន ​ក្នុង​ការ​ទប់​អារម្មណ៍​មិនហ៊ានប្រាប់ត្រង់ ប្រសិន​បើ​អ្នក​ធ្វើ​វា​តែ​ម្តង ឬ​ពីរ​ដង។ ប៉ុន្តែ​ប្រសិន​បើ​បន្ត​ស៊ាំ​នឹង​រឿង​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ សុខភាព​ផ្លូវចិត្ត​របស់​អ្នក ​អាច​នឹង​ត្រូវ​បាន​គំរាមកំហែងមិនខាន។

យ៉ាងហោចណាស់ ត្រូវស្វែងរក​កន្លែង​ត្រឹមត្រូវ​ដើម្បី​ប្រាប់​រឿង ដើម្បី​ដោះលែង​រាល់​ការ​ត្អូញត្អែរ​របស់​អ្នក ​ឲ្យ​អស់​ជាជាង​ទុក​តែ​ឯង​គរ​ដូច​ភ្នំ។ ទន្ទឹម​នោះ យើង​ក៏​អាច​ធ្វើ​សកម្មភាព​ដែល​អាចបញ្ជូន​អារម្មណ៍​ខ្លួនឯង ​​ដូចជា​តាម​រយៈ​តន្ត្រី គំនូរ ឬ​ការ​សរសេរ​រឿងរ៉ាវ​ខ្លួនឯង​ចូល​កំណត់ហេតុ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផល ៥ យ៉ាង គួរឈប់បន្ទោសខ្លួនឯងថា ជាបន្ទុកគ្រួសារទៀត

ចុចអាន៖៥ វិធី ព្យាបាលផ្លូវអារម្មណ៍ឲ្យធូរស្បើយ ដោយខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ២២ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម