រដ្ឋបាលគយទូទៅនៃ​ប្រទេសចិន (GACC) Archives - Kampuchea Thmey Daily

គយចិនអនុញាតឱ្យកម្ពុជា នាំចេញទុរេនដោយផ្ទាល់​ទៅកាន់ទីផ្សារចិនជាផ្លូវការ
អគ្គរដ្ឋបាលគយចិន (GACC) បានអនុញ្ញាតឱ្យកម្ពុជានាំចេញទុរេនស្រស់ ទៅកាន់ទីផ្សារ​ប្រទេសចិនដោយផ្ទាល់ ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោល​ការណ៍​កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណី​អាហារ​របស់ប្រ​ទេសចិន។

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់​កម្ពុ​ជាថ្មីថា អគ្គនាយកដ្ឋាន កសិកម្មនៃក្រសួងកសិកម្មជ្រើសរើស​យកចម្ការចំនួន ១០ ខណៈសហគមន៍របស់លោក​បាន​ស្នើចុះ​បញ្ជីសម្រាប់​ការបញ្ជាក់វិញ្ញា​បនបត្រការអនុវត្តកសិកម្មល្អ(Cam-GAP)។

លោក ហេង ឆេងលី បញ្ជាក់ថា ចម្ការសហគមន៍របស់លោកប្រមាណជាង ៦០ បន្ថែមទៀត គ្រោងនឹងរៀប​ចំចុះបញ្ជី ដើម្បីថ្នាក់ជាតិចុះពិនិត្យកែតម្រូវ មុនពេលចិនមកត្រួតពិនិត្យ។ បើតាមលោក ឆេងលី ប្រសិនបើទុរេនកម្ពុជាមានឱកាសនាំចេញទៅទីផ្សារចិន កាន់​តែ​ល្អ​សម្រាប់ទុរេន​យើង​សម្រាប់កសិករគាត់មានជម្រើសច្រើន។

ក្រសួងកសិកម្មក៏អំពាវនាវឱ្យម្ចាស់ចម្ការទុរេន និងរោងចក្រវេចខ្ចប់ ត្រូវបន្តអនុវត្តឱ្យ​បានខ្ជាប់ខ្ជួន​តាម​លក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់ ដើម្បីធានានូវគុណភាព និងនិរន្តរភាព​នៃការនាំចេញ។

ក្រសួងកសិកម្មក៏បានជំរុញឱ្យម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់​មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។

មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យ​នាំចេញ ដោយផ្ទាល់ទៅចិនបន្ទាប់​ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ស្វាយ ផ្លែមៀន និងម្រេច។

យោងតាមក្រសួងកសិកម្ម នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការនាំចេញ​ទុរេនរបស់កម្ពុជា​សម្រេចបានតែជាង ១,២ តោន ធ្លាក់ចុះសឹងតែ ១០០% បើធៀបនឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន ចំនួនជាង ៦,២២ ពាន់​តោន​ ប៉ុន្តែកត្តាទីផ្សារពុំមានបញ្ហាចោទនោះឡើយ ដោយសារ​តែ​តម្រូវការក្នុងស្រុកខ្ពស់​។

លោក ហេង ឆេងលី បញ្ជាក់បន្ថែមថា ទោះការនាំចេញធ្លាក់ចុះ ប៉ុន្តែតម្រូវការទីផ្សារក្នុងស្រុកនៅ​តែ​ដំ​ណើរ​​ការ​ល្អ ជា​មួយ​តម្លៃមានស្ថិរភាព។

គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដី​ដាំដុះ​ទុរេនជាង ៩ ពាន់ហិកតា ក្នុងនោះផ្ទៃដីអាចប្រមូល​ផល​បាន ៥ ពាន់ហិកតា ដែលផ្ដល់​ទិន្នផល​ប្រមាណ ៨ ម៉ឺន ២ ពាន់តោន៕

អត្ថបទ៖ ឡេង ដេត

The post គយចិនអនុញាតឱ្យកម្ពុជា នាំចេញទុរេនដោយផ្ទាល់​ទៅកាន់ទីផ្សារចិនជាផ្លូវការ appeared first on Kampuchea Thmey Daily.

គយចិននឹងធ្វើការ ២៤ ម៉ោង ដើម្បីសម្រួលការនាំចូលទុរេនថៃទៅចិន
រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោកស្រី Narumon Pinyosinwat ​កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងអំណរគុណដល់រដ្ឋបាលគយទូទៅនៃ​ប្រទេសចិន (GACC) ដែលបានយល់ព្រមធ្វើការ ២៤ ម៉ោង/ថ្ងៃ ​ដើម្បី​ជួយ​សម្រួល​ដល់ការនាំចូលទុរេនពីប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

លោក Narumon បាននិយាយថា៖ «ខ្ញុំសូមអរគុណដល់ GACC និងមន្ត្រីរបស់ខ្លួន ដែលបានយកចិត្តទុកដាក់ចំពោះការនាំចូលទុរេនពីប្រទេសថៃ និងសម្រាប់ការចាត់តាំងមន្ត្រីឱ្យធ្វើការ ២៤ ម៉ោង/ថ្ងៃ ​៧ថ្ងៃ/សប្តាហ៍»។

​លោកស្រីបាន​បន្ថែមថា លោកស្រីបានទាក់ទងទៅ GACC ដែលយល់ព្រមបន្តម៉ោងប្រតិបត្តិការនៅច្រកព្រំដែន ដើម្បីឱ្យក្រុមហ៊ុននាំចេញទុរេនថៃដឹកជញ្ជូនផលិតផលរបស់ពួកគេ។

ជាងនេះទៅទៀត លោកស្រីថា អាជ្ញាធរចិនក៏បានបង្កើនចំនួនមន្ទីរពិសោធន៍នៅតាមព្រំដែនរបស់ពួកគេ ដើម្បីធ្វើតេស្តទុរេនថៃ រកសារធាតុគីមី Basic Yellow 2 (BY2) ផងដែរ ខណៈកន្លងមក ចិនរឹតបន្តឹងការត្រួតពិនិត្យដែលពន្យារពេលការនាំចូលទាំងទុរេនថៃ និងវៀតណាម។

គេមើលថា ការព្រមព្រៀងរបស់គយចិននាពេលនេះ កើតឡើងខណៈថៃចូលមកដល់រដូវធំនៃប្រមូលផលទុរេន​ ដែលស្ថិតនៅចន្លោះពីខែឧសភា ដល់ខែសីហា។ យោងតាមទិន្នន័យផ្លូវការ​ថៃ​ ប្រទេសចិនរួមចំណែក ៩៨ ភាគរយ នៃការនាំចេញទុរេនរបស់ថៃសរុបប្រហែល ៤ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន៕ ​

The post គយចិននឹងធ្វើការ ២៤ ម៉ោង ដើម្បីសម្រួលការនាំចូលទុរេនថៃទៅចិន appeared first on Kampuchea Thmey Daily.