ព័ត៌មានអន្ដរជាតិ
គយចិននឹងធ្វើការ ២៤ ម៉ោង ដើម្បីសម្រួលការនាំចូលទុរេនថៃទៅចិន
រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ លោកស្រី Narumon Pinyosinwat កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងអំណរគុណដល់រដ្ឋបាលគយទូទៅនៃប្រទេសចិន (GACC) ដែលបានយល់ព្រមធ្វើការ ២៤ ម៉ោង/ថ្ងៃ ដើម្បីជួយសម្រួលដល់ការនាំចូលទុរេនពីប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

លោក Narumon បាននិយាយថា៖ «ខ្ញុំសូមអរគុណដល់ GACC និងមន្ត្រីរបស់ខ្លួន ដែលបានយកចិត្តទុកដាក់ចំពោះការនាំចូលទុរេនពីប្រទេសថៃ និងសម្រាប់ការចាត់តាំងមន្ត្រីឱ្យធ្វើការ ២៤ ម៉ោង/ថ្ងៃ ៧ថ្ងៃ/សប្តាហ៍»។
លោកស្រីបានបន្ថែមថា លោកស្រីបានទាក់ទងទៅ GACC ដែលយល់ព្រមបន្តម៉ោងប្រតិបត្តិការនៅច្រកព្រំដែន ដើម្បីឱ្យក្រុមហ៊ុននាំចេញទុរេនថៃដឹកជញ្ជូនផលិតផលរបស់ពួកគេ។

ជាងនេះទៅទៀត លោកស្រីថា អាជ្ញាធរចិនក៏បានបង្កើនចំនួនមន្ទីរពិសោធន៍នៅតាមព្រំដែនរបស់ពួកគេ ដើម្បីធ្វើតេស្តទុរេនថៃ រកសារធាតុគីមី Basic Yellow 2 (BY2) ផងដែរ ខណៈកន្លងមក ចិនរឹតបន្តឹងការត្រួតពិនិត្យដែលពន្យារពេលការនាំចូលទាំងទុរេនថៃ និងវៀតណាម។
គេមើលថា ការព្រមព្រៀងរបស់គយចិននាពេលនេះ កើតឡើងខណៈថៃចូលមកដល់រដូវធំនៃប្រមូលផលទុរេន ដែលស្ថិតនៅចន្លោះពីខែឧសភា ដល់ខែសីហា។ យោងតាមទិន្នន័យផ្លូវការថៃ ប្រទេសចិនរួមចំណែក ៩៨ ភាគរយ នៃការនាំចេញទុរេនរបស់ថៃសរុបប្រហែល ៤ ប៊ីលានដុល្លារ កាលពីឆ្នាំមុន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


